Ad Code

សម្ដេច​តេ​ជោ សែន ៖ អ្នក​សង្គ្រោះ​ជាតិ និង​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពិតប្រាកដ

ភ្នំពេញ ៖ នេះ​គឺជា​ការ​លើក​ឡើង​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister) នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ នេះ ។​


បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​បាន​សរសេរ​ថា ពេលខ្លះ នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការពិត គឺ​ពួកគេ​ថា​ និយាយ​ដដែលៗ​ជាពិសេស​ពី​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ជ្រុល ពីព្រោះ​ពួកគេ​គ្មាន​បាន​ចូលរួម​នៅក្នុង​ការ ”​រំដោះជាតិ ឬ​សង្គ្រោះ​ជាតិ ” ជា​ប្រវត្តិសាស្ត្រ​ពិតប្រាកដ​។ ការ​និយាយ​ការពិត គឺជា​ការ​រំលឹក​ឲ្យ​បាន​ដឹង និង​ចងចាំ ជាពិសេស​សម្រាប់​យុវជន​។ យើង​ចងចាំ​ថា នៅក្នុង​របប​ខ្មែរក្រហម គឺ​ប្រជាពលរដ្ឋ​លួច​បន់ស្រន់​សូម​បាន​រស់រាន​មាន​ជីវិត​ម្តង​ទៀត និង​សូម​បាន​ទទួល​ទាន ម្ហូបអាហារ​បាន​មួយ​ចម្អែត​។ នៅ​ពេល​នោះ​ទោះបី​ប្រទេស​ធ្លាក់​ក្នុង​វាល​ពិឃាត​ក៏ដោយ ក៏​គ្មាន​គណបក្ស​នយោបាយ​ណា ឬ​ក្រុម​អ្នកចេះដឹង​ទាំង​ឡាយ​ណា​នៅ​បរទេស​ណា​យក​ភ្នែក​មើល​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដែរ​។


ហ្វេ​ស​ប៊ុ​ក​បាន​សរសេរ​ទៀត​ថា ជា​ការ​ពិត គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​ប្ដេជ្ញា​លះបង់​គ្រប់យ៉ាង ដើម្បី​សង្គ្រោះ​ប្រទេស​ឲ្យ​ផុតពី​របប​ដ៏​ឃោរឃៅ​នេះ​។ ”​ជីវិត​ទី​២” និង​សិទ្ឋិ​សេរីភាព​របស់​ពលរដ្ឋ​រាប់​លាន​នាក់​ត្រូវ​បាន​ផ្តល់​ជូន​ក្រោយ​ថ្ងៃ​រំដោះ និង​សង្គ្រោះ​ជាតិ​ពិត​នៅ​ថ្ងៃទី​៧ មករា ១៩៧៩ ដែល​បាន​ចារ​ទុកជា​ប្រវត្តិសាស្ត្រ ។


នៅ​ពេល​នេះ ប្រទេសជាតិ​មាន​សុខ​សន្តិភាព គឺជា​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន និង​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​កសាង កែ​លម្អ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​ល្អ​ប្រសើរ​ឆ្ពោះ​ទៅមុខ​ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល និង​ប្រកបការងារ​កាន់តែ​រីកចម្រើន​។ តែ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​នៅ​ពេលណា​ទើប​គណៈបក្សប្រឆាំង​ចូលរួម​អភិវឌ្ឍន៍​កសាង​ជាតិ​ពិតប្រាកដ​?៕




សម្ដេច​តេ​ជោ សែន ៖ អ្នក​សង្គ្រោះ​ជាតិ និង​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពិតប្រាកដ

Post a Comment

0 Comments

Close Menu