Ad Code

អ្នកដំណើរ​៖ឪពុក​របស់​ក្មេង​តូច​ស៊ី​រី​ដែល​លង់ទឹក​គឺជា “​អ្នករត់ពន្ធ​មនុស្ស​”

អ្នក​ធ្វើដំណើរ​តាម​ទូក​បាន​និយាយ​ថា ឪពុក​របស់​ក្មេង​ស៊ី​រី​ដែល​បាន​លង់ទឹក​ស្លាប់ Aylan Kurdi គឺ​បាន​ធ្វើការ​ជាមួយនឹង​អ្នករត់ពន្ធ​ហើយ​បើកទូក​ដែល​បាន​ក្រឡាប់​ខណៈ​ព្យាយាម​ទៅកាន់​ប្រទេស​ក្រិក​។​



លោក Ahmed Hadi Jawwad និង​ភរិយា​របស់​គាត់​ដែល​បាន​បាត់បង់​កូនស្រី​អាយុ ១១ ឆ្នាំ​និង​កូនប្រុស​អាយុ ៩ ឆ្នាំ​បាន​ប្រាប់ Reutersថា លោក Abdullah Kurdi មានការ​ភ័យ​ស្លន់ស្លោ​និង​បង្កើន ល្បឿន​នៅពេល​រលក​បុក​ទូក។​



លោក Jawwad បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​នៃ​ការ​ទំនាក់ទំនង​របស់​គាត់​ជាមួយនឹង​អ្នករត់ពន្ធ​ឈ្មោះ Abu Hussein លោក Abu Hussein បាន​ប្រាប់​ខ្ញុំ​ថា លោក Kurdi គឺជា​មនុស្ស​ម្នាក់​ដែល​បាន​រៀប​ចំ​ការ​ធ្វើដំណើរ​នេះ​។​


Reuters បាន​ព្យាយាម​ជា​ច្រើនដង​ដើម្បី​ទាក់ទង​ទៅកាន់ Kurdi តាម​ទូរស័ព្ទ​ពី​ទីក្រុង Kobane នៃ​ប្រទេស​ស៊ីរី​ប៉ុន្តែ​គឺ​មិនអាច​ទាក់ទង​ជាមួយ​គាត់​បាន​ឡើយ​។ ចំណែក​លោក Abu Hussein ក៏​មិនអាច​ទាក់ទង​បាន​ដែរ​។​



ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោក Kurdi បាន​ប្រាប់​គេហទំព័រ MailOnline របស់​ចក្រភព​អង់គ្លេស​ថា ការចោទប្រកាន់​នោះ​មិន​ពិត​ទេ​។ លោក​បាន​ថ្លែង​ថា “​ខ្ញុំ​គិត​អំពី​ការ​បើកបរ​ទូក​ប៉ុន្តែ​ខ្ញុំ​មិន​ជួញដូរ​ទេ​ នោះ​គឺជា​ការ​ភូត​កុហក​ទាំងស្រុង​”​។​



លោក​បាន​ប្រាប់​សារព័ត៌មាន​នេះ​ថា “​នេះ​គឺជា​ការ​មិន​ពិត​ទេ​ បើ​ខ្ញុំ​ជា​អ្នករត់ពន្ធ​មនុស្ស​មែន​នោះ ហេតុអ្វី​បានជា​ខ្ញុំ​នឹង​ដាក់​គ្រួសារ​របស់ខ្ញុំ​ក្នុង​ទូក​ដូចគ្នា​ជា​មនុស្ស​ផ្សេងទៀត​នោះ​? ខ្ញុំ​បាន​ចំណាយ​ប្រាក់​ក្នុង​ចំនួន​ដូចគ្នា​ទៅ​ឲ្យ​អ្នករត់ពន្ធ​មនុស្ស​​”។



គួរ​បញ្ជាក់​ថា រូបភាព​នៃ​កូនប្រុស​របស់​លោក Kurdi ដែល​បាន​លង់ទឹក​អណ្ដែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ​នៃ​រមណីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយ​របស់​ប្រទេស​ទួរគី​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​៕


Reuters




អ្នកដំណើរ​៖ឪពុក​របស់​ក្មេង​តូច​ស៊ី​រី​ដែល​លង់ទឹក​គឺជា “​អ្នករត់ពន្ធ​មនុស្ស​”

Post a Comment

0 Comments

Close Menu