Ad Code

U-18 ភ្នំពេញក្រោន ជួបម្ចាស់ផ្ទះ Frenz United B របស់ម៉ាឡេស៊ី នៅថ្ងៃពុធនេះ

ក្រុមបាល់ទាត់​យុវជន​ថ្នាល​របស់​ក្លិប​ជើងឯក ៥ សម័យ​របស់​កម្ពុជា ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Frenz United B នៅវេលា​ម៉ោង ៨:១៥ នាទី​យប់ (ត្រូវ​នឹង​ម៉ោង ៧:១៥ នាទី​នៅ​កម្ពុជា) ថ្ងៃ​ពុធ ទី ១៦ ខែ សីហា ឆ្នាំ ២០១៥ នេះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B នៃ​ពានរង្វាន់ Asia Champions Trophy U-18 2015 លើ​ទីលាន​កីឡដ្ឋាន HANG TUAH STADIUM ប្រទេស​ម៉ាឡេស៊ី។


លោកគ្រូ​បង្វឹក ប៊ូ​យ ដា​រី របស់​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន និង​លោក Tom Legg មន្ត្រី​បច្ចេកទេស​របស់​ក្លិប​បាន​ដឹកនាំ​កីឡាករ​មួយចំនួន​ដូចជា អ្នកចាំទី កែវ សុខ​សិលា និង ស្វែង សំណាង កីឡាករ ជួន ចាន់​ចាវ, កីឡាករ អ៊​ន ចាន់​ប៉ូ​លីន, ពៅ ប៉ុន​វ​ឌ្ឍី, អ៊ុក សុវណ្ណ, ស្រាំង ទិ​ត្យ​ឈី, អ៊ិន សូ​ដា​វិត (ប្រធាន​ក្រុម), វ៉ា​ត់ សំណាង, ម៉ែន ពិភព, សឿត បារាំង, ឈូ​ន សិន​ទៀង, សួន នឿ​ត, សេត រ៉ូ​ស្សាក់, យើ ម៉ូ​ស្លី​ម, Jason Thomas ខណៈ​កីឡាករ២រូប​ទៀត​មាន Suleiman Samura និង Umaru ទើប​ជា​ពីរ​បួស។


មុន​ចេញដំណើរ​លោកគ្រូ​បង្វឹក ប៊ូ​យ ដា​រី ធ្លាប់បាន​លើកឡើងថា៖ «សម្រាប់​ឆ្នាំនេះ​យើង​ត្រូវ​ប្រកួត​ជាមួយ​ក្រុមខ្លាំងៗច្រើន ហើយ​យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ ដើម្បី​ពង្រឹង​ទាំង បច្ចេកទេស កម្លាំង និង ក​ល្បិច​ក្រុម»។


កន្លងមក​ក្រុម​របស់​កម្ពុ​ជាមួយនេះ​ធ្លាប់បាន​ប្រកួត​ចាញ់​ក្រុម Kashima Antlers របស់​ជប៉ុន ៥ ទល់ ០ កាលពី​ថ្ងៃទី ៥ សីហា កន្លងទៅ ហើយ​បាន​ប្រកួត​ស្មើគ្នា ១ ទល់ ១ ជាមួយ​ក្រុម Frenz United B លើ​ទឹកដី​កីឡដ្ឋាន RSN Stadium នៅ​ថ្ងៃទី ១៤ ខែ សីហា និង​ចុងក្រោយ​ស្មើគ្នា ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​PVF FA របស់​វៀតណាម ២ទល់។


ក្រៅពី​ជួប​ក្រុម Frenz United B លើ​ទឹកដី​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១៦ កញ្ញា នេះ​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ទទួលភ្ញៀវ Kashima Antlers របស់​ជប៉ុន​នៅ​RSN Stadium ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ១៤ តុលា និង​ចុងក្រោយ​ត្រូវ​ជួប​ក្រុម PVF របស់​វៀតណាម នៅ RSN Stadium របស់ខ្លួន​ដដែល​នៅ​ថ្ងៃទី ២២ ខែ តុលា ខាងមុខ។


ពានរង្វាន់​ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ​ប្រទេស​ម៉ាឡេស៊ី មួយ​នេះ​បាន​បែងចែក​ក្រុម​ទាំង ៨ ជា ២ ពូ​ល​ផ្សេងគ្នា ដោយ​ពូ​ល A មាន Chonburi របស់​ថៃ, India U-18 National Team (All India Football Federation (AIFF)) របស់​ឥណ្ឌា, Frenz United A របស់​ម៉ាឡេស៊ី និង Felda Unitedរបស់​ម៉ាឡេស៊ី។ ចំណែក​ពូ​ល B មាន​យុវជន U-18 ភ្នំពេញ​ក្រោ​ន ក្រុម Kashima Antlers របស់​ជប៉ុន, PVF របស់​វៀតណាម និង Frenz United B របស់​ម៉ាឡេស៊ី ដោយ​ចាប់ពី​ថ្ងៃទី៥ សីហា ដល់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រើ​ប្រព័ន្ធ​ប្រកួត​ក្នុង​ដី​និង​ក្រៅ​ដី (Home/Away)។


សរុប​តារាង​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ប្រចាំ​ពូ​ល B មាន​ក្រុម Kashima Antles របស់​ជប៉ុន​ឈ​លេខ១ មាន ៦ ពិន្ទុ ហើយ​ក្រុម​លេខ២ Frenz United របស់​ម៉ាឡេស៊ី មាន៥ ពិន្ទុ ក្រុម​លេខ៣ PVF FA របស់​វៀតណាម​មាន ២ ពិន្ទុ និង ក្រុម​ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា មាន ២ ពិន្ទុ ក្រោយ​ឆ្លងកាត់ ៣ ប្រកួត​ដូចគ្នា។


គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​ត្រៀម​ប្រាករង្វាន់​ចំនួន ៥០០០០ ដុល្លារ​អាមេរិក សម្រាប់​ផ្ដល់ឱ្យ​ក្រុម​ដែល​ដណ្ដើមបាន​ជើ​ឯក ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន ២៥០០០ ដុល្លារ​អាមេរិក ក្រុម​លេខ៣ ទទួលបាន ១៥០០០ ដុល្លារ​អាមេរិក ក្រុម​លេខ៤ នឹង​ទទួលបាន ១០០០០ ដុល្លារ​អាមេរិក។ ក្រៅពីនោះ​កីឡាករ​លេង​ល្អ (MVP) ប្រចាំ​ពានរង្វាន់​ក៏​នឹង​ទ​ទូល​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត ១៥០០ ដុល្លារ​អាមេរិក​ផងដែរ។


នេះ​ជា​លើក​ទី៣ ហើយ​ដែល​ពានរង្វាន់ Asia Champions Trophy បង្កើតឡើង ខណៈ​ឆ្នាំ​ដំបូង​មាន​ឈ្មោះថា FAM-Frenz U-15 Asean Champions Trophy 2013 នៅក្នុង​ឆ្នាំ ២០១៣ ដោយ​គ្រានោះ​មាន​ក្រុម​ចូលរួម​ចំនួន ១២ ហើយ​ជើងឯក​បាន​ទៅ​ក្រុមយុវជន Frenz Indonesiaរបស់​ឥណ្ឌូណេស៊ី ក្រោយ​យកឈ្នះ​ក្រុម Frenz Malaysia B នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល ១ ទល់ ០ ។ ចូលឆ្នាំ ២០១៤ ដែលជា​ឆ្នាំ​បន្ទាប់​ពានរង្វាន់​នេះ​មាន​ឈ្មោះថា FAM-Asia Champions Trophy U-16 2014 ដោយមាន​ក្រុម​ចូលរួម​ចំនួន ១២ ហើយ​ជើងឯក​បាន​ទៅ​ក្រុម Harimau Muda U-16 របស់​ម៉ាឡេស៊ី ក្រោយ​យកឈ្នះ​ក្រុម PVF Vietnam របស់​វៀតណាម ដោយ​លទ្ធផល​ទាំង ២ ជើង ៥ ទល់ ៤ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕



U-18 ភ្នំពេញក្រោន ជួបម្ចាស់ផ្ទះ Frenz United B របស់ម៉ាឡេស៊ី នៅថ្ងៃពុធនេះ

Post a Comment

1 Comments

Close Menu