Jessica ចាកចេញពីផលិតកម្ម SM Town តែនៅថែរក្សាអនុស្សាវរីយ៍

កញ្ញា Jessica តារាចំរៀង​ស្រី​កូរ៉េ​ដ៏​ស្រស់ស្អាត​មួយរូប​ដែលជា​អតីត​សមាជិក​ក្រុម Girl Generation របស់​ផលិតកម្ម SM Town ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ បាន​ចាកចេញ​ជា​ផ្លូវការ​ពី​ផលិតកម្ម​ហើយ។

តាម​ប្រភពពី​ប្រទេស​កូរ៉េ​បានឱ្យដឹងថា ក្រោយពី​ផលិតកម្ម SM Town បានប្រកាសថា​កញ្ញា Jessica ចាកចេញ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​មក កញ្ញា Jessica ក៏បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត​មាន​និង​អ្នកគាំទ្រ​របស់​នាង​ថា៖ នាង​នឹង​ថែរក្សា​អនុស្សាវរីយ៍​ប៉ុ​នា្ម​ន​ឆ្នាំ​ដែល​នាង​បាន​ឈរជើង​នៅ​ផលិតកម្ម SM Town ហើយ​នាង​ក៏​សង្ឃឹមថា ក្រុមហ៊ុន​នឹង​រីកចំរើន​ជា​លំដាប់​ផងដែរ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​បាន​និយាយទៀតថា នាង​ពិតជា​អគុណ​ខ្លាំងណាស់​ដល់​មនុស្ស​ជាច្រើន​ដែល​បាន​គាំទ្រ​នាង។ បី​ទោះជា​កញ្ញា Jessica បាន​ចាកចេញ​ក៏ពិតមែន ប៉ុន្តែ​កញ្ញា​នឹង​ខំប្រឹង​អស់ពី​កំលាំងកាយ​ចិត្ត​ចាប់ផ្តើម​សារជាថ្មី មិនឱ្យ​អ្នកគាំទ្រ​របស់​នាង​អស់សង្ឃឹម​នោះឡើយ៕



jessica-girl-generation-01
jessica-girl-generation-02


Jessica ចាកចេញពីផលិតកម្ម SM Town តែនៅថែរក្សាអនុស្សាវរីយ៍

No comments

Powered by Blogger.