អ្នកប្រដាល់ Tyson Fury បានតាំងខ្លួនជាមនុស្សប្រចៀវ ពេលរូបលោកធ្វើសន្និសីទកាសែតជាមួយគូប្រកួត Wladimir Klitschko មុនការប្រកួតរបស់ពួកគេនៅថ្ងៃទី២៤តុលាខាងមុខនេះ នៅក្នុងទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់។
អំឡុងការប្រឈមដាក់គ្នានេះដែរ កីឡាករ Tyson Fury ថែមទាំងបានបោះសំដីផ្លែផ្កាឲ្យគូប្រកួតរបស់ខ្លួនទៀតផង។
សេចក្តីរាយការណ៍បានឲ្យដឹងថា កីឡាករ Tyson Fury បានហក់លោតឡើងលើតុរបស់កីឡាករ Klitschkoរួចបោះគ្រវែងខ្សែក្រវាត់របស់កីឡាករអ៊ុយក្រែនម្នាក់នេះ ទៅលើដី ហើយបន្ទាប់មកដើរចេញទៅបាត់ រួចក៏ត្រឡប់មកវិញ ធ្វើឫកដូចខ្លួនឯងជាមនុស្សប្រចៀវពិតៗនៅក្នុងខ្សែភាពយន្ត។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Klitschkoមិនបានប្រតិបត្តិកម្មអ្វីឡើយនឹងកាយវិកាយដូចក្មេងអន្ធពាលរបស់កីឡាករអង់គ្លេសម្នាក់នេះ។
កីឡាករ Tyson Furyបាននិយាយយ៉ាងក្រអឺតក្រទមថា លោកនឹងផ្តួលអ្នកឲ្យសន្លប់នៅទីនេះតែម្តង មិនចាំបាច់ដល់ពេលឡើងសង្វៀននោះទេ។
សូមបញ្ជាក់ថា កាយវិការរបស់កីឡាករ Furyមិនខុសគ្នាប៉ុន្មានពីកីឡាករ David Hayeនោះទេ អំឡុងសន្និសីទកាសែតរបស់លោកជាមួយកីឡាករ Wladimir Klitschko កាលពីឆ្នាំ២០១១៕
អ្នកប្រដាល់ Tyson Fury តាំងខ្លួនមនុស្សប្រចៀវពេលឡើងសន្និសីទកាសែតជាមួយ Wladimir Klitschko
0 Comments