Ad Code

ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​ដេញ​កាប់​ប្លន់​ម៉ូតូ​ជនរងគ្រោះ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៦​នាក់​ ត្រូវ​បាន​នគរបាល​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដេញ​ចាប់​ខ្លួន​បាន​ភ្លាមៗ​ក្រោយពី​ពួកគេ​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ជន​រង​គ្រោះ​ពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​ពេលនោះ​ជនរងគ្រោះ​ស្រែក​ថា​ ចោរ​ផ្អើល​ដល់​សមត្ថកិច្ច​ទើប​ចាប់​ខ្លួន​បាន​ម្នាក់ ឯ​៥​នាក់​ទៀត​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់។​


ករណី​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២២​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវ​២០១១​ ស្ថិត​ភូមិ​តា​ងួន ​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ​សែន​ជ័យ។

ជនរងគ្រោះ​ទាំង​២​នាក់​នោះ​មាន ១-​ឈ្មោះ សែន មករា អាយុ​២៦​ឆ្នាំ និង​២-ឈ្មោះ ឃួន ឧ​ត្ត​ម អាយុ​២១​ឆ្នាំ ទាំង​២​នាក់​មាន​មុខ​របរ​ជា​កម្មករ​សំណង់​ និង​ស្នាក់នៅ​ជាមួយគ្នា​នៅ​ក្នុង​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​


ជនសង្ស័យ​មានឈ្មោះ ឈាង សិ​ទ្ឋ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​មុខ​របរ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង​មាន​ស្រុកកំណើត​នៅ​ក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។​


តាម​សម្ដី​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន ​រួម​ជា​មួយ​មិត្តភ័ក្ដិ​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង1A-9535 តាម​បណ្ដោយ​ផ្លូវ​២០១១ ក្នុង​ល្បឿន​លឿន ដោយ​គោលបំណង​ប្រញាប់​ទៅ​យក​បងស្រី​ទៅ​ធ្វើការ ខណៈ​ដែល​កំពុងតែ​ជិះ​នោះ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ដោយ​នៅ​ក្នុង​ដៃ​ប្រដាប់​ដោយ​ដាវ​២​ដើម​ និង​កាំបិត​ប៉័ងតោ​ចំនួន​១ បាន​ជិះ​ដេញ​មក​តាម​ពីក្រោយ ពេល​ឃើញ​ដូចនេះ​មាន​ការ​ភិតភ័យ​ បាន​បន្ថែម​ល្បឿន​ជិះ​គេច​ពី​ជនសង្ស័យ​ទាំងនោះ រហូត​ជិះ​មកដល់​ចំណុច​កើតហេតុ​ត្រង់​ស្តុប​២០០៤ ក៏​ត្រូវ​ជនសង្ស័យ​ទាំងនោះ​ស្ទាក់ផ្លូវ​ជាប់ ក៏​ទាញ​ដំបង ​និង​កាំបិត​មក​ព្រួត​វាយ​លើ​ជនរងគ្រោះ​ទាំង​២​នាក់​នោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ត្រូវ​មួយ​ដំបង​បែក​ក្បាល​ ហូរ​ឈាម ធ្វើ​ឲ្យ​ជនរងគ្រោះ​ស្រែក​ថា ចោរៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចេញ​មក​ជួយ​អន្តរាគមន៍​ដេញ​ចាប់​ជនសង្ស័យ​ទាំង​នោះ​បាន​ម្នាក់ ​រួម​នឹង​ម៉ូតូ​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង​យក​មក​ប៉ុស្តិ៍​កា​កាប។ ចំណែក​ជនសង្ស័យ​៥​នាក់​ទៀត ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង។​


ចំពោះ​ករណី​នេះ​ជនសង្ស័យ​បាន​និយាយ​ថា ​ពួកគេ​មិន​មាន​ចេតនា​ដេញ​វាយ​ប្លន់​នោះ​ទេ​ គឺជា​ការ​ដេញ​វាយ​ដោយ​គំនុំ​ តែ​ជនរងគ្រោះ​ថា​ខ្លួន​មិន​ដែល​មាន​គំនុំ​អី​ជាមួយ​អ្នកណា​ឡើយ​នា​ពេល​កន្លង​មក​នោះ​៕
Pisey-2015-09-24-full-C


Pisey-2015-09-24-full-C5




ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​ដេញ​កាប់​ប្លន់​ម៉ូតូ​ជនរងគ្រោះ​

Post a Comment

0 Comments

Close Menu