Ad Code

ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​រៀបការ ព្រោះ​ចង់​រក្សា​តំណែង

ភ្នំពេញ ៖ ការ​ស្ទុះស្ទា​ក្នុង​ការ​ច្រៀង​សម្តែង វ៉ុល​ថ្មី​ជា​ចង្វាក់​រ៉ុ​ក ដើម្បី​បំបាក់​មាស សុខ​សោភា ដែល​ច្រៀង​២​ផលិតកម្ម​តែម្នាក់ឯង។ ដោយឡែក​ឱក សុគន្ធ​កញ្ញា រឹតតែ​បង្ហាញ​ច្បាស់​ថា នាង​មិន​ត្រូវការ​សង្សារ​ចាស់​លោក​រ៉េត ធី​ដូ​ណា ជួយ​ជ្រោ​ម​ជ្រែ​ទៀត​ទេ គឺ​កាត់​ផ្តាច់​ទាំងស្រុង​ទាំង​ស្នេហា​និង​ការងារ​តែម្តង​។


T-10-29-15-qqqq-full


គេ​សង្កេត​ឃើញ​ថា ឱក សុគន្ធ​កញ្ញា គឺ​ខុសពី​សុគន្ធ នីសា ដែល​បែកបាក់​ស្នេហា​លោក​សុខ ជំនោរ រត់ចោល​ហង្ស​មាស តែ​ឱក សុគន្ធ​កញ្ញា វិញ​គឺ​នៅតែ​បន្ត​ធ្វើ​ការងារ​ជាមួយ​លោក​រ៉េត ធី​ដូ​ណា ជា​សង្សារ​ចាស់​ដដែល ហើយ​ថែមទាំង​អតីត​សង្សារ​ចាស់​នោះ​នៅតែ​បន្ត​ធ្វើ​បទ​ចម្រៀង​ល្អៗ​ឲ្យ​ឱក សុគន្ធ​កញ្ញា ច្រៀង​ទៀត​ផង​។


T-10-29-15-qqqqq-full


គួរ​រំលឹកថា ការ​គិត​បែបនេះ គឺ​ខុសស្រឡះ ការពិត​ឱក សុគន្ធ​កញ្ញា ទើបតែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នាង​លែង​ត្រូវការ​លោក​ដូ​ណា​ទៀតហើយ ព្រោះ​១​វ៉ុល​សុទ្ធ​សឹង​ជា​ចង្វាក់​រ៉ុ​ក​មាន​បទ​ចម្រៀង​ឱក សុគន្ធ​កញ្ញា ទៅ​៦​បទ​ឯណោះ គឺជា​ស្នាដៃ​ទំនុកច្រៀង​និង​បទ​ភ្លេង​ពី​លោក​កង ពិសិដ្ឋ សុទ្ធសាធ​តែម្តង ពុំ​មានការ​ជ្រោមជ្រែង​ពី​តន្ត្រីករ​លោក​ដូ​ណា​ឡើយ​។
T-10-29-15-qqq-full

មិត្តភក្តិ​ជិតស្និទ្ធ​ឱក សុគន្ធ​កញ្ញា ឲ្យ​ដឹង​ថា សកម្មភាព​របស់​សុគន្ធ​កញ្ញា​ពេលនេះ​ចង់​បញ្ជាក់​ថា នាង​និង​ដូ​ណា​បាន​កាត់​ផ្តាច់​និស្ស័យ​ទាំង​ការងារ​និង​ស្នេហា​តែម្តង​។ ម្យ៉ាង​លោក​ដូ​ណា​ក៏​លែង​អើពើ​ជាមួយ​ឱក សុគន្ធ​កញ្ញា​ទៀត​ដែរ តាំងពី​រឿង​ដែល​បាន​បោះបង់ចោល​ទៅ​ស្រឡាញ់​ជាមួយ​មិត្តភក្តិ​លោក​វិញ​។ តាម​ប្រភព​ពី​មិត្តភក្តិ​ខ្លះ​ឲ្យ​ដឹង​ថា “ឱក សុគន្ធ កញ្ញា​បានដឹង​ច្បាស់​ថា លោក​ដូ​ណា គ្មាន​អារម្មណ៍ល្អ​ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ឲ្យ​ឱក សុគន្ធ​កញ្ញា​ច្រៀង​ទៀតទេ ព្រោះ​លោក​ពិបាកចិត្ត​រឿង​ស្នេហា​ថ្មី​ពេជ្រ អា​វី​ហ្សា ទៅ​សាង​ស្នេហ៍​ជាមួយ​កូន​អ្នក​មាន ទើប​លោក​ដូ​ណា​លែង​នឹកនា និពន្ធ​បទ​ភ្លេង​ឲ្យ​តារា​ណា​ច្រៀង​ទៀត​ដែរ”។


T-10-29-15-qq-full


ដោយឡែក​គេ​ដឹង​ថា ឱក សុគន្ធ​កញ្ញា​គ្មាន​បំណង​រត់ចោល​ហង្ស​មាស​គេច​មុខ​ពី​ដូ​ណា​ទេ ពេល​ដែល​ជួប​មុខ​អតីត​សង្សារ​ដោយ​ចៃដន្យ នាង​រាប់អាន​ធម្មតា ខណៈ​លោក​ដូ​ណា​ហាក់​ចង់​ផ្តើម​ស្នេហ៍​ជាថ្មី​ជាមួយ​សុគន្ធ​កញ្ញា ប៉ុន្តែ​អ្វីៗ​មិនអាច​ទៅរួច​ទេ ព្រោះ​សុគន្ធ​កញ្ញា កំពុង​ឡើង​កូដ​និង​មាន​សង្សារ​ថ្មី​កំពុង​គាំទ្រ​ទៀត​ផង​។


T-10-29-15-qqqqqqq-full


ពេលនេះ សុគន្ធ​កញ្ញា​នៅតែ​រក្សា​ជំហរ​ជា​តារា​ស្រី​នាំ​មុខ​គេ​ដដែល​នៅ​ហង្ស​មាស ទោះបីជា​បាត់បង់​លោក​ដូ​ណា ក្នុង​ការ​ធ្វើ​បទ​ចម្រៀង​ក្តី​។ ពាក់ព័ន្ធ​ការ​ចេញ​វ៉ុល​ថ្មី​ជា​ចង្វាក់​រ៉ុ​ក​ដែល​មាន​អ្នកនិពន្ធ​លោក​កង ពិសិដ្ឋ ជា​អ្នក​សម្រិតសម្រាំង​ឲ្យ​ជា​សញ្ញា​មួយ​បាន​បញ្ជាក់​ថា ឱក សុគន្ធ​កញ្ញា​នៅតែ​រក​វិធី​ដើម្បី​រក្សា​តំណែង​ជា​តារា​ស្រី​លេខ​១​ដដែល ហើយ​ជា​ការ​ឆ្លើយតប​ទៅ​គូប្រជែង​នាង​មាស សុខ​សោភា ដែល​ច្រៀង​នាំ​មុខ​គេ​នៅ​ថោ​ន និង Camtrax នោះ ឱក សុគន្ធ​កញ្ញា​អាច​នឹង​មិន​ហ៊ាន​រៀបការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ឡើយ៕


T-10-29-15-q-full



ឱក សុគន្ធ​កញ្ញា មិន​ហ៊ាន​រៀបការ ព្រោះ​ចង់​រក្សា​តំណែង

Post a Comment

0 Comments

Close Menu