Ad Code

នាំគ្នា​ទាំង​ហ្វូង​មក​រក​ស៊ី​ឆក់​យក​ទូរស័ព្ទ​គេ​នៅ​តាម​ផ្លូវ​បាន​សម្រេច​១​សប្តាហ៍​ក្រោយ ប៉ូលិស​តាម​ចាប់​ខ្លួន​បាន​ទាំងអស់​យក​ដាក់គុក



ភ្នំពេញ​ ៖ បក្ខពួក​ក្រុម​ក្មេង​ពាល​ទុច្ចរិត​រកស៊ី​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​គេ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​៣​នាក់​និង​ម៉ូតូ​២​គ្រឿង​បន្ទាប់ពីពួកគេ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​បានសម្រេច ​កាលពី​មួយ​សប្តាហ៍​មុន តែ​ទើប​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​ រួម​ទាំង​ភិនភាគ​ម៉ូតូ​ផង​មក​ឲ្យ​ជនរងគ្រោះ​មើលមុខ​តើ​ស្គាល់​ជនសង្ស័យ​ទាំងនេះ​ដែរ​ឬ​ទេ ជាល​ទ្ធ​ផល​នាង​ជន​រងគ្រោះ​បាន​ស្គាល់​មុខ​ច្បាស់​ទាំងអស់ ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​សារភាព​ផង​ដែរ​ ទើប​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់គុក​ពួកគេ​តែម្តង​។

​សមាសភាព​ក្រុម​ជនសង្ស័យ​ទាំងនោះ ១.​ឈ្មោះ សេដ្ឋា មិនា​រិ​ទ្ឋ ហៅ​នាង អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់​។ ២.​ឈ្មោះ ជា ករុណា ហៅ​ភ័​ស្ត ​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​តិ​ង​ចក្រ សង្កាត់​គោក​ឃ្លាង​។ ៣.​ឈ្មោះ សុខ ច័ន្ទ​រង្សី ហៅ​សី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ ៤.​ឈ្មោះ ស សំណាង​វិច្ឆិកា អាយុ​១៨​ឆ្នាំ (​រត់គេចខ្លួន​)​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ចាប់ខ្លួន​តាម​បណ្តឹង​ចោទប្រកាន់​ដោយ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ម៉ៅ ស្រី​ណាវ អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ហាង​សំ​រិ​ទ្ឋ​ពេជ្រ។

​តាម​បណ្តឹង​របស់​ជនរងគ្រោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នាង​បាន​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង នៅពេល​ធ្វើដំណើរ​មកដល់​ម្តុំ​មុខ​ហាង ខារ៉ាអូខេ​បេ​ស្តារ ស្ថិត​ក្នុង​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​មាន​គ្នា​៤នាក់​បានមក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ដែល​កំពុង​កាន់​នៅ​ដៃ​ពេល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ។ នាង​បន្តថា​នៅ​ពេល​នោះ ចោរឆក់​នោះ​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​របស់​នាង​បាន​ដួល​ទាំង​អស់​គ្នា​តែម្តង តែ​ដោយសារ​គ្មាន​សមត្ថកិច្ច​នៅ​ក្បែរ​ដើម្បី​ជួយ​អន្តរាគមន៍​ក្រុម​ចោរ​ក៏បាន​នាំគ្នា​លើក​ម៉ូតូ​ជិះ​បន្តដំណើរ​ទៅ​មុខ​ទៀត​និង​យក​ទូរស័ព្ទ​របស់​នាង​ទៅជា​មួយ​បាន​ដោយ​សុវត្ថិភាព​។ រហូតដល់​ថ្ងៃទី​២ ខែឧសភា រយៈពេល​មួយ​សប្តាហ៍​ក្រោយ ​ក៏​ត្រូវ​បាន​ប៉ូលិស​ទូរស័ព្ទ​ឲ្យ​មក​មើល​មុខ​ក្រុម​ចោរ​ទាំងនោះ​ ទើប​នាង​ស្គាល់​ក៏​ចង្អុលមុខ​ប្រាប់​ប៉ូលិស​ឲ្យ​ចាប់​ឃុំ​ខ្លួន​តែម្តង​។

ប៉ូលិស​និយាយ​ថា បក្ខពួក​ជនសង្ស័យ​ម្នាក់ ​បាន​រត់​គេចខ្លួន​ឈ្មោះ សុខ ច័ន្ទ​រង្សី​ ហៅ​សី ហៅ​បក្ខ​ពួកគេ​ចំនួន​៣​ដែល​បាន​កំពុងតែ​ចាប់​ឃុំ​ខ្លួន​នេះ ​សុ​ទ្ធ​តែមាន​ផ្ទុក​នូវ​សារជាតិ​ថ្នាំញៀន​ក្នុង​ល្បាយ​ទឹកនោម​ទាំងអស់គ្នា​។ ពួកគេ​បាន​សារភាព​នូវ​សកម្មភាព​ល្មើស ច្បាប់​របស់​គេ​នៅពេល​ធ្វើ​សកម្មភាព​ឆក់​នោះ ហើយ​ពេល​ឆក់​បាន​យកទៅលក់​ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​ទាំងអស់គ្នា​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu