Ad Code

មហាសេដ្ឋី​ម៉ាកាវ នៅក្នុង​​រឿងក្ដី​ពុក​រលួយ​នៅឯ​សហប្រជាជាតិ បង់ប្រាក់ធានា​នៅក្រៅឃុំ​៥០​លាន​ដុល្លារ​​

កំពូលមហាសេដ្ឋី​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យ​ម្នាក់​ មកពី​ម៉ាកាវ ដែល​រងការ​ចោទ​ប្រកាន់​ដោយ​អាជ្ញាធរ​សហប្រជាជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ទទួល​​សំណូក ហើយ​ដែល​ជា​អតីត​ប្រធាន​មហាសន្និ​បាត​​សហប្រជាជាតិនោះ កាល​ពីថ្ងៃសុក្រ បាន​ទទួល​សិទ្ធិ​​ប្រកប​ដោយ​ជោគជ័យ​ ដោយ​ត្រូវ​បាន​ឲ្យស្ថិត​​នៅក្រៅការ​ឃុំខ្លួន ព្រោះតែ​​បាន​បង់​ប្រាក់ធានា​ឲ្យនៅក្រៅឃុំ​​៥០​លានុដល្លារ​ ហើយរ​ស់នៅ​ក្នុងផ្ទះមួយ​ដែល​ជា​កន្លែង​ត្រូវ​ឃាត់​ខ្លួននោះ គឺ​អាប៉ាតឺម៉ង់​ដ៏ប្រណីត​មួយ​ស្ថិត​នៅ​សង្កាត់ Manhattan។


លោក Ng Lap Seng អាយុ​៦៨ឆ្នាំ ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ចាប់តាំងពី​ត្រូវ​ឃាត់ខ្លួន​កាល​ពីថ្ងៃ​ទី១៩ ខែ​កញ្ញា គឺ​​បន្ទាប់ពី​ចៅក្រម​​សហ​ព័ន្ធ​​ម្នាក់​​ កំណត់​ពី​ប្រភព​ហិរញ្ញវត្ថុ​របស់​គាត់។


រដ្ឋ​អាជ្ញា​សហរដ្ឋ​ លោក Kevin Fox នៅ Manhattan បាន​ឯកភាព​យល់ព្រម​ទៅតាម​សំណើ​របស់​មេធាវីលោក​ Ng ដោយ​អនុញ្ញាត​ឲ្យ​ជន​ជាប់ចោទ​រូបនេះ​រស់នៅ​ក្នុង​គេហដ្ឋាន​មួយ​ដែល​ជា​កន្លែង​ត្រូវ​ឃាត់ខ្លួន នោះគឺអាប៉ាតឺម៉ង់​តម្លៃ​៣.៦លានដុល្លារ ដោយស្ថិតនៅ​​ក្រោម​ការ​​តាម​ឃ្លាំ​មើល​២៤ម៉ោង​លើ​២៤ម៉ោង​ ដោយឆ្មាំ​សន្ដិសុខ​ឯកជន​២នាក់។


ក្នុងតម្លៃ​​ទឹកប្រាក់​ធានាឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​​៥០​លាន​ដុល្លារនោះ គឺ​​មានការបង់ប្រាក់​២០​លាន​ដុល្លារ ព្រមទាំង​ការ​ដាក់បញ្ចូល​ទាំង​​លំនៅ​ដ្ឋាន​ជាអាប៉ាតឺម៉ង់​នោះថែមទៀត​ផង។ បើតាម​លោក Fox បាននិយាយ គឺលោក​ Ng ត្រូវតែ​ពាក់​ខ្សែ​ដៃ​ an electronic monitoring bracelet ហើយ​ត្រូវ​មានកាតព្វកិច្ច​ចំណាយ​២០០​ដុល្លារ​ក្នុង​មួយម៉ោង ជាឈ្មួល​សម្រាប់​សន្ដិសុខ​ទៀត​ផង។


រដ្ឋ​អាជ្ញា​លោក Daniel Richenthal បាន​និយាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អាច​ប្ដឹង​ឧទ្ធរណ៍​ក្នុងករណី​រឿងក្ដី​នេះបាន។ លោក​បាន​លើកជា​សំអាង​ថា មិន​មែនទ្រព្យ​សម្បត្ដិ​របស់​​ជនជាប់ចោទ​អាចទិញយក​សេរីភាព​​បាន​​នោះឡើយ។


រីឯ​លោក Benjamin Brafman ដែល​ជា​មេ​ធាវី​របស់លោក​ Ng វិញថា ការ​ស្រុះស្រួល​ដោយ​ដាក់​ឲ្យស្ថិតនៅ​​ក្នុងការ​ឃុំឃាំង​ក្នុង​ផ្ទះ​ និង​មានដាក់​សន្ដិសុខ​យាមជាប់​ជាប្រចាំ​នោះ ធ្លាប់​ត្រូវបាន​គេឃើញ​តាំងពីមុន​​មកហើយ ក្នុង​នោះ​​មាន​ទាំង​ទណ្ឌិត​ឈ្មោះ Ponzi Schemer Bernard Madoff ផងដែរ។ គាត់​និយាយថា មនុស្ស​អ្នកមាន​មិនគួរណា​យកទៅដាក់​ក្នុង​មន្ទីរ​ពន្ធនាគារ​ទេ ព្រោះ​តែគេ​ជា​អ្នក​មាន​ស្រាប់៕


Reuters



មហាសេដ្ឋី​ម៉ាកាវ នៅក្នុង​​រឿងក្ដី​ពុក​រលួយ​នៅឯ​សហប្រជាជាតិ បង់ប្រាក់ធានា​នៅក្រៅឃុំ​៥០​លាន​ដុល្លារ​​

Post a Comment

0 Comments

Close Menu