សមាជិកសភាមួយរូបគឺលោក Daniel Kawczynski បានសរសេរថា ការអង្កេតមួយដែលត្រូវបានធ្វើឡើងជាញឹកញាប់អំពីរដ្ឋសភាគឺថាវាគឺជាការរំខានពេកនិងបង្កឲ្យមានការឈ្លោះប្រកែកហើយថា ការឯកភាពគ្នាខាងនយោបាយនឹងមានប្រយោជន៍ជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយនោះគឺមិនមែនជាករណីដែលទាក់ទងទៅនឹងប្រទេសរុស្ស៊ីនោះទេ។
ខ្ញុំនឹងជជែកតវ៉ាថា វាគឺជាពេលដែលសភារួបរួមគ្នាទាំងស្រុងដោយគ្មានសំឡេងជំទាស់ថា កំហុសយុទ្ធសាស្ត្រពិតប្រាកដអាចធ្វើទៅបាន។ សភាគួរតែមានវេទិកាសម្រាប់ការជជែកដេញដោលយ៉ាងម៉ត់ចត់ដែលជាកន្លែងការប្រណាំងប្រជែងដ៏ជាក់លាក់ត្រូវបានពិភាក្សានិងប្រកួតប្រជែង។
ជាអកុសលនេះគឺមិនមែនជាករណីដែលទាក់ទងទៅនឹងទំនាក់ទំនងរបស់យើងជាមួយនឹងរុស្ស៊ី។ ស្ទើរតែមានការមូលមតិគ្នាជាឯកច្ឆន្ទនៅទូទាំងវិសាលគមនយោបាយទាំងមូលដែលប្រទេសរុស្ស៊ីគឺមិនត្រូវបានទុកចិត្ត។ វាជាការគំរាមកំហែងហើយបានមួលបង្កាច់ដោយលើកហេតុផលក្នុងការចូលរួមរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។
វាមិនត្រឹមតែមានអ្នកនយោបាយភាគច្រើនប៉ុណ្ណោះដែលប្រកាន់ភ្ជាប់នូវទស្សនវិស័យទៅនឹងសង្គ្រាមត្រជាក់នៃរដ្ឋាភិបាលប្រទេសរុស្ស៊ី ប៉ុន្តែថែមទាំងអ្នកធ្វើអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ គ្មានរដ្ឋបុរសជាន់ខ្ពស់ណាមួយប្រឆាំងជាសាធារណៈចំពោះជំហរនេះទេ។ ដូច្នេះវប្បធម៌នៃការកាត់កាលរបស់ប្រទេសរុស្ស៊ីនៅតែបន្ត ហើយលទ្ធភាពនៃការចូលរួមរួមគ្នាជាមួយរបបមានបញ្ហានៅទ្វីបអាហ្វ្រិកខាងជើង និងមជ្ឈិមបូព៌ានៅតែមានក្នុងសង្គមនយោបាយ។
ខណៈពេលដែលប្រទេសលោកខាងលិចបានបរាជ័យក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរីនោះ រុស្ស៊ីបានបង្ហាញពីការព្រួយបារម្ភអំពីការរីករាលដាលនៃក្រុម ISIS និងសក្ដានុពលសម្រាប់មូលវិវដ្ដកម្មនៅក្នុងប្រទេសរបស់ពួកគេដែលពួកគេបានសម្រេចចិត្តថា ពួកគេគ្មានជម្រើសផ្សេងទេក្រៅពីធ្វើអន្តរាគមន៍។
ខ្ញុំសង្ឃឹមខ្លាំងណាស់ថា យើងនឹងចាប់ផ្តើមឲ្យមានការជជែកពិភាក្សាគ្នាពិតប្រាកដមួយនៅក្នុងសភាស្ដីពីការចូលរួមរបស់យើងជាមួយប្រទេសរុស្ស៊ី និងប្រើពេលវេលាដើម្បីយល់ពីទស្សនវិស័យរបស់ពួកគេ។ យើងត្រូវធ្វើការសហការជាមួយពួកគេនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសរបស់ពួកយើង។
ខណៈពេលរឿងនេះកំពុងកើតឡើងសម្ព័ន្ធមិត្តអង្គការណាតូដ៏រឹងមាំរបស់យើងនឹងបន្តហើយខ្ញុំបានអំពាវនាវឲ្យមានវត្តមានណាតូកាន់តែច្រើននៅក្នុងប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក។ បណ្ដាញកម្រិតព្រំដែនថ្មីរវាងប្រទេសរុស្ស៊ី និងអឺរ៉ុបនៅតែមាននៅទីនេះហើយវាជាសារមួយយ៉ាងច្បាស់ទៅកាន់លោកប្រធានាធិបតីពូទីនថា យើងនឹងមិនអនុញ្ញាតឲ្យមានអស្ថិរភាពដល់ដៃគូណាមួយរបស់អង្គការណាតូរបស់យើងឡើយ។
ប៉ុន្តែសូមឲ្យយើងដាក់ភាពខុសគ្នារបស់យើងដោយឡែកហើយធ្វើការសហការគ្នានៅមជ្ឈិមបូព៌ាជាដៃគូពិតប្រាកដ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើនឡើង។
ក្រុម ISIS បានក្លាយជាការគំរាមកំហែងដ៏ខ្លាំងក្លាចំពោះទ្វីបអឺរ៉ុបនិងប្រទេសរុស្ស៊ីដែលមិនធ្លាប់មានពីមុនហើយយើងត្រូវតែដាក់ការសង្ស័យរបស់យើងនៅមួយឡែកនិងធ្វើការរួមគ្នាក្នុងការកម្ចាត់ពួកគេ៕
RT
សមាជិកសភាអង់គ្លេស ៖ វប្បធម៌នៃការកាត់កាលរបស់រុស្ស៊ីនៅតែបន្ត
0 Comments