Ad Code

ល្បែង​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ​នៅ​ប្លុក​បុរី​កីឡា​ត្រូវ​បាន​បង្ក្រាប

ភ្នំពេញ ​៖ ល្បែង​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ​មួយ​កន្លែង​ចាក់​លុយ​រាប់​រយ​ដុល្លារ នៅក្នុង​បុរី​កីឡា​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៥​នៅ​អគារ​បុរី​កីឡា​ទី​៤ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ​ប៉ុន្តែ​អ្នកលេង​ដឹង​ខ្យល់​មុន​ថា​ មានការ​ចុះ​បង្ក្រាប​នាំ​គ្នា​រត់ គេចខ្លួន​អស់​នៅ​សល់​តែ​មេ​អ្នក​ក្រឡុក​នាំមក​ដុះ​ក្អែល​ចេញ​ម្តង​។​



មេ​ក្លា​ឃ្លោក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ចាន់ ណា អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​បុរី​កីឡា​ទី​៤ ជាន់​ទី​៤ មុខរបរ​ក្រឡុក​ខ្លា​ឃ្លោក ដុះ​ស្លែ​រាប់​ឆ្នាំ​មក​ហើយ​មិនដែល​មាន​អ្នកណា​ហ៊ាន​ទៅ​ក្បែរ​ទេ​ដោយសារតែ មេ​រូប​នោះ​បាន​សែន​ព្រាន​ជាមួយ​អ្នកជំនាញ​ត្រូវ​។​



ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា ​ក្រោយ​មានការ​រាយការណ៍ ​និង​ប្តឹង​ពី​ទីតាំង​ល្បែង​ខ្លា​ឃ្លោក ដុះ​ស្លែ​មួយ​កន្លែង​នៅ​ក្រោយ​អគារ​បុរី​កីឡា​ទី​៤ លោក​នេ​ត ស៊ីថុន​អធិការ​នគរបាល​ខ​ណ្ឌ​៧​មករា​បាន​ចាត់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចុះទៅ​បង្ក្រាប​ឈាន​ដល់​ការ​ចាប់ខ្លួន​ស្ត្រី​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង ខណៈ​កំពុង​អង្គុយលេង​ជាក់ស្តែង​ដោយ​រឹបអូស​ក្រដាស​ខ្លា​ឃ្លោក ​លុយ​១០១០​ដុល្លារ និង​លុយ​ខ្មែរ​៤០​ម៉ឺន​រៀល​ផង​ដែរ ។


​ប្រភព​ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា អ្នកលេង​ជាច្រើន​អ្នក​ដែល​វក់​នឹង​ល្បែង​ខ្លា​ឃ្លោក​នេះ មុន​ការ​បង្ក្រាប​ហាក់​មាន​ការ​ដឹង​តម្រុយ​មុន​បាន​នាំគ្នា​រត់គេច​អស់​នៅ​សល់​តែ​ម្ចាស់ អ្នក​ក្រឡុក ពាក់ព័ន្ធ​ទៅ​នឹង​ប​ញ្ហា​នេះ​ត្រូវ​បាន​អ្នកដឹង​ហេតុ​និយាយ​ថា ​អាច​ដឹង​ខ្យល់​មុន​ទើប​គេច​អស់បែប​នេះ​។​



បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ ដើម្បី​ចាត់ការ​តាមច្បាប់៕


24-09-2015z1


24-09-2015z



ល្បែង​ក្រឡុក​ខ្លា​ឃ្លោក​ដុះ​ស្លែ​នៅ​ប្លុក​បុរី​កីឡា​ត្រូវ​បាន​បង្ក្រាប

Post a Comment

0 Comments

Close Menu