ប្រទេសចិន បានបោះបង់ចោលគោលនយោបាយកូនមួយដ៏ល្បីឈ្មោះរបស់ខ្លួន ដែលធ្វើការអនុញ្ញាតឲ្យគូស្វាមីភរិយា ជនជាតិចិនទាំងអស់ អាចមានកូនពីរនាក់ជាលើកដំបូង បន្ទាប់ពីរយៈពេលជាងបីទសវត្សរ៍។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជាផ្លូវការ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។
សម្រាប់ការរំពឹងទុកជាច្រើនខែ ទីក្រុងប៉េកាំង ត្រូវបានគេរៀបចំឲ្យបោះបង់ចោលក្បួនផែនការគ្រួសារ ដែលមានការចម្រូងចម្រាសយ៉ាងខ្លាំង ដោយនេះត្រូវបានគេធ្វើឡើង នៅក្នុងឆ្នាំ១៩៨០ ស្របពេលដែលមានការភ័យខ្លាចនៃបញ្ហាការផ្ទុះកំណើនប្រជាជនឥតឈប់ឈរ។
ពួកមេដឹកនាំកុម្មុយនីស្តចិន បានដាក់គោលនយោបាយរបស់ខ្លួន ជាមួយនឹងការការពារបញ្ហាការផ្តល់កំណើត ៤០០នាក់ ប៉ុន្តែបទប្បញ្ញត្តិករណីនេះត្រូវបានបន្ទោស ចំពោះចំនួនរាប់លាននាក់នៃការរំលូតកូនដោយបង្ខំ។
ក្រុមអ្នកប្រឆាំងបាននិយាយថា វាបានក្លាយជា “គ្រាប់បែកកំណត់ពេលមួយ” សម្រាប់ប្រជាសាស្ត្រ ដែលមានប្រជាជន ១.៣ ពាន់លាននាក់របស់ប្រទេសចិន មានវ័យចំណាស់លឿន ស្របពេលកម្លាំងពលកម្មរបស់ប្រទេសនេះ កំពុងមានការធ្លាក់ចុះ។
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០៥០ ប្រទេសចិននឹងមានប្រជាជនជិត ៤៤០លាននាក់ នៅលើទសវត្សឆ្នាំ ២០៦០៕
The Guadian
ប្រទេសចិន បានបញ្ឈប់គោលនយោបាយកូនមួយ
0 Comments