ភ្នំពេញ ៖ នៅពាក់កណ្តាលឆ្នាំ២០១៥តូតា បានបង្ហាញវត្តមានក្នុងរឿង”បងទុំអូនទាវ”ជាតួឯកស្រីតួខ្មោចខុសពីនាងធ្លាប់បានលើកឡើងថា នឹងឈប់សម្តែងជាតួអង្គខ្មោច។
គួររំលឹកថា តាមរយៈរឿងខ្មោចនេះ ហើយ ដែលធ្វើឲ្យនាងបានទទួលការគាំទ្រពីទស្សនិកជនមិនតិចទេ ហើយក៏បានធ្វើឲ្យទីផ្សារភាពយន្តរបស់នាងកក្រើកឡើងវិញដែរ។ ដោយពេលដែលបានទទួលការគាំទ្របែបនេះតូតាបានឲ្យដឹងថា នាងខ្ញុំទទួលថតរឿងខ្មោចវិញហើយ ឯការលើកឡើងម្តងទៅលិចម្តងទៅកើតនេះ ធ្វើឲ្យទស្សនិកជនសន្និដ្ឋានថា ទំនងជាការនិយាយរបស់នាងជ្រុលមាត់ ក្រោយពីមានភាពស្ងប់ស្ងាត់ពេក ប្រភពខ្លះលើកឡើងថា ពេលដែលនាងនិយាយអាចនឹងមានគំនាបមិនឲ្យនាងបន្តថតភាពយន្តទៀត។
ទាក់ទងរឿងនេះនាងបាននិយាយដែរថាខ្ញុំធ្លាប់ប្រាប់ថា លែងទទួលថតរឿងខ្មោច ព្រោះឆ្នាំដែលខ្ញុំធ្លាប់ប្រាប់ថា លែងទទួលថតរឿងខ្មោចគឺដោយសារគត់ឆ្នាំ បើតាមជំនឿវិញ ពេលដែលគត់ឆ្នាំ គឺតម្រូវឲ្យខ្ញុំប្រយ័ត្នប្រយែងនូវរឿងដែលនឹងអាចកើតមានឡើង ហើយអ្នកដែលគត់ឆ្នាំ គេច្រើនតែជឿថារាសីធ្លាក់ចុះ។ ពាក់ព័ន្ធនឹងជំនឿជាច្រើនដែលខ្ញុំជឿទើបនាងខ្ញុំមិនចង់ថតរឿងខ្មោច ព្រោះពេលខ្លាចថតរឿងណាមួយពេលដែលរាសីធ្លាក់ក៏មានគម្រោងប្រកាន់នូវផ្លូវងងឹតនាំឲ្យមានបញ្ហាដល់ខ្លួនខ្ញុំ សម្រេចចិត្តមិនទទួលថត។
គួររំលឹកឡើងវិញថា ចាប់ពីពេលនេះតទៅតូតា ចាប់ផ្តើមទទួលថតឡើងវិញហើយ ព្រោះឈានចូលមកដល់ឆ្នាំ២០១៥ រាសីរបស់នាងចាប់ផ្តើមល្អឡើងវិញដែរ ហើយទាំងការរកស៊ីក៏មានការ រីកចម្រើន ពិសេសការចេញច្រៀងតាមឆាកតន្ត្រីតាមប៉ុស្តិ៍ទូរទស្សន៍បានបង្ហាញរាំស្ទីលប្លែកៗជាមួយរតនៈ វិសិដ្ឋ ដែលទស្សនិកជនធ្លាប់យល់ ច្រឡំថា ជាគូស្នេហ៍ហើយថែមទាំងទទួលបានការគាំទ្រផងដែរ។
តូតាស្ថិតក្នុងវ័យ២១ឆ្នាំបានប្រាប់ទៀតថា កន្លងមកមានការយល់ច្រឡំថា ខ្ញុំមានម្ចាស់ស្នេហ៍នៅសហរដ្ឋអាមេរិក គឺជាការលើកឡើងតៗ គ្នាប៉ុណ្ណោះ។ នាងថា ខណៈនាងខ្ញុំនៅសម្តែងនៅសហរដ្ឋអាមេរិកគឺមានអ្នកស្រឡាញ់រាប់អាន តែមិនបានសាងអនុស្សាវរីយ៍ស្នេហានិងបុរសនៅទីនោះឡើយ៕
តូតាលែងខ្លាចដូចមុនទៀតហើយ!!
0 Comments