កំពង់ឆ្នាំង ៖ ត្រីឆ្តោរចំនួន១៦៤០០ក្បាលដែលប្រជាពលរដ្ឋដាក់ចិញ្ចឹមតាមស្រះ១១កន្លែងត្រូវបានសមត្ថកិច្ចចម្រុះសហការគ្នាចុះធ្វើការបង្ក្រាបនិងបន្តបង្ក្រាបនៅតាមភូមិសាស្ត្រក្នុងស្រុកកំពង់ត្រឡាចនិងស្រុកជលគីរី។
ករណីចុះធ្វើការបង្ក្រាបនេះធ្វើឡើងរយៈពេលពេញមួយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នៅចំណុចភូមិអំពិលនិងភូមិឱម៉ាល់ទឹក ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ ការចុះធ្វើការបង្ក្រាបនៅក្នុងថ្ងៃនេះដឹកនាំដោយលោកចេងញ្ញ៉ាន់អភិបាលរងខេត្តនិងលោកគីមហុងសាន្តលោកសនថាន់ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្មនិងជាតំណាងលោកអេងជាសាន្តប្រធានរដ្ឋបាលជល់ផល់និងលោកមេឃសឿងអនុប្រធានរដ្ឋបាលខាងត្បូងបឹងទន្លេសាបរួមនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកស្នងការរងនគបាលខេត្ត ខណ្ឌរដ្ឋបាលកំពង់ឆ្នាំង ផ្នែក សង្កាត់រដ្ឋបាលជលផលកម្លាំងចម្រុះសរុប៤០នាក់មធ្យោបាយធ្វើសកម្មភាពការណូតបាឡាតូចធំ៦គ្រឿង។
នៅក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋបានលូចធ្វើការចិញ្ចឹមដោយលួចលាក់បើទោះជាមានការចុះធ្វើការផ្សព្វផ្សាយនិងអប់រំណែនាំជាច្រើនលើកច្រើនសានិងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរក៏ដោយតែការលួចលាក់ចិញ្ចឹមត្រូវគេមើលឃើញថានៅតែលួចចិញ្ចឹមដដែលហើយការចុះធ្វើការក្នុងថ្ងៃនេះគឺមានការចង្អុលបង្ហាញណែនាំពីលោកអភិបាលខេត្តនិងមានការប្រជុំផ្សព្វផ្សាយពីក្រសួងកសិកម្មអោយបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរដែលជាត្រីស៊ីកូនត្រីជាចំណី។ ពាក់ព័ន្ធនិងការបង្ក្រាបការចិញ្ចឹមត្រីឆ្តោរនៅតាមស្រះក្នុងថ្ងៃនេះលោកសោមភីរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងការបង្ក្រាបថា លោកអ្នកយកព័ត៌មានលោកចង់សរសេរយ៉ាងណាៗនៅលោកមិនខ្វល់នៅឡើយហើយលោកឡើងកាណូតចេញទៅបាត់។
បើយោងតាមរបាយការណ៍ដែលយើងទទួលបានពីលោក(ហេងចំរើន)មេឃុំអំពិលទឹកបានបញ្ជាក់ថា គ្រាន់តែឃុំអំពិលទឹក១មានស្រះចិញ្ចឹមត្រីឆ្តោរ១១៤ស្រះក្នុងចំណោមភូមិ១១ដោយមិនគិតពីឃុំឱម៉ាល់ និង ឃុំកំពង់ត្រឡាចក្រោមដែលមានស្រះចិញ្ចឹមត្រីឆ្តោរនិងស្រុកជលគីរីផងដែរ។
ប្រភពមួយដោយឡែកបានឲ្យដឹងនៅក្នុងការបង្ក្រាបថ្ងៃនេះថា បទល្មើសស្បៃមុងនិងបទល្មើសផ្សេងៗទៀតដែលកើតមាននៅក្នុងស្រុកពីខាងលើនេះ គឺវាបណ្តាលមកពីការចិញ្ចឹមត្រីឆ្តោរដែលគេដាក់ចិញ្ចឹមនៅតាមបណ្តាលស្រះទាំង២ស្រុកខាងលើបើទោះជាមានការផ្សព្វផ្សាយនិងការប្រកាសពីក្រសួងកសិកម្មនៅពេលថ្មីៗកន្លងមកជាបន្តបន្ទាប់ឲ្យសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាបបន្ទាន់បញ្ឈប់ការចិញ្ចឹមត្រីឆ្តោរដែរស៊ីកូនត្រីជាចំណី។
គួរបញ្ជាក់ផងដែរថា ការចិញ្ចឹមត្រីឆ្តោរត្រូវគេមើលឃើញថា នៅតែមានការចិញ្ចឹមតាមស្រះនិងនៅតាមបែរក្នុងស្រុកជលគីរីនិងស្រុកកំពង់ត្រឡាចបើទោះជាមានការចុះធ្វើការបង្ក្រាបជាបន្តបន្ទាប់ពីសមត្ថកិច្ចក៏ដោយ។ អ្នកដែលបានដឹងគេរង់ចាំមើលថា ចំណាត់ការក្នុងការបង្ក្រាបការលួចចិញ្ចឹមត្រីឆ្តោររបស់លោកខណ្ឌរដ្ឋបាលជលផលគេធ្វើបានប៉ុន្មានដង្ហើមចង្រិត៕
សមត្ថកិច្ចចម្រុះចុះធ្វើការបង្ក្រាបការចិញ្ចឹមត្រីឆ្តោរតាមស្រះនៅក្នុងស្រុកកំពង់ត្រឡាច
0 Comments