បន្ទាយមានជ័យ ៖ បុរសវ័យក្មេងម្នាក់បានជិះម៉ូតូយ៉ាងលឿនដូចហោះ ជ្រុលចង្កូតក៏ទៅបុក និងម៉ូតូរ៉ឺម៉កកង់៣ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅ៨យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង មុខវត្តថ្មី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋនៅទីនោះបាននិយាយថា ជនរងគ្រោះមានឈ្មោះ ញ៉េត បញ្ញវុឌ្ឍ អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិគក ឃុំគក ស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុឈ្មោះញ៉េបញ្ញាវុឌ្ឈបានជិះម៉ូតូម៉ាកសង់ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-1031តែម្នាក់ឯងដោយល្បឿនលៀនដូចហោះពេលជិះទៅដល់កន្លែងកើតហេតបានរេចង្កូតក៏ទៅបុក និងរ៉ឺម៉កម៉ូតូកង់៣នៅទីនោះពេញទំហឹងបណ្តាលឲ្យខ្លួនរងរួសជាទម្ងន់ ត្រូវបានគេដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូខ្ទេចនគរបាលចរាចរណ៍បានយកម៉ូតូបង្ក និងម៉ូតូកង់៣ទៅកាន់អធិការដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
បុរសម្នាក់ជិះម៉ូតូល្បឿនលឿនដូចហោះ ជ្រុលទៅបុករ៉ឺម៉កកង់៣រងរបួសធ្ងន់ខ្លួនឯង
0 Comments