Ad Code

សហរដ្ឋ​អាមេរិក​ផ្គូ​រួម​បញ្ចូល​គ្នា​ ទាំង​បុគ្គលិក​សុខាភិបាល និង​ប៉ូលិស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការប្រើប្រាស់​ហេរ៉ូអ៊ីន

សហរដ្ឋ​អាមេរិក​ បាន​ចប់​ប្រតិបត្ដិ​ទៅ​តាម​​វិធី​ថ្មីមួយ​កាលពីថ្ងៃ​ចន្ទកន្លង​មកនេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កើនឡើង​ខ្ពស់នៃ​ការ​​ប្រើ​​ប្រាស់​សារ​ធាតុ​​ហេរ៉ូអ៊ីន​លើស​កម្រិត និង​ការ​​បាត់បង់​​ជីវិត។


សេតវិមាន​បាន​និយាយ​ថា ខ្លួន​នឹង​ផ្គូរួម​ទាំង​បុគ្គលិក​សុខាភិបាល រួមជាមួយ​នឹង​ភ្នាក់​ងារ​អនុ​វត្ដ​ច្បាប់​នៅ​១៥រដ្ឋ​ នៃតំបន់​ដែល​មាន​មនុស្ស​រស់នៅយ៉ាង​ច្រើន​កុះករ​ ស្ថិត​ក្នុង​ភាគ​ឦសាន​ប្រទេស​ ដើម្បី​ពង្រីក​សេវា​ព្យាបាល​ដល់​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន​ បន្ថែម​ទៅលើ​​ការ​ដាក់​ទណ្ឌ​កម្ម។


កម្មវិធី​ដែល​ត្រូវ​ចំណាយ​ដល់ទៅរាប់​លាន​​ដុល្លារ​នោះ គឺ​ជា​ការផ្ដោត​ទៅ​រក​ស្លាក​ស្នាម​ និង​ដាន​ថា តើ​ហេរ៉ូអ៊ីន​នោះវា​មក​ពីទីណា? តើ​វា​មក​​ដល់​ទីនេះ​ដោយ​របៀបណា ក្នុ​ងខណៈ​វា​ជា​សារធាតុ​ញៀន​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​បាន​នោះ? ហើយថា តើ​នរណា​ជា​អ្នកទិញវា នៅ​តាម​ដងផ្លូវ​?


ផែន​ការ​នេះ​ គឺជាការ​​ឆ្លើយ​តប​ទៅនឹង​ការ​កើន​​ឡើង​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន​លើសកម្រិត​ នឹង​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​នៅទូទាំង​ប្រទេស ប៉ុន្ដែ​ជា​ពិសេស​គឺ​នៅ​ក្នុង​រដ្ឋ​ទាំង​ឡាយ​ ដែល​គ្របដណ្ដប់​ទៅដោយ​កិច្ច​ខិត​ខំប្រឹង​ប្រែង​លុបបំបាត់​ថ្មី​នេះ។


ក្រុម​មន្ដ្រី​រ​ងក្ដី​កង្វល់​ចំពោះ​ការ​កើន​ឡើង​នៃ​ករណី​ដែល​គេ​កំពុង​តែ​ឃើញ​សារ​ធាតុ​ហេរ៉ូអីុន ត្រូវបាន​យកមក​លាយ​បញ្ចូល​ជាមួយ​ថ្នាំ fentanyl ដែល​មាន​​លាយ​ជាតិ​អាភៀន ដែលជា​ទ្រង់​ទ្រាយ​​នៃ​ប្រភេទ​ឱសថ​ស្រប​ច្បាប់​ទៅតាម​​ទម្រង់​របស់វា សម្រាប់ការ​ចេញវេជ្ជ​បញ្ជា​​ឲ្យ​យក​មក​ប្រើប្រាស់​ ដោយសារ​កើត​មាន​ការ​ឈឺ​ចាប់​ក្រោយពេល​ធ្វើ​ការវះកាត់​រួចមក។


មន្ដ្រី​មួយ​រូប​បាន​និយាយថា សេចក្ដី​សង្ឃឹម​គឺ​ដោយ​មានការ​បញ្ចូល​រួម​ជាមួយគ្នា ទាំង​បុគ្គលិក​សុខា​ភិបាល និង​ក្រុមភ្នាក់ងារ​ប៉ូលិសនោះ​គឺ​ជា​វិធី​ពីរយ៉ាង​ផ្គូគ្នា​ ដើម្បី​កាត់​បន្ថយ​បទ​ល្មើស​ឧក្រិដ្ឋ​ ព្រមទាំង​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ត្រូវ​ត​ែ​បញ្ចប់​​ឲ្យ​បាន​យ៉ាង​​បន្ទាន់​ដោយ​ទទួល​បាន​ទាំង​ការ​ព្យាបាល។


កម្មវិធី​ដែលប្រើ​ប្រាស់​ថវិកា​២.៥​លាន​​ដុល្លារ​គឺ​ជា​ចំណែក​មួយ​នៃ​ថវិកា​១៣.៤​លាន​ដុល្លារ​នៅ ក្នុង​កា​រផ្ដល់​ជា​មូលនិធិ​ពី​ការិយាល័យ​​គោល​នយោបាយ​ផ្នែក​គ្រឿ​ងញៀន​​របស់សេត​វិមាន​​ផ្ដោត​ទៅ​លើ​ចំណុច​នៃតំបន់​ប្រកាស​ដែលត្រូវ​បាន​គេហៅថា High High Intensity Drug Trafficking Areas។


មូលនិធិ​នោះ​ក៏នឹង​គាំទ្រ​ផង​ដែរ​​ទៅដល់​​កិច្ច​ខិតខំប្រឹងប្រែង​បង្កា​រផ្សេង​ទៀត​​ ព្រម​ទាំង​ផ្ដោត​ទៅ​លើ​ការ​គម្រាម​កំហែង​ដោយសារ​ថ្នាំញៀន​ ​ទៅលើ​ទឹកដី​នៃក្រុម​កុលសម្ព័ន្ធ​ក្នុង​សហរដ្ឋ​​អាមេរិក ហើយ​រួមទាំង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​លំហូរ​ចូល​នៃគ្រឿង​ញៀន​ឆ្លង​កាត់​ព្រំ​ដែន​ជាមួយ​ប្រទេស​ម៉ិកស៊ីកូ៕


VOA



សហរដ្ឋ​អាមេរិក​ផ្គូ​រួម​បញ្ចូល​គ្នា​ ទាំង​បុគ្គលិក​សុខាភិបាល និង​ប៉ូលិស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងការប្រើប្រាស់​ហេរ៉ូអ៊ីន

Post a Comment

0 Comments

Close Menu