Ad Code

ផលិតផល​ពី​ដែកស្មិត​​កំពុង​បាន​ពង្រីក​ទីផ្សារ​ក្នុងស្រុក

ភ្នំពេញ ​៖ ដែកស្មិត​ជា​ផលិតផល​នាំចូល​មកពី​ប្រទេស​សាំងហ្គាពួរ និង​ប្រទេស​ថៃ​តាមរយៈ​ក្រុមហ៊ុន​ញូ​ប្រដា​កសិន​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ដែកស្មិត​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​លើ​ការ​ច្នៃ​ជា​បង្កាន់ដៃ​ជណ្ដើរ​ផ្ទះ​ ជា​បង្អួច ជា​គ្រែ ជា​ក្លោង​ទ្វារធំៗ​បាន​យ៉ាងប្រណិត​។ តាម​ការ​រៀប​រាប់​រប​ស់​លោក​ឃាង រតនា អ្នក​កាន់​គម្រោង​ផលិត​ពី​ដែកស្មិត​បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​ពង្រីក​ទីផ្សារ​ការ​ច្នៃ​ដែកស្មិត​បាន​ចំនួន​២​ខេត្ត​មាន​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​។


លោក​រតនា​បន្ត​ថា ការ​ច្នៃ​ដែកស្មិត​ទៅតាម​លំនៅឋាន ក្រៅពី​ផលិត​ជា​បង្អួច , ទ្វារ , បង្កាន់ដៃ​ជណ្ដើរ​ផ្ទះ​, គ្រែ ក៏​នៅ​មាន​ការ​ច្នៃ​ជា​ក្បាច់ក្បូរ​ជាប់​នឹង​ជញ្ជាំង​ក៏មានដែរ​ដោយ​គិត​ជា​ម៉ែត្រការ៉េ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​មួយ​ម៉ែត្រការ៉េ​ថ្លៃ​៧៥០​ដុល្លារ​។​

​ ​

ដែកស្មិត​នេះ ជា​ប្រភេទ​ដែក​ទន់​អាច​បត់​ ឬ​ពត់​ទៅតាម​តម្រូវការ​ចង់បាន​ដែល​ខុសគ្នា​ទៅ​នឹង​ដែក​ថែប​មាន​ភាព​រឹង​នោះ​។​



​លោក​ឃាង រតនា​បន្ត​ទៀត​ថា ​ដូចជា​ក្លោងទ្វារ​ដែល​ឃើញ​ក្នុង​រូបភាព​ខាង​លើ​នេះ​ជា​ផលិតផល​ពី​ដែកស្មិត​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន ​ដោយសារ​ផលិតផល​ដែក​នេះ​ធានា​គុណភាព​ខ្ពស់​ចាប់ពី​៥​ឆ្នាំ​ទៅដល់​២០​ឆ្នាំ ហើយ​អតិថិជន​អាច​ប្ដូរផ្លាស់​ពណ៌​បាន​ពេល​ដែល​ប្រើប្រាស់​ផលិតផល​ដែល​ស្មិត​ទាំងនោះ​ហើយ​អស់​រយៈពេល​យូរ​ឆ្នាំ​ក៏ដោយ ក៏​ក្រុមហ៊ុន​អាច​ទៅ​ប្ដូរ​លាប​ជា​ថ្មី​ទៀត​បាន​តាម​កា​រ​កុម្ម៉ង់​ទៅ​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​ផង​ដែរ​៕ ​



ផលិតផល​ពី​ដែកស្មិត​​កំពុង​បាន​ពង្រីក​ទីផ្សារ​ក្នុងស្រុក

Post a Comment

0 Comments

Close Menu