ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងកាលពីវេលាម៉ោង៧ និង០០ នាទី ព្រឹកមុននេះថា នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០១៥ នេះ វេលាម៉ោង០៨ និង៣០ នាទី គណៈរដ្ឋមន្ត្រី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមលោក ផៃ ស៊ីផាន បញ្ជាក់ថា របៀបវារៈ ដែលនឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំនោះរួមមាន ទី១-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុង រចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី២-សេចក្ដីព្រាងគោលនយោបាយដីធ្លី “សៀវភៅ ស ដីធ្លី” និងទី៣-បញ្ហាផ្សេងៗ៕
គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
0 Comments