Ad Code

ខុសគ្នា​ជាង​៤​ម៉ោង​សោះ​អំពើ​ហិង្សា​ពី​ករណី​ម្ខាង​របួស​ម្ខាង​ជាប់គុក​ដោយសារ​តែ​ស្រា

ពោធិ៍សាត់ ៖ ខុសគ្នា​រយៈពេល​តែ​ជាង​បួន​ម៉ោង​សោះ​មាន​ករណី​កើតមាន​អំពើ​ហិង្សា​ដល់​ទៅ​ករណី​នៅក្នុង​ស្រុក​ពី​ផ្សេងគ្នា ដោយ​មូល​ហេតុតែ​ម្យ៉ាង​គឺ​ផឹក​សី​ុ​ស្រវឹង​ចាប់ផ្ដើម​មាន​អំនួត​ដាក់គ្នា​រៀងខ្លួន ក៏​ម្ខាង​ក្លាយ​ជា​ជនរងគ្រោះ​និង​ម្ខាង​ទៀត​ក្លាយ​ជា​ទោស​ទាន់​ប្រឈម​និង​ផ្លូវច្បាប់​ទៅ​រស់​នៅ​ក្នុង​គុក។


បើ​តាម​លោក ធៀង ឡេង អធិការ​នគរបាល​ស្រុក​វាលវែង​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​៣​និង​៥០​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​នៅ​ចំណុច​ចម្ការ​ចេក ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ដែល​បង្កឡើង​ដោយ​ឈ្មោះ ឡុ​ច ឡូ ហៅ​ក្លូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ គឺ​បាន​វាយ​ទៅលើ​ឈ្មោះ ហ៊ុយ ហ៊ាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​/​ឃុំ​ខាងលើ ធ្វើ​ឲ្យ​រង​របួស។


លោក​អធិការ​បន្ត​ថា បើ​តាម​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​លោក​ចុះ​ដល់ទី​តាំង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​នោះ​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​អំពើ​ហិង្សា​នេះ គឺ​មកពី​ការ​នាំគ្នា​ផឹកស៊ី លុះ​ដល់ពេល​ស្រវឹង​រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ក៏​ចាប់ផ្ដើម​អួត​យកឈ្នះ​រៀងខ្លួន ធ្វើ​ឲ្យ​ជន​ដៃដល់​អត់ទ្រាំ​មិនបាន​ក៏​បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​ឲ្យ​រង​របួស​តែម្ដង។


ក្រោយពី​មាន​ហេតុការណ៍​នេះ​ភ្លាម​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ក៏​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។


ករណី​អំពើ​ហិង្សា​ផ្ដើម​ពី​ផឹកស្រា​ស្រវឹង​នេះ​កើត​មាននៅ​ស្រុក​វាលវែង​នេះ​ទើប​តែ​រួច​បាន​ប្រមាណ​ជាជាង​បួន​ម៉ោង​ក៏​កើតមាន​មួយ​ករណី​ទៀត បើ​តាម​លោក យឿន មន្ត្រី​នគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​ថា មាន​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុងភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កែវ សុផល ហៅ​សឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​បាន​ទាញ​ដែក​ច្រត់​របស់​ជនរងគ្រោះ​ឈ្មោះ ឡុង សែ អាយុ​៤៨​ឆ្នាំ ជា​ជន​ពិការ​ជើង​ខាងស្តាំ បាន​វាយ​ចំ​ត្រង់​ក្បាល​បណ្ដាល​ឲ្យ​បែកក្បាល​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​នៅ​ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដោយ​ក្រោយពី​ធ្វើ​សកម្មភាព​នេះ​ភ្លាមៗ​ដែរ នគរបាល​ខាង​ឃុំ​ត្រពាំង​ជង​ក៏បាន​ឃាត់ខ្លួន​ជន​បង្ក ដើម្បី​បញ្ជូន​ទៅ​តុលាការ ដែល​ករណីនេះ​បង្កឡើង​ដោយសារ​ការ​ផឹកស៊ី​ទាស់​សំដី​គ្នា។


បើ​តាម​លោក សាង ផល​បុណ្យ ប្រធាន​មន្ទីរ​បង្អែក​ស្រុក​បាកាន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ថា ជនរងគ្រោះ​ត្រូវ​បាន​ជន​បង្ក​វាយ​រយៈ​ក្បាល​ដេរ​ចំនួន​៦​ថ្នេរ តែ​សំណាងល្អ​ហើយ​ដែល​ត្រូវ​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ទាន់ពេល កុំ​អី​អាច​ប៉ះពាល់​ដល់​ក្បាល​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នេះ​ទៀត៕



ខុសគ្នា​ជាង​៤​ម៉ោង​សោះ​អំពើ​ហិង្សា​ពី​ករណី​ម្ខាង​របួស​ម្ខាង​ជាប់គុក​ដោយសារ​តែ​ស្រា

Post a Comment

0 Comments

Close Menu