ក្រុមតារាចម្រៀងស្រី ដ៏ល្បីខ្ទរខ្ទារមួយក្រុម របស់ផលិតកម្ម SM ដែលមានឈ្មោះថា F(x) និងមានសមាជិក ៤ នាក់ក្នុងនោះរួមមាន Victoria, Amber, Luna, Krystal បន្ទាប់ពីមានសមាជិក ម្នាក់ (Sulli) បានចាកចេញ។ កាលពីរសៀលនេះ គេបានអោយដឹងថា ពួកគេទាំងប្រហែល៤ នឹងពាំនាំនូវMVថ្មី មកបម្រើទស្សនិកវិញ នៅចុងឆ្នាំ២០១៥នេះ។
តាមប្រភពព័ត៌មានកូរ៉េ បានអោយដឹងថា បន្ទាប់ពីសមាជិកក្រុម f(x) កញ្ញា Victoria បានត្រលប់មកប្រទេសកូរ៉េវិញ គេក៏បានលេចឬព័ត៌មានមួយថា សមាជិកក្រុមទាំងបួនរូបនេះ បានថត MVថ្មី ដែលប្រហែល នឹងចេញនៅខែវិច្ឆិកាខាងមុខនេះ។
ទាក់ទងនិងកាលបរិច្ឆេទ មិនច្បាស់លាស់នៃការចេញផ្សាយនេះ ផលិតកម្ម SM ក៏បានថ្លែងប្រាប់ថា MV របស់ក្រុមតារាស្រី f(x) នេះ បើមិនចេញនៅខែវិច្ឆិកាទេ យូរបំផុតគឺមិនដល់ រដូវរងារនោះទេ បន្ទាប់ពីពួកគេបញ្ចប់ការផ្សព្វផ្សាយ និងចេញវីដេអូខ្លី។
Krystal
Victoria
Luna
ក្រុម F(x) នឹងចេញ MV ថ្មីនៅចុងឆ្នាំ ២០១៥នេះ
0 Comments