Ad Code

សិង្ហ​បុរី​ធ្វើការ​ឃោសនា​ដោយ​ស្ងៀមស្ងាត់​មុន​ពេល​ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​

នាយកដ្ឋាន​ការបោះឆ្នោត (ELD) បាន​និយាយ​ថា រយៈពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដោយ​ស្ងៀមស្ងាត់​២៤​ម៉ោង​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ២០១៥​គឺ​មាន​ប្រសិទ្ធភាព​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ថ្ងៃ​១០​ខែកញ្ញា​)។ ដោយ​ស្គាល់​ថា​ ជា​ថ្ងៃ Cooling-off, រយៈពេល​នេះ​គឺ​អនុញ្ញាត​ឲ្យ​អ្នកបោះឆ្នោត​ដើម្បី​ឆ្លុះបញ្ចាំង​ពី​របប​ស្ដីពី​បញ្ហា​នានា​ដែល​បាន​លើកឡើង​នៅក្នុង​ការបោះឆ្នោត​មុន​ពេល​ទៅ​បោះឆ្នោត​។​ថ្ងៃ​បោះឆ្នោត​គឺ​នៅ​ថ្ងៃ​សុក្រ​នេះ។​


ELD បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “​បេក្ខជន​និង​អ្នកគាំទ្រ​របស់​ពួកគេ​ត្រូវ​បាន​រំពឹង​ថា ​នឹង​គោរព​យ៉ាង​ពេញលេញ​តាមច្បាប់​ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅ​ថ្ងៃ Cooling-off លើ​នឹង​ថ្ងៃ​បោះឆ្នោត​ហើយ​គួរ​ចៀសវាង​ការ​ប្រព្រឹត្ត​ណាមួយ​ដែល​ប្រឆាំង​នឹង​ស្មារតី​នៅ​ពីក្រោយ​ការ​ហាមឃាត់​ប្រឆាំង​នឹង​ការ​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃនេះ​”។



វា​បាន​បន្ថែម​ទៀត​ថា ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​ណាមួយ​បេក្ខជន​គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ពី​ព្រឹត្តិការណ៍​ជា​សាធារណៈ​នៅក្នុង​មណ្ឌល​របស់​ពួកគេ​នៅ​ថ្ងៃ Cooling-off និង​ថ្ងៃ​បោះឆ្នោត​។​



ស្ទើរតែ​គ្មាន​នរណា​ម្នាក់​គិតថា គណបក្ស​សកម្មភាព​ប្រជាជន​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Lee Hsien Loong នឹង​ប្រឈម​ការ​ចាញ់ឆ្នោត​សភា​នោះ​ទេ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​យល់ស្រប​ថា ការ​កាន់អំណាច​របស់​លោក​កំពុង​ធ្លាក់ចុះ​ដោយសារ​កំណើនសេដ្ឋកិច្ច​ទាប​ហើយ​គណបក្សប្រឆាំង​កំពុង​លើកយក​ពី​បញ្ហា​ដ៏​ក្តៅ​គគុក​នេះ​ដើម្បី​ឃោសនា​។​



គណបក្ស​ចំនួន​ប្រាំបួន​កំពុង​ប្រកួតប្រជែង​គ្នា​បើ​ប្រៀបធៀប​ទៅ​នឹង​គណបក្ស​ចំនួន​ប្រាំពីរ​នៅ​ឆ្នាំ ២០១១​ហើយ​វា​ជា​លើកដំបូង​ដែល​គណបក្ស​ប្រឆាំង​នឹង​ចូលរួម​ប្រកួត​យក​អាសនៈ​ទាំងអស់​នៅក្នុង​សភា​ដែល​ឥឡូវនេះ​មាន​ចំនួន​៨៩​អាសនៈ​។​ ដោយសារតែ​វប្បធម៌​នៃ​ការបោះឆ្នោត​ក្នុង​ប្រទេស​នេះ​មិនសូវ​ល្អ​នោះ វា​គឺ​មាន​ការពិបាក​ដើម្បី​ទាយ​ទុក​នៃ​លទ្ធផល​។​



ជាមួយគ្នា​នោះ ពលរដ្ឋ​សិង្ហ​បុរី​ជាច្រើន​បាន​និយាយ​ថា ពួកគេ​នៅតែ​មិន​មាន​ការ​ពេញចិត្ត​ចំពោះ​បញ្ហា​នានា​ដូចជា​គោលនយោបាយ​ដឹកជញ្ជូន​សាធារណៈ​និង​អន្តោប្រវេសន៍​បើកចំហ​ដែល​បាន​ប៉ះពាល់​ដល់​គណបក្សកាន់អំណាច​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ ២០១១ នៅ​ពេល​ដែល​ខ្លួន​បាន​ឈ្នះ​សំឡេងឆ្នោត​ត្រឹមតែ ៦០,១% ប៉ុណ្ណោះ​ដែល​ជា​កម្រិត​ទាប​បំផុត​។​



ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​គឺជា​ការចាំបាច់​ដើម្បី​បង្ហាញថា តើ​អ្នកបោះឆ្នោត​សិង្ហ​បុរី​បង្វែរ​ការ​ទុកចិត្ត​រប​ស់​ខ្លួន​ចំពោះ​គណបក្សប្រឆាំង​វិញ​ឬក៏​យ៉ាងណា​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ចាប់តាំងពី​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​២០០៤ លោកនាយក​រដ្ឋមន្ត្រី Lee នៅតែ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​បន្ទាប់ពី​ការបោះឆ្នោត​នេះ​៕


CAN




សិង្ហ​បុរី​ធ្វើការ​ឃោសនា​ដោយ​ស្ងៀមស្ងាត់​មុន​ពេល​ការបោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​

Post a Comment

0 Comments

Close Menu