រថយន្ដបើកដោយខ្លួនឯង ជាបច្ចេកវិទ្យា fuel cell ចុងក្រោយបំផុត និងជាគំនិតច្នៃប្រឌិតរថយន្ដ ដោយមានបំពាក់អេក្រង់ដូចថេប្លេតនេះ គឺមានទិសដៅបំពាក់ទៅលើរថយន្ដជំនាន់ថ្មីឌីជីថល ដែលសិ្ថតនៅក្នុងចំណោមរថយន្ដច្នៃប្រឌិតថ្មីៗជាច្រើនគ្រឿងទៀត ដែលត្រូវបានដាក់បង្ហាញ នៅឯកន្លែងតាំងពិព័រណ៍រថយន្ដ នៅទីក្រុងតូក្យូ កាលពីថ្ងៃពុធ។
Nissan បានបង្ហាញនូវរថយន្ដអគ្គិសនីស្វ័យប្រវត្ដិ ដែលខ្លួនបាននិយាយថា ជាការផ្លាស់ប្ដូរទាំងស្រុង នូវទំនាក់ទំនងរវាងរថយន្ដ និងអ្នកបើក និងភាពចល័តនៅពេលអនាគត ខណៈដែលក្រុមហ៊ុន Volkswagen បានប្ដូរទៅក្នុងការត្រួតពិនិត្យការខូចខាត ដោយធ្វើការសុំទោសមួយទៀត ចំពោះរឿងអាស្រូវបញ្ចេញឧស្ម័ន ដែលបានធ្វើឲ្យញ័ររញ្ជួយដល់ឧស្សាហកម្មរថយន្ដនេះ។
ការដាក់តាំងបង្ហាញរថយន្ដលើកទី៤៤ សម្រាប់រយៈពេលពីរឆ្នាំម្ដង ដែលនឹងប្រព្រឹត្ដទៅរហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកានោះ គឺបានជ្រើសសម្រាំងអ្នកតាំងបង្ហាញ មកពីប្រទេសចំនួន ១២ រួមទាំងក្រុមហ៊ុនផលិតរថយន្ដបរទេសល្បីៗផងដែរ ដូចជា Mercedes Benz, BMW, Peugeot Citroen, Porsche និង Jaguar នោះផង។
ការតាំងពិព័រណ៍នេះ បានចាប់ផ្ដើមមួយសប្ដាហ៍ បន្ទាប់ពីក្រុមហ៊ុន Honda បាននិយាយថា ខ្លួននឹងដាក់រថយន្ដបើកដោយខ្លួនឯងឲ្យធ្វើចរាចរណ៍នៅលើដងផ្លូវ នៅឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនផលិតរថយន្ដនានា បានភ្នាល់ថា រថយន្ដនេះមិនអាចបើកបាននៅក្នុងករណីមួយចំនួននោះទេ។ ក្រុមហ៊ុន Toyota ដែលជាគូប្រឆាំងដ៏ធំបំផុតរបស់ខ្លួន មានផែនការចាប់ផ្ដើមធ្វើសកម្មភាពនូវរថយន្ដស្វ័យប្រវត្ដិ នៅឆ្នាំ២០២០ នៅពេលក្រុងតូក្យូ ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក។
ប្រធានប្រតិបត្ដិរបស់ក្រុមហ៊ុន Nissan លោក Carlos Ghosn បាននិយាយថា ខ្លួនស្ថិតនៅលើផ្លូវដើម្បីដាក់បច្ចេកវិទ្យាបើកដោយខ្លួនឯង នៅក្នុងរថយន្ដជាច្រើននៅក្នុងឆ្នាំ ២០២០។ ក្រុមហ៊ុនមានបំណង ដើម្បីដាក់រថយន្ដស្វ័យប្រវត្ដិសាកល្បងមួយគ្រឿង នៅលើដងផ្លូវធំ របស់ប្រទេសជប៉ុន ឲ្យបានឆាប់នៅឆ្នាំខាងមុខនេះ។ ក្រុមហ៊ុនរថយន្ដយក្សរបស់ជប៉ុននេះ ក៏នឹងបង្ហាញផងដែរនូវគំនិតច្នៃប្រឌិតរថយន្ដ ចុងក្រោយបំផុតរបស់ខ្លួន រួមទាំងរថយន្ដ Kikai របស់ Toyota នោះផង។
ក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនស្ថិតនៅក្នុងលំដាប់ឈានមុខគេក្នុងការផលិតរថយន្ដអគ្គិសនី កំពុងតែបង្ហាញនូវគំនិតច្នៃប្រឌិតរថយន្ដ ជាមួយប្រដាប់កាន់មូល និងប្រដាប់ចុចជំនួសដោយអេក្រង់ស្ទីលថេប្លេត ដែលបង្ហាញលក្ខណៈត្រួតពិនិត្យ និងផែនទីនៅលើឧបករណ៍បន្ទះពណ៌សមួយនោះ។ តន្ដ្រី និងហ្គេមវីដេអូ ក៏អាចលេងនៅលើអេក្រង់ទាំងនេះបានដែរ។
ក្រុមហ៊ុន Toyota និង Honda កំពុងតែដាក់តាំងបង្ហាញនូវរថយន្ដ fuel cell ចុងក្រោយបំផុតរបស់ខ្លួន ដែលបានឃើញរថយន្ដពុំមានបញ្ចេញអ្វីសោះនោះ ប៉ុន្ដែគឺចំហាយទឹកដែលអាចប្រតិបត្ដិការនៅលើឧស្ម័នអ៊ីដ្រូហ្សែន ដែលអាចត្រួតពិនិត្យបាន៕
AFP
ការដាក់តាំងបង្ហាញរថយន្តបើកដោយខ្លួនឯង និងរថយន្ដ fuel cell ដែលស័ក្ដិសមនៅក្នុងពេលអនាគត នៅទីក្រុងតូក្យូ
0 Comments