Ad Code

Queen និយាយពីប្រវត្តិការងារសិល្បៈ និងជីវិតផ្ទាល់ខ្លួន

ភ្នំពេញ ៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដភេទទីបី Queen បន្ទាប់ពីឈានជើងចូលប្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ លោកបាននិងកំពុងតែចាប់ផ្ដើមវិវឌ្ឍខ្លួនក្លាយទៅជាតារាសម្ដែងដែលមានឈ្មោះល្បី បោះសំឡេងដូចតារាផ្សេងៗទៀត ពិសេសតារាចម្រៀង និង ពិធីករប្រុសចូលចិត្តតែងខ្លួនស្រី លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន។

ស្ថិតក្នុងវ័យ២៣ឆ្នាំ Queen បានចូលខ្លួនប្រឡូកជាមួយនឹងសិល្បៈយ៉ាងជោកជាំ រហូតទទួលបានការគាំទ្រពីសំណាក់មិត្តយុវវ័យយ៉ាងគួរសម។ ជាងនេះទៅទៀតនោះ Queen ក៏បានចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំងគួរសមនៅលើទីផ្សារនាអំឡុងរយៈពេល១ឆ្នាំចុងក្រោយនេះ ដោយបានការអញ្ជើញឡើងសម្ដែងនៅកម្មវិធីផ្សាយបន្តផ្ទាល់របស់បណ្ដាញស្ថានីយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន ធ្វើឲ្យទស្សនិកជនបានស្គាល់ និងគាំទ្រច្រើន។ តារាសម្ដែងមានមុខមាត់ពីរ ម្ខាងប្រុស និងម្ខាងទៀត ស្រី Mr Queen បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥នេះថា លោកមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំង ។

លោកបានតស៊ូព្យាយាមខ្លាំងណាស់ទម្រាំបានមកដល់ពេលបច្ចុប្បន្ននេះ…..។ ម្យ៉ាងរាល់ការសម្ដែងរបស់លោក គឺចូលចិត្តតុបតែងខ្លួនបែបមនុស្សស្រីច្រើនជាប្រុស តែនៅខាងក្រៅការសម្ដែងលោកជាមនុស្សប្រុសពេញលក្ខណៈ។

Mr Queen បានប្រាប់ទៀតថា បច្ចុប្បន្ន ខ្ញុំជាកូនកំព្រាដោយសារលោកឪពុករបស់ខ្ញុំបានស្លាប់ចោលយូរឆ្នាំមកហើយ គឺមានតែម្ដាយ លោកយាយ និងប្អូនស្រីតែប៉ុណ្ណោះ ដែលសព្វថ្ងៃនេះ ខ្ញុំមានតួនាទីមើលថែរក្សាពួកគាត់។ ដូច្នេះមនុស្សខ្ញុំក៏ចង់ប្រកាសប្រាប់ថា ខ្ញុំអត់យកប្រពន្ធទេ ព្រោះមនុស្សស្រីសម្រាប់ជីវិតរបស់ខ្ញុំគឺមានតែ៣នាក់ទេ គឺអ្នកម្តាយខ្ញុំ លោកយាយ និងប្អូនស្រី។

តារាប្រុសតែចូលចិត្តតែងខ្លួនជាស្រី Mr Queen បានបញ្ជាក់ទៀតថា ក្រៅពីអាជីពសម្ដែងសិល្បៈ លោកក៏ជាគ្រូបង្វឹកដើរម៉ូដ ,សម្ដែង និងជាអ្នកដឹកនាំសម្ដែងកាយវិការខារ៉ាអូខេនៅផលិតកម្មផងដែរ។ រហូតមកដល់ពេល Mr Queen កំពុងមានការមមាញឹកច្រើនក្នុងអាជីពសិល្បៈដូចជាការឡើងសម្ដែងលើកញ្ចក់ទូរទស្សន៍ជាដើម លោកបានដាក់ក្តីសង្ឃឹម និងមានជំនឿថា នៅថ្ងៃខាងមុខអាចវាយបំបែកទាញបានទីសិល្បៈល្បីឈ្មោះកាន់តែខ្លាំង ដែលអាចទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

Queen ជាតារាសម្ដែងប្រុសដែលមានដើមកំណើតចេញមកពីខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នលោកមានអាយុទើប២៣ឆ្នាំ។ Queen បាក្រោកឈរតស៊ូជម្នះឧបសគ្គ និងភាពលំបាករហូតបានបន្តការសិក្សាបញ្ចប់ថ្នាក់១២ កាលពីឆ្នាំ២០១១៕
11749571_515172671966578_32422604_n



11844149_515172678633244_1753017546_n



Queen និយាយពីប្រវត្តិការងារសិល្បៈ និងជីវិតផ្ទាល់ខ្លួន

Post a Comment

0 Comments

Close Menu