វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានវិញ្ញាសាហែលទឹក ចម្ងាយឆ្ងាយ “Open Water Swim ming” នៅអាងហែលទឹកនៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាម បានបិទបញ្ចប់ ដោយជោគជ័យនិង ទទួលបានលទ្ធផលល្អ។
វគ្គនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្តកំពង់ចាម។ វគ្គនេះបើកឡើងក្រោមគម្រោងថវិកាឆ្នាំ២០១៨របស់ក្រសួងអប់រំយុវជន និង កីឡា។ វគ្គនេះចាប់ផ្ដើមពីថ្ងៃទី១៣ ហើយបានបញ្ចប់នៅថ្ងៃទី១៦មិថុនា។ វគ្គនេះមានសិក្ខាកាមចំនួន១៦នាក់ មាននារីក្នុងនោះខេត្តកំពង់ចាម៥នាក់ ខេត្តត្បូងឃ្មុំ៥នាក់ រាជធានីភ្នំពេញ៥នាក់ និងខេត្តពោធិ៍សាត់។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា នេះជាវគ្គដំបូងហើយរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។
សូមបញ្ជាក់ថា វិញ្ញាសាហែលទឹកចម្ងាយឆ្ងាយ“Open Wa ter Swimming”នេះ សហព័ន្ធទើបតែបើកជាលើកដំបូងប៉ុណ្ណោះហើយជាវគ្គមូលដ្ឋានប៉ុណ្ណោះ។
វគ្គនេះសិក្សាលម្អិតទៅលើទ្រឹស្ដីជាមូលដ្ឋាន និង វិធីសាស្ត្រក្នុងការបង្ហាត់ ចិត្តសាស្ត្រក្នុងការបង្ហាត់វិធីធ្វើឲ្យសិស្សរីករាយក្នុងការហ្វឹកហាត់ សិក្សាពីការកម្ដៅសាច់ដុំមុនការប្រកួត និងការសម្រួលសរសៃបន្ទាប់ពីការប្រកួតបានបញ្ចប់។
វិញ្ញាសានេះមានដាក់នៅក្នុងការប្រកួតកីឡាស៊ីហ្គេមហើយនេះជាការត្រៀមខ្លួនមួយរបស់សហព័ន្ធខ្លែរកីឡាហែលទឹកដើម្បីរង់ចាំការមកដល់នៃឆ្នាំ២០២៣ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
បើតាមការឲ្យដឹងបន្ថែមនោះថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលហែលទឹកចម្ងាយឆ្ងាយ Open Water Swimming”នេះទៅសហព័ន្ធត្រៀមនឹងបើកវគ្គបណ្ដុះបណ្ដាលវិញ្ញាសាលេងបាល់ក្នុងទឹក(Water Polo)ទៀតផង។
លោកគីរីបញ្ជាក់ថា ការបណ្ដុះបណ្ដាលវិញ្ញាសាបាល់ទឹកនេះ គឺត្រូវការបង្រៀនដោយគ្រូបរទេសព្រោះក្រៅពីយល់ដឹងពីបច្ចេកទេសនោះ ក៏ត្រូវដឹងពីបទបញ្ជាប្រកួត និង ច្បាប់ប្រកួតទៀតផង៕
Source: Kampuchea Thmey Daily
0 Comments