Ad Code

នាវា​ទេសចរណ៍​យក្ស​នាំ​ភ្ញៀវ​ទេសចរ​ជិត​២០០០​នាក់ ​ចូល​ចត​កំពង់ផែ​សមុទ្រ

ព្រះសីហនុ​ ​៖ ​នេះ​ជា​លើក​ទី​២​ហើយ​ ​ក្នុង​ខែ​សីហា ដែល​នាវា​ទេសចរណ៍​បរទេស​ធុន​យក្ស​នាំ​ភ្ញៀវ​មក​ទស្សនាចរ​នៅ​ខេត្ត​ព្រះសីហនុ។


លោក​វរសេនីយ៍ឯក​ស៊ា​ង ឡេង​ ប្រធាន​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៨៥២​នាក់​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​យក្ស​មួយ​គ្រឿង​មាន​ឈ្មោះ LEGEND of The SEAS សញ្ជាតិ BAHAMA មកពី​ប្រទេស​ថែ ​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​វេលា​ម៉ោង​៨​ព្រឹក​ក្នុង​ដំណើរ​ទស្សនាចរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​មួយថ្ងៃ ​មុននឹង​ធ្វើ​ដំណើរ​ចាកចេញ​ទៅកាន់​ប្រទេស​វៀតណាម​នៅ​វេលា​ម៉ោង​១៧​និង​ល្ងាច​ថ្ងៃ​ដដែល។


លោក​វរសេនីយ៍ឯក​ ស៊ា​ង ឡេង បាន​ឲ្យ​ដឹង​បន្តទៀតថា នាវា Legend of The seas មាន​បណ្តោយ​២៦៤ ម៉ែត្រ​ទទឹង​៣២​ម៉ែត្រ និង​មាន​នាវិក​សរុប​ចំនួន​៧៥២​នាក់ ដែល​មាន​៥៨​សញ្ជាតិ​ផ្សេងគ្នា។ ភ្ញៀវ​ទេសចរ​ ដែល​ធ្វើដំណើរ​តាម​នាវា​Legend of the seas​មាន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​១៨៥២​នាក់​ ក្នុង​នោះ​ស្រី ៩៨៦​នាក់ ​ មាន​៤៦​សញ្ជាតិ ផ្សេងគ្នា​ ក្នុង​ចំណោម​នោះ​​ភ្ញៀវ​ជា​ជនជាតិ​អូស្ត្រាលី​ចំនួន ​៧៦៣​នាក់ អង់គ្លេស​២៣០​នាក់ ញូសឺឡែន ​១៣០​នាក់ និង​ក្រៅពីនោះ​មាន​ភ្ញៀវ​ទេសចរ​សញ្ជាតិ​ផ្សេងៗ​ជាច្រើន​នាក់​ទៀត។


លោក​វរសេនីយ៍ឯក ស៊ា​ង ឡេង បាន​បញ្ជាក់​ថា មុន​ពេល​នាវា​ចូល​មកដល់​កំពង់ផែ ​មន្ត្រី​របស់​យើង​បាន​ឡើង​ទៅលើ​នាវា​ដើម្បី​បំពេញបែបបទ​សម្រួល​ជូន​ភ្ញៀវ​ទេសចរ​បាន​ទាន់​ពេលវេលា ហើយ​នៅពេល​នាវា​ចូល​មកដល់​កំពង់ផែ ពួកគាត់​មាន​ពេល​យូរ​ក្នុង​ការ​ធ្វើដំណើរ​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​ដូច​ជា​ការ​ទៅ​ទស្សនា​នៅ​សារមន្ទីរ​ជាតិ និង​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ​​ប្រាសាទ​អង្គ​ក្នុង​ខេត្ត​សៀមរាប និង​តំបន់​រមណីយដ្ឋាន​នានា​ផ្សេងទៀត។


លោក​បាន​បញ្ជាក់ថា ដោយ​គោលនយោបាយ​បើកចំហ​ជើងមេឃ ជើង​អាកាស និង​ជើង​ទឹក​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​កាន់តែ​ច្រើន​​​ឡើង​មក​កម្សាន្ត​ប្រទេស​កម្ពុជា ហើយ​នៅ​រដូវប្រាំង​ខាងមុខ​ភ្ញៀវ​ទេសចរ ​និង​ធ្វើដំណើរ​តាម​នាវា​ចូល​ចត​ធ្វើ​ទស្សនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ចំនួន​ច្រើន​បន្ថែម​ទៀត។


គួរ​បញ្ជាក់​ថា កាលពីដើម​ខែ​សីហា ឆ្នាំ​២០១៥​នេះ​ ខេត្ត​ព្រះសីហនុ​ទទួល​នាវា​ទេសចរណ៍​យក្ស​មួយ​គ្រឿង​ ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ជិត​២០០០​នាក់​ចូល​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ៕


M31-08-15-i4


M31-08-15-i3


M31-08-15-i2


M31-08-15-i1


M31-08-15-i



នាវា​ទេសចរណ៍​យក្ស​នាំ​ភ្ញៀវ​ទេសចរ​ជិត​២០០០​នាក់ ​ចូល​ចត​កំពង់ផែ​សមុទ្រ

Post a Comment

0 Comments

Close Menu