Ad Code

គីង្គក់​ក្រៀម​ និង​ស្បែក​ពស់​ក្រៀម​​ ៖ ​ប្រភេទ​ថ្នាំត្រជាក់​នៃ​ឱសថ​បុរាណ​ចិន

ទីផ្សារ​ដ៏​សម្បើម​របស់​ប្រទេស​ចិន សម្រាប់​ការ​ផ្គត់ផ្គង់​ជីវជាតិ​ និង​គ្រឿង​បំប៉ន​បន្ថែម​ កំពុង​តែ​ប្រឈម​ជាមួយ​កា​រប្រកួតប្រណាំង​​ពី​ឱសថ​ព្យាបាល​ពីដើម​ ginseng ដល់ទៅ​ស្នែង​ប្រើស ក្ដាន់ រមាំង គឺជាផ្នែក​នៃការ​កើនឡើង​ចំណូល​​រាប់ពាន់​លានដុល្លារ។


ទីផ្សារ​​សម្រាប់​កា​រ​ផ្គត់ផ្គង់​ជីវ​ជាតិ​បានកើន​ឡើង​​​ដល់ទៅ​៥​ភាគរយ​រៀងរាល់​ឆ្នាំ អាច​កើន​ឡើង​ដល់​២០កោដិ​ដុល្លារ​នៅឆ្នាំ​២០១៩ គឺ​កើន​ឡើង​​ពាក់កណ្ដាល​​ បើ​គិត​ចាប់ពី​ឆ្នាំ​២០០៩​មក។ ទីផ្សារ​នេះ​ក៏​កំពុង​តែ​គ្របដណ្ដប់​លើស​​លប់​​ដោយ​ធុរកិច្ច​​ឱសថ​បុរាណ ដែល​អាច​កើន​ឡើង​​ដល់ទៅ​៤០កោដិ​ គឺ​កំពុងតែ​​កើន​ឡើង​​ទ្វេ​ដង​​យ៉ាង​ឆាប់។


វិស័យ​ឱសថ​បុរាណ​របស់ប្រទេស​នេះ ផ្ដល់​នូវ​​ផលិត​ផល​ដែលជា​​គ្រឿង​ផ្សំ​​បែបបុរាណ​​មាន​ដូចជា មើម ginseng និងស្រា​ ដែល​បិត​ពីអង្ករ។


លោកស្រី Jia Chen អនុប្រធាន​នៃក្រុមហ៊ុន​​ Amway ដែល​ជា​អង្គភាព​សិក្សា​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​នៃប្រទេស​ចិន បាន​ប្រាប់​ទីភ្នាក់​ងារ​​ព័ត៌​មាន Reuters ថា យើងខ្ញុំ​កំពុ​ងតែ​ព្យាយាម​​ស្វែង​យល់​ពី​បេតិកភណ្ឌ​បុរាណ​ ហើយផ្សំ​​ជាមួយ​​ជីវិត​វិទ្យាសាស្ដ្រ​​ទំនើប។ កាលពី​ពេលថ្មីៗ​នេះ​ អង្គ​ភាព Amway បាន​វិនិយោគ​ប្រមាណ​១៣​លាន​ដុល្លារ​​ទៅក្នុងវិស័យ​ស្រាវជ្រាវ​ឱសថ​​បុរាណ​ចិន​មួយ​នៅឯ​មន្ទីរពិសោធន៍នៅភាគ​ខាង​កើត​​ក្រុង Wuxi ប្រទេស​ចិន។ លោកស្រី​បាន​និយាយ​ថា ស្ទើរ​តែ​ចំនួនពាក់កណ្ដាល​នៃ​ពលរដ្ឋ​ចិន នៅ​តែ​ជឿ​ទៅលើ​វិធីសាស្ដ្រ​នៃការព្យាបាល​ដោយឱសថ​បុរាណ​ និងនៅតែ​ទៅរក​គ្រូពេទ្យ​បុរាណឬ​ ក៏​មន្ទីរ​ពេទ្យ​ ដើម្បី​ធ្វើ​ការព្យាបាល​។ នេះ​ជាវិធីមួយ​​នៃ ជីវិត​ ហើយ​ដែលតែងតែ​ឆ្លងពី​ជំនាន់​មួ​យទៅ​ជំនាន់​មួយទៀត៕


Reuters



គីង្គក់​ក្រៀម​ និង​ស្បែក​ពស់​ក្រៀម​​ ៖ ​ប្រភេទ​ថ្នាំត្រជាក់​នៃ​ឱសថ​បុរាណ​ចិន

Post a Comment

0 Comments

Close Menu