Ad Code

ក្នុង​ខែសីហា ទិន្នផល​នេសាទ​ទឹកសាប ៣២​តោន​និង​នេសាទ​សមុទ្រ​៤.០៤០​តោន​

ព្រះសីហនុ ៖ តាម​របាយការណ៍​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោម​ផ្ញើ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​ខែសីហា​ឆ្នាំ​២០១៥ ផល​នេសាទ​មានការ​កើនឡើង​គួរ​ឲ្យ​គាត់​សំគាល់ ក្នុង​នោះ​ផល​នេសាទ​ទឹកសាប​បាន​ចំនួន ៣២​តោន បូក​យោង​៦៩៦​តោន ការ​នេសាទ​ត្រី​សមុទ្រ បាន​ចំនួន ៤.០៤០​តោន បូក​យោង ៣១.១៤០​តោន ផល​នេសាទ​កែច្នៃ​បាន​ចំនួន ២៦០​តោន បូក​យោង ២.១០០​តោន ផលិត​ទឹកត្រី​បាន​ចំនួន ៤៥.៥០០​លីត្រ បូក​យោង ៤៥៥.៥០០​លីត្រ ផល​នេសាទ​នាំចេញ ២៥០​តោន បូក​យោង ១.៨៨០​តោន ផល​ចាប់ពី​ការចិញ្ចឹម ៨៩​តោន បូក​យោង ៦៤៦​តោន ដាក់​ក្តាម​មាន​ពង​ក្នុង​បែរ ចំនួន ១៩០​គីឡូក្រាម ស្មើនឹង ១.២១០​ក្បាល បូក​យោង ១.៦១០​គីឡូក្រាម ស្មើនឹង​១០.០៥២​ក្បាល។


ក្រៅពី​ផល​នេសាទ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​រៀប​ចំ​ទិវា​មច្ឆា​ជាតិ​ប្រលែង​កូន​ត្រី​ឆ្ពិន​ចំនួន​៣០.០០០​កូន​ចូលក្នុង​ស្រះ​ជម្រក​ត្រី​បឹង​ក្រៅ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។


ក្នុង​ខែសីហា​ឆ្នាំ​២០១៥ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​សោម បាន​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​១២​ករណី។ ក្នុង​នោះ​បាន​ធ្វើ​ការ​ផាកពិន័យ​បទល្មើស​ជលផល​ចំនួន​៤​ករណី បាន​ពិន័យ​ជា​ប្រាក់​បណ្តោះអាសន្ន​ជា​ប្រាក់ ៣.៩០០.០០០​រៀល ពី​បទ​ល្មើស​(​ទូក​យន្ត​អូស​គ្រែង​ឈាម ចំនួន ២​ករណី ស្មើនឹង​ទឹកប្រាក់​ចំនួន ៦០០.០០០​រៀល និង​រថយន្ត​ដឹក​កូន​គ្រែង​ឈាម​ចំនួន​០២​ករណី ស្មើនឹង​ទឹកប្រាក់​ចំនួន ៣.៣០០.០០០​រៀល​)។


ធ្វើការ​រឹបអូស និង​បំផ្លាញ​ចោល​បទល្មើស​ជល​ផល​ចំនួន ៨​ករណី ក្នុង​នោះ​លប​ពោះវៀន​ជ្រូក​ប្រវែង ២៤០​ម៉ែត្រ ស្មើនឹង​មួយ​ករណី បូក​យោង ១.៤៥២​ម៉ែត្រ​ស្មើ ៧​ករណី។ មន្ត្រី​ជលផល​បាន​ធ្វើ​ការ​ប្រលែង​កូន​គ្រែង​ឈាម ២.២០០​គីឡូក្រាម ស្មើនឹង ៣​ករណី បូក​យោង ២.៤៥០​គីឡូក្រាម ស្មើនឹង ៤​ករណី។ ឧ​បករ​ណ៍​រនាស់​អូស​គ្រែង​ឈាម (​ទូក​យន្ត​)​ចំនួន​៨​រនាស់ ស្មើនឹង​ពីរ​ករណី បូក​យោង​ចំនួន ១២​រនាស់ ស្មើនឹង​៤​ករណី ឧ​បករ​ណ៍​រនាស់ អូស​កូន​គ្រែង​ឈាម​(​ដោយ​ដៃ​)​ចំនួន​៣១​រនាស់ ស្មើនឹង​ពីរ​ករណី។


មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​សោម​សហការ និង​មន្ត្រី​ជំនាញ​សង្កាត់​ខណ្ឌ​រដ្ឋបាល​ជល​ផល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដកហូត និង​ដុត​បំផ្លាញ​ចោល​ឧ​បករ​ណ៍​លប​ពោះវៀន​ជ្រូក​ប្រវែង​២៤០​ម៉ែត្រ (​ម្ចាស់​បាន​គេច​ខ្លួន​) ដកហូត​កូន​គ្រែង​ឈាម​ចំនួន ៧៥០​គីឡូក្រាម (​អញ្ញ​ត​ជន​) ដឹក​ទម្លាក់​ទុកចោល​នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង និង​បាន​ធ្វើ​ការ​ប្រលែង​ចូលក្នុង​ដែនសមុទ្រ​វិញ ខាងកើត​ព្រែ​កកោះ​ខ្យង ឃុំ​អូរជ្រៅ ព្រមទាំង​ដកហូត​កូន​គ្រែង​ឈាម​ចំនួន ១.៤៥០​គីឡូក្រាម​ដឹក​តាម​រថយន្ត​ចំនួន​០២​លើក នៅ​តំបន់​កោះ​ខ្យង ត្រង់​ចំណុច​ភូមិ​អូរ​ឧក​ញា​ហេង ស្រុក​ព្រៃនប់ និង​ពិន័យ​ប្រាក់​ចំនួន ៣.៣០០.០០០​រៀល រឺ​ឯ​កូន​គ្រែង​ឈាម​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ​យក​ទៅ​ប្រលែង​ចូលក្នុង​ដែន​អភិរក្ស​គ្រែង​ឈាម​សហគមន៍​នេសាទ​ព្រៃនប់​២ និង​ដកហូត​រនាស់​អូស​កូន​គ្រែង​ឈាម​ដោយ​ដៃ​ចំនួន​០២​លើក ស្មើនឹង ៣១​រនាស់ នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​ឧ​បករ​ណ៍​នេះ​បាន​រក្សាទុក​នៅ​សង្កាត់​រដ្ឋបាល​ជលផល​កំពង់​ស្មាច់​)។


ហើយ​ការទប់ស្កាត់​នូវ​រាល់​បទល្មើស​នេសាទ​ក្នុង​ដែនសមុទ្រ ជាពិសេស​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម  មិនអាច​ធ្វើ​តែ​ខណ្ឌ​រដ្ឋបាល​ជលផល​ម្នាក់ឯង​បានទេ គឺ​ត្រូវមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សម​ត្ថ​កិច្ច​ពាក់​ព័ន្ធ ដើម្បី​រក្សាបាន​នូវ​កូន​គ្រែង​ឈាម​នៅ​ស្រុក​ព្រៃនប់ឲ្យ​សម្បូរ ជាពិសេស​ការ​ការពារ និង​អភិរក្ស​ព្រៃកោងកាង ផ្កាថ្ម ស្មៅ​សមុទ្រ  ទើប​យើង​ធានា​និរន្តរភាព​មច្ឆា​ជាតិ​ក្នុង​ដែនសមុទ្រ​របស់​យើង​ទទួល​បាន​ជោគជ័យ និង​សម្បូរ​បែប​ថែមទៀត៕


T-09-09-15-fffff-full


T-09-09-15-fff-full


T-09-09-15-ff-full


T-09-09-15-f-full



ក្នុង​ខែសីហា ទិន្នផល​នេសាទ​ទឹកសាប ៣២​តោន​និង​នេសាទ​សមុទ្រ​៤.០៤០​តោន​

Post a Comment

0 Comments

Close Menu