Ad Code

តោះ​មើល​ភាព​ខុស​គ្នា​រវាង​តារា​ស្រី​២​ដួង​បង្ហាញ​ស្នាម​សាក់​លើ​ដងខ្លួន​

ភ្នំពេញ ៖ វា​មិន​មែន​ជា​រឿង​ដ៏​គួរ​ឲ្យ​ចម្លែក​ខ្លាំង​ណាស់ណា​ពេក​ទេ​ ខណៈ​ដែល​កន្លងមក មហាជន​ក៏​ធ្លាប់​បាន​ឃើញ​ និង​ដឹង​ស្ទើរ​គ្រប់គ្នា​ហើយ​ថា ​សព្វថ្ងៃ​សង្កេតឃើញ​មាន​យុវវ័យ​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយ​ចំនួន​បាន​ជ្រើស​យក​វិធីសាស្ត្រ​នៃ​ការ​សាក់​នៅ​លើ​ដងខ្លួន​របស់​ពួកគេ​ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍ ​ឬ​អាច​និយាយ​ថា​ គឺជា​ស្ទីល​បែប​យុវវ័យ​ទាន់សម័យ​…។​

ប៉ុន្តែ​បើ​ងាក​មក​ចាប់អារម្មណ៍​ទៅលើ​តារា​សិល្បាករ​របស់​ខ្មែរ​វិញ​ ប្រហែលជា​ទស្សនិកជន​កម្រ​បាន​ដឹង​ និង​ឃើញ​ពួកគេ​បង្ហាញ ​ឬ​បញ្ចេញ​ស្នាម​សាក់​ទាំងនេះ​ណាស់ ​បើ​ទោះ​បី​ជា​កន្លងមក​គឺ​មាន​តារា​ស្រី​-​ប្រុស​របស់​ខ្មែរ​មួយ​ចំនួន​តូច​ក្លាហាន​ប្រឈមមុខ​ប្រាប់​អំពី​អាថ៌កំបាំង​ស្នាម​សាក់​នៅ​លើ​ដួង​ខ្លួន​ដូចជា អ្នកនាង ខាត់ សុ​ឃីម ,​កញ្ញា ទឹក រដ្ឋា និង​តារា​សម្តែង សូ​ដា នី​តា ជាដើម​…។​


ដោយឡែក​ សម្រាប់​ថ្ងៃ​សៅរ៍​-​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​កម្ពុជា​ថ្មី​នឹង​នាំ​អារម្មណ៍​ទស្សនិកជន​អ្នកគាំទ្រ​ និង​ស្នេហា​វិស័យ​សិល្បៈ​ទៅ​មើល​ភាព​ខុស​គ្នា​រវាង​តារា​ស្រី​វ័យក្មេង​ចំនួន​២​ដួង​ ដែល​ក្លាហាន​បញ្ចេញ​ស្នាម​សាក់​បើកចំហ​ឲ្យ​បាន​ឃើញ​ក្នុង​ពេលនេះ​ដែល​មាន ១-​តារា​ម៉ូ​ដែល​កញ្ញា ទឹម វ​ត្តី ប្អូនស្រី​របស់​នាង ទឹម រដ្ឋា កាលពី​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​នាង​បង្ហោះ​រូបថត​លេង​ស្ទីល​ប្លែក​ភ្នែក​មួយ​ឲ្យ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ គឺ​នាង​បាន​បង្ហាញ​ស្នាម​សាក់​រូប​ផ្កាយ​នៅ​លើ​ចំណុច​ក្បាលពោះ​មើល​ឃើញ​ហើយ​ញាក់​សាច់។ ស្នាម​សាក់​របស់​នាង​ដែល​មើល​ឃើញ​នៅ​លើ​ក្បាលពោះ​ចំហៀង​ខាង​ស្តាំ​នេះ​ ត្រូវ​បាន​គេ​យល់ថា ជា​ចេតនា​ដែល ទឹម វ​ត្តី ចង់​បង្ហាញ​ដល់​មហាជន​ជា​សាធារណៈ​ទើប​នាង​ពាក់អាវ​យឺត​ខើច​ខ្លី​បែបនេះ។ ២-​កញ្ញា បេន នី​យ៉ាំង ដែល​ជា​តារា​សម្ដែង​សិច​ស៊ី​វ័យក្មេង​របស់​ខ្មែរ​មាន​សម្រស់​ស្រស់​ស្អាត​ និង​មាន​ប្រជាប្រិយភាព។


កញ្ញា បេន នី​យ៉ាំង កាលពី​កន្លងទៅ​ក៏បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​ ក៏ដូចជា​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់​បើកភ្នែក​យ៉ាង​ធំៗ​សម្លឹង​មើល​ស្ទើរ​ជ្រុះ​គ្រាប់ភ្នែក ​នៅ​ពេល​ដែល​តារា​សម្តែង​សិច​ស៊ី​នាង បេន នី​យ៉ាំង បាន​រំលេច​បញ្ចេញ​សាច់.​ស ខ្ចី​ ព្រម​ជា​មួយ​រូប​សាក់​នៅត្រង់​កញ្ចូញគូថ​យ៉ាង​ស្រើបស្រាល។


តាមរយៈ​ការ​បង្ហាញ​ស្នាម​សាក់​របស់​កំពូល​តារា​សិច​ស៊ី​វ័យក្មេង​ទាំងពីរ​ដួង​ខាង​លើ​នេះ ​ក៏​មាន​ប្រុសៗ​កំហិល​ខ្លះ​លាន់មាត់​ថា ​រូបសាក់​នៅ​នឹង​កញ្ចូញគូថ​របស់​កញ្ញា ​បេន នី​យ៉ាង និង​រូប​សាក់​នៅ​លើ​ក្បាលពោះ​កញ្ញា ទឹម វ​ត្តី គឺ​ពិតជា​មានន័យ​មែន ​ដែល​ចង់​មើល​ហើយ​មើល​ទៀត​មិន​ឆ្អែតឆ្អន់​ឡើយ​។​ ដូច្នេះ​ចំពោះ​ប្រិយមិត្ត​អ្នកអាន​វិញ​តើ​យល់ឃើញ​យ៉ាង​ណា​ដែរ ?៕ Pisey-2015-09-12-full-D40


Pisey-2015-09-12-full-D41


Pisey-2015-09-12-full-D45


Pisey-2015-09-12-full-D47




តោះ​មើល​ភាព​ខុស​គ្នា​រវាង​តារា​ស្រី​២​ដួង​បង្ហាញ​ស្នាម​សាក់​លើ​ដងខ្លួន​

Post a Comment

0 Comments

Close Menu