ភ្នំពេញ ៖ អាជីវករជាអ្នកលក់ និងទិញមាសបានទាស់ពាក្យសំដីគ្នាបែកផ្សែងជាមួយ២នាក់ប្តីប្រពន្ធខណៈ២នាក់ប្តីប្រពន្ធបានយកក្រវិលមាស១គូរទម្ងន់៥ហ៊ុនយកមកលក់ឲ្យជាងមាសក្នុងតថ្លៃ៧៧ដុល្លារ ដោយអ្នកទិញមានការសង្ស័យក៏យកដុតពិនិត្យឃើញថាមិនប្រក្រតី ឃើញមានគ្រាប់ខ្សាច់នៅក្នុងនោះ ក៏ប្រគល់ក្រវិលមាសឱ្យម្ចាស់ដើមវិញ ហើយម្ចាស់បានឡាំប៉ាឲ្យជាងធ្វើក្រវិលធ្វើឲ្យដូចដើមវិញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅក្នុងផ្សារសាំហាន់តូបលេខ02Q ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
អ្នកយកមាសមិនប្រក្រតីមកលក់២នាក់មាន ប្តីឈ្មោះ ឃុត រ៉ាវី អាយុ៤៤ឆ្នាំ ឯប្រពន្ធឈ្មោះកែវ មិនា អាយុ២៧ឆ្នាំ អ្នកទាំងពីរមានមុខរបរលក់ដូរ ស្នាក់នៅភូមិក្រាំងអង្គ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិច្បារអំពៅ ឃុំព្រៃផ្នង ស្រុកទឹកឈូ ខេត្តកំពត។ រីឯជាងមាសឈ្មោះ ជាង ហេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់មាស ដូរលុយ នៅតូបខាងលើ។ ក្រោយកើតហេតុ ២នាក់ប្តីប្រពន្ធបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទទួលសង្កែ ចំណែកអ្នកទិញក៏មកប្តឹងសមត្ថកិច្ចដូចគ្នា៕
អ្នកទិញមាស និងលក់មាស បានដាក់ពាក្យបណ្ដឹងប្ដឹងអ្នកយកមាសលក់
0 Comments