Ad Code

ខ្មាន់កាំភ្លើង​រដ្ឋ Oregon អាច​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​នេះ​ប្រសិនបើ​មិ​នមែ​ន​ជា​និស្សិត​វីរភាព​

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្មាន់កាំភ្លើង​ដែល​បាន​វាយប្រហារ​សម្លាប់​មនុស្ស​នៅ​មហាវិទ្យាល័យ​រដ្ឋ Oregon គឺ​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​និង​ជាមួយ​គ្រាប់កាំភ្លើង​បន្ថែម​ហើយ​គាត់​ប្រហែលជា​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​នេះ​ដែល​មិន​មែន​ជា​វីរភាព​នៃ​កងទ័ព​ជើងចាស់​ក្នុង​ថ្នាក់រៀន​ជាប់ៗ​គ្នា​។​



មួយថ្ងៃ​បន្ទាប់ពី​បាញ់​បាន​សម្លាប់​មនុស្ស​ចំនួន​ប្រាំបួន​នាក់​ និង​រង​របួស​ចំនួន​ប្រាំបួន​នាក់​ទៀត​នៅ​មហាវិទ្យាល័យ​សហគមន៍ Umpqua ក្នុង​តំបន់ Roseburg, អាជ្ញាធរ​ស្វែងរក​មូលហេតុ​ដែល​ជំរុញ​ឲ្យ​មានការ​បាញ់ប្រហារ​រង្គាល​នេះ​ក្នុងឆ្នាំនេះ​នៅ​សហរដ្ឋអាមេរិក​ដែល​ជា​កន្លែង​សម្លាប់​រង្គាល​បែបនេះ​បាន​រីកចម្រើន​ជា​រឿង​សាមញ្ញ។​



បើ​យោង​តាម Celinez Nunez ដែល​ជា​ជំនួយការ​ភ្នាក់ងារ​ពិសេស​នៃ​ការិយាល័យ​សុរា ថ្នាំជក់​អាវុធ​ និង​គ្រឿងផ្ទុះ​របស់​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្មាន់កាំភ្លើង​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ប៉ូលិស បាន​កាន់​កាំភ្លើង​ចំនួន​ប្រាំមួយ​ដើម អាវ​ក្រោះ ​និង​បង់​គ្រាប់កាំភ្លើង​ចំនួន​ប្រាំ​ឆ្ពោះ​ដំណើរ​ទៅកាន់​បរិវេណ​មហាវិទ្យាល័យ​។​



ខ្មាន់កាំភ្លើង​បាន​សម្រុក​ចូល​ទៅ​ក្នុង​ថ្នាក់រៀន​មួយ​នៅ​បរិវេណ​មហាវិទ្យាល័យ​ដោយ​បាន​បាញ់​សាស្ត្រាចារ្យ​ម្នាក់​ចំក្បាល ​ហើយ​បន្ទាប់មក​បាន​បញ្ជា​និស្សិត​ដែល​កំពុង​ក្រាប​ចុះ​ឲ្យ​ក្រោក​ឈរ​ឡើង​ និង​បញ្ជាក់​ពី​សាសនា​របស់​ពួកគេ​មុន​ពេល​ការ​បាញ់ប្រហារ​លើ​ពួកគេ​ម្តង​មួយ​ម្តង​មួយ​។​



ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Oregon គឺជា​ការ​សម្លាប់​រង្គាល​ចុងក្រោយ​បំផុត​នៅ​ទូទាំង​ប្រទេស​ដោយ​បាន​បណ្ដាល​ឲ្យ​មានការ​ទាមទារ​ចំពោះ​ការ​ត្រួត​ពិនិត្យ​កាំភ្លើង​កាន់តែ​តឹងរ៉ឹង​ជាង​មុន​នៅក្នុង​សហរដ្ឋ​អា​មេ​រិក​រួម​ទាំង​ការ​អង្វរ​ពី​សំណាក់​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ផង​ដែរ​សម្រាប់​សកម្មភាព​នយោបាយ​ហើយ​សេចក្ដីថ្លែងការណ៍​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​បាន​គាំទ្រ​ដល់​សិទ្ធិ​របស់​ជនជាតិ​អាមេរិក​ដើម្បី​ទទួល​បាន​អាវុធ​។​


Harper-Mercer បាន​កើត​នៅក្នុង​ចក្រភព​អង់គ្លេស​ហើយ​បាន​មកដល់​សហរដ្ឋអាមេរិក​នៅពេល​គាត់​នៅ​តូច​។​ នេះ​បើ​តាម​ការ​លើកឡើង​រប​ស់​ប្អូនស្រី​ចុង​របស់​គាត់​គឺ​នាង Carmen Nesnick ប្រាប់​សារព័ត៌មាន CBS Los Angeles។​



បើ​យោង​តាម​របាយការណ៍​ជា​សាធារណៈ​បាន​ឲ្យ​ដឹង​ថា ឪពុកម្ដាយ​របស់​គាត់​, លោក Ian Mercer និង​លោកស្រី Laurel Harper បាន​លែងលះ​គ្នា​ក្នុង​ទីក្រុង Los Angeles ក្នុង​ឆ្នាំ ២០០៦ នៅ​ពេល​ដែល​គាត់​នៅ​ជា​ក្មេង​ជំទង់​ ហើយ​គាត់​បាន​បន្ត​រស់នៅ​ជាមួយ​ម្តាយ​របស់​គាត់​។​



បើ​យោង​តាម​គេហទំព័រ​តាមដាន​ការ​បាញ់ប្រហារ​រង្គាល​បាន​ឲ្យ​ដឹង​ថា ដោយ​មិន​រាប់បញ្ចូល​ទាំង​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ​នោះ ការ​បាញ់ប្រហារ​រង្គាល​នៅ​អាមេរិក​ចំនួន​២៩៣​លើក​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ឆ្នាំនេះ​។​



ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​បាញ់​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​អូ​បា​ម៉ា​បាន​ជំរុញ​ឲ្យ​ជនជាតិ​អាមេរិក​បង្ខិតបង្ខំ​ដល់​មេដឹកនាំ​ជាប់ឆ្នោត​របស់​ពួកគេ ​ដើម្បី​អនុម័ត​ច្បាប់​ស្ដីពី​សុវត្ថិភាព​អាវុធ​តឹងរ៉ឹង​ជាង​មុន​៕


Reuters





ខ្មាន់កាំភ្លើង​រដ្ឋ Oregon អាច​នឹង​សម្លាប់​មនុស្ស​ច្រើនជាង​នេះ​ប្រសិនបើ​មិ​នមែ​ន​ជា​និស្សិត​វីរភាព​

Post a Comment

0 Comments

Close Menu