Ad Code

អតីតប្រធានក្លិបស្វាយរៀងអែហ្វស៊ី ទទួលមរណភាពដោយរោគាពាធកាលពីព្រឹកថ្ងៃពុធ

លោក​ឧកញ៉ា លី គឹមឈុន អតីត​ប្រធាន​ក្លិប​ស្វាយរៀង​អេ​ហ្វ​ស៊ី (ព្រះខ័ន​រាជ) បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ម្សិលមិញ​នេះ​ដោយ​រោគាពាធ ហើយ​សព​របស់លោក​ត​ម្ក​ល់​នៅ​គេហដ្ឋាន​នៅ​ម្ដុំ​ផ្សា​អូ​ឬ​ស្សី។


លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​ប្រចាំ​ក្លិប​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា៖ «ព្រឹក​នេះ (ថ្ងៃ​ពុធ​ម្សិលមិញ) ក្រុមបាល់ទាត់​ខេត្តស្វាយរៀង មានទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ដែល​លោក​ប្រធាន​ក្លិប​ចាស់ លោក លី គឹមឈុន បានទទួល​មរណៈភាព​ដោយ​រោគាពាធ។ យើងទាំងអស់គ្នា​ពិតជា​សោកស្ដាយ​ពន់ពេក​គ្មានអ្វី​ប្រៀបផ្ទឹម​បាន​និង​សូម​ចូលរួម​កាន់​មរណៈទុក្ខ​ដ៏​ធំធេង​នេះ។ យើងទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ ជា​គ្រូ ជា​កីឡាករ​ទាំងអស់​សូម​ឧទ្ទិស​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​ប្រធាន​អោយបាន​សុគតិភព ក្នុងឋាន​បរមសុខ»។


គេ​នៅ​ចាំបាន​ថា​លោក​ឧកញ៉ា លី គឹមឈុន បាន​ឈរឈ្មោះ​ធ្វើជា​ប្រធាន​ក្លិប​ព្រះខ័ន​រាជ​តាំងពី​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ ២០០៧ មក។ ប៉ុន្ដែ​នៅ​ឆ្នាំ ២០១៣ លោក​បាន​ផ្ទេរតំណែង​ប្រធាន​ក្លិប​ជូន​ឯកឧត្តម ឌី វិជ្ជា គ្រប់គ្រង​ជំនួស​វិញ ដោយសារតែ​លោក​ឧកញ៉ា​មាន​ជំងឺ​ប្រចាំកាយ មិនអាច​គ្រប់គ្រង​ក្លិប​បានជា​បន្ត។ គ្រានោះ​ក្លិប​ក៏បាន​ប្ដូរ​ឈ្មោះ​ពី​ព្រះខ័ន​រាជ មកជា​ស្វាយរៀង​អែ​ហ្វ​ស៊ី រហូតទល់​សព្វថ្ងៃនេះ។


ក្នុង​យុគ្គសម័យ​ក្រោម​ការគ្រប់គ្រង​របស់លោក​ឧកញ៉ា លី គឹមឈុន ក្រុមព្រះ​ខ័ន​រាជ ជំនាន់​នោះ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ក្នុង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ ហៅថា Hun Sen Cup ក្នុង​ឆ្នាំ ២០០៨ ហើយ​ឆ្នាំ ២០០៩ និង ២០១០ ឈរ​ចំណាត់ថ្នាក់​លេខ៣ ឆ្នាំ ២០១១ និង ២០១២ ឈ្នះ​ជើងឯក ២ ឆ្នាំ​ជាប់​គ្នា។ ក្រៅពីនោះ​ធ្លាប់​ឈ្នះ​ជើងឯក​រង​ក្នុង​ពាន Binh Phuoc TV Cup នៅ​ឆ្នាំ ២០១២ ផងដែរ។ចំពោះ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ព្រះខ័ន​រាជ ធ្លាប់​ឈ្នះ​ជើងឯក​រង​កាល​ឆ្នាំ២០១០ បន្ទាប់ពី​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈដែល ឆ្នាំ ២០១១ និង ២០១២ ជាប់​ចំណាត់ថ្នាក់​លេខ៣៕



អតីតប្រធានក្លិបស្វាយរៀងអែហ្វស៊ី ទទួលមរណភាពដោយរោគាពាធកាលពីព្រឹកថ្ងៃពុធ

Post a Comment

0 Comments

Close Menu