ភ្នំពេញ ៖ ដូចអ្វី ដែលបានគ្រោងទុកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តំណាងអង្គការសហប្រជាជាតិបានប្រគល់ផែនទី ដែលកម្ពុជាបានខ្ចី ហើយដែលបាននាំមកដល់កម្ពុជាកាលពីយប់ថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ។
ពិធីទទួល និងប្រគល់នេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ច ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្រគល់ និងទទួលផែនទីពីអង្គការសហប្រជាជាតិនេះ។ ពិធីនោះមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន ហើយតំណាងគណបក្សនយោបាយ ដែលបានកំណត់នៅក្នុងសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចក៏បានចូលរួមជាសាក្សីផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គេឃើញមានបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកោះកុះបានចូលរួមនៅក្នុងពិធីនោះ៕
ពិធីប្រគល់ផែនទីបានចាប់ផ្ដើមហើយនៅវិមានសន្តិភាព
0 Comments