Ad Code

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​២៧១​ពី​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ដល់​ក្បាលថ្នល់​ប្រវែង​ជាង​៧​គីឡូម៉ែត្រ (Update)

ភ្នំពេញ ៖ កំណាត់​ផ្លូវ​២៧១ ដែល​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ ចាប់ពី​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ពាន​អាកាស​៧​មករា​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​ក្រោយពី​ខកខាន​ក្នុង​ការ​ជួសជុល​អស់​រយៈ​ពេល ១៦​ឆ្នាំ​មក​នោះ។


ពិធី​បើក​ការដ្ឋាន​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មានជ័យ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ក្រោម​អធិបតីភាព​លោកប៉ា សុជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផង​ដែរ។


លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា ផ្លូវ​លេខ​២៧១​នេះ បាន​ស្ថាបនា​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​AC​មាន ទទឹង​១៨​ម៉ែត្រ​ចាប់ពី​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ដល់​ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​ពេលនោះ ផ្លូវ នេះ​មាន​តួនាទី​ជា​ផ្លូវ​ក្រវាត់​ក្រុង ត​ភ្ជាប់​ចរាចរណ៍​ពី​តំបន់​ខាងជើង​មក​ខាងត្បូង និង​តំបន់​ខាង កើត​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​តាខ្មៅ និង​ផ្លូវជាតិ​លេខ​១​សំរាប់​ចរាចរ​រថយន្ត​ធុន​ធ្ងន់ ដែល​មាន​សភាព​យ៉ាង​មមាញឹក។


ការ​ជួសជុល​កែលំអ​នេះ ធ្វើ​ឡើងលើ​ចំងាយ​ផ្លូវ​៧.៧០០ ម៉ែត្រ ទទឹង​១៨​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​អ៊ុត​កៅស៊ូ​AC​ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន​Ly Service និង​ត្រួត ពិនិត្យ​បច្ចេកទេស​ដោយ​មន្ទីរ​សាធារណការ​និង​ត្រូវ​ចំណាយពេល​ជួសជុល​១​ខែ។


លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​ថា  ផ្លូវ​លេខ​២៧១ ជា​ផ្លូវ​សំខាន់​ក្នុង​ការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​ដែល​ស្ថិតនៅ​ចំណុច​ប្រ សព្វ​ខណ្ឌ​៣​គឺ​ខណ្ឌ​ទួលគោក​,​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ​ត្រង់​ចំណុច​ស្ពាន​អាកាស ស្ទឹងមានជ័យ ដែល​មាន​ចរាចរ​កកស្ទះ​ខ្លាំង​បំផុត​នា​ពេល​កន្លងមក។ តែ​ក្រោយពី​មាន​ស្ពាន អាកាស​ស្ទឹងមានជ័យ បញ្ហា​ចរាចរ​នៅ​តំបន់​ត្រូវ​បាន​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង​នៅពេល ដែល​គេ​អាច​ធ្វើ​ចរាចរ​បាន​ទាំង​ក្រោម​ដី ,​លើ​ដី និង​អាកាស។


លោក​បន្ត​ថា ផ្លូវ និង​លូ​ជា​រឿង ២​ដាច់ដោយឡែក​ពី​គ្នា​តែ​វា​ជា​កូនភ្លោះ​បើ​ធ្វើ​ផ្លូវ​អត់​ធ្វើ​លូ​ក៏​មិនបាន​,​ធ្វើ​លូ​អត់​ធ្វើ​ផ្លូវ​ក៏​មិន កើត។ កន្លងមក​ប្រជាពលរដ្ឋ​តែងតែ​រិះគន់​សាលា​រាជធានី​ភ្នំពេញ​ថា ពេល​ភ្លៀង​មិច​មិន​ធ្វើ លូ ដល់​រដូវប្រាំង​សួរ​ថា ម៉េច មិន​ធ្វើ​ផ្លូវ​។​ការពិត​យើង​បាន​ដាក់​ទុន​យ៉ាងច្រើន​ចូល​ទៅ​ក្នុង​ដី ដែល​បងប្អូន​ប្រជាពលរដ្ឋ​មើល​មិន​ឃើញ ពោល​គឺ​យើង​បាន​ស្ថាបនា​ប្រព័ន្ធ​លូ​ខ្នាត​ធំ​ជា យុទ្ធ​សាស្ត្រ​បាន​ប្រមាណ​៥៥​គីឡូម៉ែត្រ​រួច​មក​ហើយ​។​.   លោកប៉ា សុជាតិ​វង្ស បញ្ជាក់​ថា ការ អភិវឌ្ឍ​ទីក្រុង​នេះ​គឺ​កើត​ចេញពី​បាតដៃ​យើង​ទាំង​អស់គ្នា​ដោយ​លំបាក ដូច្នេះ​មិន​ត្រូវ​ឲ្យ ជន​អគតិ​ណាមួយ​មក​បំផ្លាញ​សមិទ្ធផល និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ឡើយ៕
NIta-19-A-62-Full


NIta-19-A-63-Full


NIta-19-A-64-Full


NIta-19-A-65-Full




បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​២៧១​ពី​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ដល់​ក្បាលថ្នល់​ប្រវែង​ជាង​៧​គីឡូម៉ែត្រ (Update)

Post a Comment

0 Comments

Close Menu