Ad Code

មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ប្រារព្ធ​បុណ្យខួប​លើក​ទី​១១នៃ​ការ​គ្រង​រាជសម្ប​ត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី​

​កំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ទិវា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យខួប​លើក​ទី​១១​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះ​ករុ​ណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​នៅក្នុង​សាលា​នយោបាយ​ខេត្តកំពង់ឆ្នាំង​ក៏​មានការ​ប្រា​រ​ព្ធ​ព្រះរាជ​ពិធី​ដ៏​នក្ខត្តឫក្ស​នេះ​ដែរ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត លោក​ជំទាវ លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​រយ​អង្គ-នាក់​។



ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​តំណាង​ឲ្យ​ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដា​ប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ទូរ​ទាំង​ខេត្ត​បាន​អាន​សារលិខិត ថ្វាយ​ព្រះ​ពរ សព​សាធុការ និង​សូម​សម្ដែង​នូវ​ភក្ដីភាព កតញ្ញូ​ធម៌ ចំពោះ​ព្រះ​មហា​ករុណា​ទិ​គុណដ៏​ជ្រាល​

​ជ្រៅ​បំផុត និង​សូម​អោន​កាយ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណបុណ្យ​ដល់​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក និង​បារមី​នៃ​ទេវតា​រក្សា ស្វេតច្ឆត្រ សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ​សួស្ដី សិរី​មង្គល មហា​ប្រ​សើរ​ថ្វាយ​ដល់​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ឲ្យ​​មាន​ព្រះរាជ សុខុមាល​ភាពល្អ បរិបូណ៌ ព្រះ​កាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា និង​មាន​ជន្មាយុ​យឺន​យូរ​ជាង​រយ​ព្រះវស្សា​ដែ​ល​ព្រះអង្គ​កំពុង​គង់​ប្រថាប់ ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជានិច្ច​និរន្ត​ត​រៀង​ទៅ​។​


ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​សមាជិក​សមាជិកា​ចូលរួម​ក្នុង​អង្គពិធី​ទាំងអស់​ក៏បាន​សូត្រ​មន្ត​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​តាម​ទំនៀម​ទម្លាប់​ព្រះរាជវាំង​តាម​ព្រះពុទ្ធសាសនា ​បាន​នាំ​គ្នា​ចូលរួម​ថ្វាយ​កំរងផ្កា និង​លំអោន​កាយ​បួងសួង​ដល់​គុណព្រះរតនត្រ័យ​កែវ​ទាំង​៣ គុណបុណ្យ ទេវតា រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ និង​គុណបុណ្យ​វត្ថុ​សក្ដិ​សិទ្ធិ​ក្នុង​លោក​ សូម​ជួយ​បីបាច់​ថែរក្សា​ព្រះករុណា​សម្តេច​ព្រះ បរមនាថ​ នរោត្តម ​សីហមុនី ឲ្យ​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ទូលបង្គំ​យើង​ទាំង​អស់គ្នា​ជា​រៀង​រហូ​ត​ទៅ៕


30-10-2015a6


30-10-2015a5


30-10-2015a4


30-10-2015a3


30-10-2015a1


30-10-2015a



មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ប្រារព្ធ​បុណ្យខួប​លើក​ទី​១១នៃ​ការ​គ្រង​រាជសម្ប​ត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី​

Post a Comment

0 Comments

Close Menu