Ad Code

បញ្ជូន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ទៅ​តុលាការ ​ពីបទ​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

សៀមរាប ៖ សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ការពារ​អន្តរាគមន៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​​៣​នាក់ ក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​នៅ​ចំណុច​ផ្សារ​បុរី​ប្រិមប្រិយ​ នៅ​ក្នុង​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក ក្រុង​/ខេត្ត​សៀមរាប។


ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ​ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ក្នុង​ភូមិ/សង្កាត់/ក្រុង​សៀមរាប។​

លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ខាង​លើ​នេះ ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់​ ក្នុង​នោះ​មាន​ទី​១/​ឈ្មោះ​ សួន ​សំរស់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​មុខរបរ​គ្មាន ​(​ឃាត់ខ្លួន​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​) (​ជួញដូរ​) ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប។ ទី​២/​ឈ្មោះ ហុង ​ភក្តី​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ​(​ឃាត់ខ្លួន​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​) ​រស់នៅ​ភូមិ​ពោងពាយ សង្កាត់​ឫស្សី​កែវ ក្រុង​ភ្នំពេញ​(​ចាត់ចែង​ឲ្យ​ប្រើ​ប្រាស់​)​ និង​ទី​៣/​ឈ្មោះ ​រិ​ទ្ឋ ​ល​ក្ខ័ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិត​(​ឃាត់ខ្លួន​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​)​ ស្នាក់នៅ​ទី​រួម​ខេត្ត​សៀមរាប (​ចាត់ចែង​ឲ្យ​ប្រើ​ប្រាស់​)​។


លោក​បន្ត​ថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​ដកហូត​បាន​វត្ថុតាង​រួម​មាន ទូរស័ព្ទ​ដៃ​៣​គ្រឿង ​ម៉ូតូ​មួយ​គ្រឿង​ និង​ឧបករណ៍​ច្នៃ​ជក់​មួយ​ចំនួន​ធំ។​ បច្ចុប្បន្ន ​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៥ ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕




បញ្ជូន​ជនសង្ស័យ​៣​នាក់​និង​វត្ថុតាង​ទៅ​តុលាការ ​ពីបទ​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​

Post a Comment

0 Comments

Close Menu