រតនគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររកស៊ីដឹកឈើប្រណិតតាមម៉ូតូ ហើយត្រូវបើកបុកគ្នាបណ្ដាលឲ្យកំណាត់ឈើបោកផ្ទប់នឹងក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងបញ្ជូនសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវើនសៃ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។
យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ជិះម៉ូតូដឹកឈើប្រណិតដាក់លើម៉ូតូច្រើនហួសកំណត់ចេញពីលិចទៅកើតស្ថិតនៅភូមិកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយទៀតបើកបរមិនប្រយ័ត្នទិសដៅចេញពីផ្ទះបត់ទៅលិចក៏បុកពេញទំហឹងបណ្ដាលឲ្យម៉ូតូដែលដឹកឈើដួលបោកក្បាលស្លាប់ភ្លាមតែម្តង។
ប្រភពបន្តទៀតថា ជនរងគ្រោះស្លាប់ឈ្មោះគ្រៀង ភាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ជិះម៉ូតូកែច្នៃម៉ាកស្មាស់ ពណ៌ខ្មៅ អត់ស្លាកលេខ។ ម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ពណ៌ក្រហម ទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះផូ កាយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើរងរបួសធ្ងន់ត្រូវបញ្ជូនសង្គ្រោះនៅមណ្ឌលសុខភាពស្រុកវើនសៃ។
ខណៈពេលនេះសាកសពប្រគល់ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន៕
ម៉ូតូស្មាស់បុកជាមួយម៉ូតូសង់កូរ៉េបណ្ដាលភាគីម្ខាងបោកផ្ទប់នឹងឈើស្លាប់មួយរំពេច
0 Comments