Ad Code

ប៊ុន ផៃ​លីន សង្សារ​បែកចិត្ត​

ភ្នំពេញ ៖ តារា​ចម្រៀង ​និង​សម្ដែង​សិច​ស៊ី​មិន​សំចៃ​ដៃ​ កញ្ញា ប៊ុន ផៃ​លីន កាលពី​កន្លង​មក​នេះ ​ត្រូវ​បាន​មហាជន​ដឹង​ស្ទើរ​គ្រប់គ្នា​អំពី​ការ​សាង​សម្ពន្ធភាព​ស្នេហា​ក្រៅ​ឆាក​ជាមួយ​បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​ក្រោយមក ​ចំណង​ស្នេហ៍​រវាង​ពួកគេ​ឭ​ថា បាន​ជួប​បញ្ហា​រង្គោះរង្គើ​ទៅវិញ ​ព្រោះតែ​បុរស​សង្សារ​មិន​បំពេញ​តាម​លក្ខខណ្ឌ​៣​ចំណុច​ដែល​នាង​ចង់បាន។​

កាល​នោះ​គេ​ធ្លាប់​ចាំ​បាន​ថា បន្ទាប់ពី​ផ្ទុះ​បញ្ហា​ជម្លោះ​នេះ​ឡើង ​គឺ​អ្នក​ទាំង​ពីរ​បាន​ផ្ដាច់ការ​ទាក់​ទង​គ្នា​អស់​រយៈពេល​ប្រមាណ​ជា​៣​ខែ។ មិនតែប៉ុណ្ណោះ​ សូម្បីតែ​ផ្ទះ​មួយ​ល្វែង​ដែល​បុរស​អាណិក​ជន​ខ្មែរ​ម្នាក់​នេះ​ទិញ​ឲ្យ​ ក៏​ត្រូវ​ពពាយនាយ​លក់​ចែក​លុយ​គ្នា​ផង​ដែរ។ ត្បិត​តែ​យ៉ាង​នេះ​ក៏​ពិត​មែន ​តែ​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​ក៏​ត្រូវ​បាន​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​ឡើងវិញ​ក្រោយពេល​បែក​គ្នា​បាន​ជាង​បី​ខែ​។

ដំណើរ​ខ្សែ​ជីវិត​នៃ​ការ​សាង​ស្នេហ៍​ជាថ្មី​លើក​ទី​ពីរ​របស់​តារា​ចម្រៀង​ស្រី​និយម​ការ​សិច​ស៊ី​ នាង​ប៊ុន ផៃ​លី បាន​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ដាក់​ការចាប់អារម្មណ៍​ និង​តាមដាន​ចង់​ដឹង​ជុំវិញ​រឿង​នេះ​ស្ទើរ​តែ​គ្រប់គ្នា។ ទោះជា​យ៉ាង​ណា​ក្តី ​រឿងរ៉ាវ​ស្នេហា​នេះ​វា​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​អស់​រយៈពេល​ជា​យូរ​ខែ​ណាស់​មក​ហើយ ​ប៉ុន្តែ​ស្រាប់តែ​ថ្មីៗ​នេះ​ ក៏​ធ្លាយ​ព័ត៌មាន​ចុងក្រោយ​មក​ថា ជីវិត​ស្នេហ៍ នាង ប៊ុន ផៃ​លីន និង​បុរស​ម្នាក់​នោះ​បាន​ដើរ​ដល់​ទី​បញ្ចប់​ ខណៈ​អតីត​គូស្នេហ៍​រក​បាន​នារី​ថ្មី​ក្មេង​ជំនួស​នាង។​

ប្រភព​ពី​រង្វង់​អ្នក​សិល្បៈ​បាន​ទម្លាយ​មក​ថា តារា​ចម្រៀង​និយម​ភាព​សិច​ស៊ី កញ្ញា ប៊ុន ផៃ​លីន មុន​នេះ​បាន​ផ្ទុះ​ជម្លោះ​យ៉ាង​ក្ដៅ​គគុក​ជាមួយ​បុរស​ដែល​ជា​សង្សារ​នៅ​ប្រទេស​អូស្ត្រាលី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំណង​ស្នេហ៍​ដែល​នាង​បាន​សាង​មក​ជា​យូរ​មក​ហើយ​នោះ ​ក៏​ឈាន​ទៅ​រក​ផ្លូវ​បែកបាក់​ទៀត​ផង។​

ប្រភព​បាន​បន្ថែម​ថា ការ​បែក​រេ​ចិត្ត​ទៅ​មាន​ស្រី​ផ្សេង​ពី​សំណាក់​បុរស​សង្សារ​ដែល​ជា​អាណិក​ជន​ឆ្លង​ទ្វីប​ម្នាក់​នេះ ព្រោះ​តែ​កញ្ញា ប៊ុន ផៃ​លីន ជា​អ្នក​ផ្ដើម​សាង​បញ្ហា​ឡើង​ដោយ​ខ្លួនឯង​….។ ធ្វើ​អ្វី​តាមតែ​ចិត្ត​នាង​ មិន​គិត​ពី​អារម្មណ៍​អ្នកដទៃ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​បើ​នាង​ចង់បាន​អ្វី​ គឺ​បាន​មក​ភ្លាមៗ​ដោយ​មិន​ទុក​ឱកាស​ឲ្យ​គេ​គិត​សិន​ទេ។​ នេះ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​បុរស​សង្សារ​ងាក​ទៅ​ស្រលាញ់​ស្រី​ផ្សេង។​

កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៥​នេះ ​នៅ​មិនទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សំណាក់​កញ្ញា ប៊ុន ផៃ​លីន​ ជុំវិញ​រឿងរ៉ាវ​ប្រុស​ស្នេហ៍​បែកចិត្ត​នេះ​បាន​នៅឡើយ​ទេ​ ព្រោះ​លេខ​ទូរស័ព្ទ​នាង​ត្រូវ​បាន​បិទ៕



Pisey-2015-08-04-full-N

Pisey-2015-08-04-full-N5




ប៊ុន ផៃ​លីន សង្សារ​បែកចិត្ត​

Post a Comment

0 Comments

Close Menu