Ad Code

នគរបាល បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ ករណី​ចែកចាយ​គ្រឿងញៀន

ភ្នំពេញ ៖ នា​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​បាន​ដឹក​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ចែកចាយ​គ្រឿង​ញៀន។


ជនសង្ស័យ​ទាំង​២​នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​រោង​កម្មករ​សំណង់​របស់ បុរី ចំការ​ដូង ស្ថិត​ក្នុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​


ដែល​ជនសង្ស័យ​មាន​ទី​១​-ឈ្មោះ គឹម អុន ហៅ​ដា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ នៅ​ក្នុង​រោង​កម្មករ​សំណង់​ ស្នាក់នៅ​របស់ បុរី ចំការ​ដូង ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ និង​មាន​ស្រុកកំណើត​ភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​ទី​២​-ឈ្មោះ ព្រំ សារិទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ និង​មាន​ស្រុកកំណើត​ភូមិ​ស្វាយចេក ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។​


លោក នៅ ទិ​ត្យ នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដង្កោ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន ជន​សង្ស័យ​ទាំង​២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន គឺ​បន្ទាប់ពី​ទទួល​បាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ល្អ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​លោក​ក៏​សុំ​ការ​បញ្ជា​ពី​លោក​វរសេនីយ៍ទោ ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ក្នុង​នោះ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​៣​កញ្ចប់ (ធំ​១ តូច​២) ថង់​ច្រក​ថ្នាំញៀន​១ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។​


លោក​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ដង្កោ​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ក្រោយពី​ឃាត់ខ្លួន​សង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​តាមច្បាប់៕
Pisey-2015-08-19-full-O


Pisey-2015-08-19-full-O1


Pisey-2015-08-19-full-O5



នគរបាល បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​ ករណី​ចែកចាយ​គ្រឿងញៀន

Post a Comment

0 Comments

Close Menu