Ad Code

ក្រុម Dortmund ឈ្នះ​ក្នុង​លទ្ធផល ៧-១ ខណៈ​ដែល Moenchengladbach បំបាក់​ក្រុម Schalke ក្នុង​លទ្ធផល ២-០ នៅ​ការប្រកួត German Cup

ក្រុម BorussiaMoenchengladbach បាន​យកឈ្នះ​ក្រុម Schalke ជា​លើក​ទី ២ ក្នុង​រយៈពេល ៤ ថ្ងៃនេះ ជាមួយនឹង​ជ័យជម្នះ ក្នុង​លទ្ធផល ២-០ នៅ​ការប្រកួត​ជុំ​ទី ២ German Cup កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​ជើងឯក​រង Borussia Dortmund កាលពី​រដូវ​កាល​មុន បាន​បំបាក់​ក្រុម​សិស្ស​ប្អូន Paderborn មិន​ឲ្យ​ងើបមុខ​រួច​ដោយ​លទ្ធផល ៧-១។


ក្រុម Dortmund បាន​តាម​ពីក្រោយ នៅ​ពេល​ដែល​កីឡាករ SrdjanLakic ឆ្មក់​យក​ឱកាស​ពី​កំហុសឆ្គង​បង្កឡើង​ដោយ​អ្នកចាំទី Roman Buerki ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ធ្វើ​ការ​នាំ​មុខមុន ប៉ុន្តែ​ភ្លាមៗ​នោះ ក្រុម Dortmund ដឹង​ច្បាស់​ថា ពួកគេ​នឹង​ឈ្នះ​ការប្រកួត នៅ​ពេល​ដែល​កីឡាករ Gonzalo Castro រកបាន ២ គ្រាប់​ម្នាក់ឯង ព្រមទាំង​គ្រាប់​បាល់​ពី​កីឡាករ Adrian Ramos, Shinji Kagawa, IlkayGundogan, Lukasz Piszczek និង​កីឡាករ HenrikhMkhitaryan ល្មម​ធ្វើ​ឲ្យ​ក្រុម​ប្រជែង​របស់​ខ្លួន​មិនអាច​តបត​បាន។


គួរ​ឲ្យ​ដឹង​ថា ក្រុម Moenchengladbach ធ្លាប់​បាន​យកឈ្នះ​ក្រុម Schalke ដោយ​លទ្ធផល ៣-១ ម្តង​រួច​មក​ហើយ កាលពី​ថ្ងៃអាទិត្យ នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក Bundesliga ហើយ​លើក​នេះ ពួកគេ​ធ្វើបាន​យ៉ាង​អស្ចារ្យ​ជាថ្មី​ម្តង​ទៀត ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Lars Stindl នៅ​នាទី ៤២ និង​កីឡាករ Thorgan Hazard ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី នៅ​នាទី ៥៣។


ខណៈនោះ​ដែរ ក្រុម Bayer Leverkusen បាន​យកឈ្នះ​ក្រុម Viktoria Cologne ដោយ​លទ្ធផល ៦-០ ក្នុង​នោះ​ក៏​មាន​គ្រាប់​បាល់ ២ គ្រាប់​របស់​កីឡាករ Javier  Hernandez ផង​ដែរ​។ ចំណែកឯ ក្រុម Werder Bremen, Stuttgart និង​ក្រុម Augsburg បាន​បោះជំហាន​មកដល់​ដំណាក់កាល​បន្ទាប់​នៃ​ការប្រកួត German Cup ដូចៗ​គ្នា។


នៅក្នុង​ទឹកដី​របស់​ក្រុម Schalke កីឡាករ Joel Matip បាន​ប្រើប្រាស់​ជំនាញ​ម៉ែ​ចែក​ឲ្យ​របស់​គាត់ រួច​បណ្តើរ​ញាក់​បាល់​តែម្នាក់ឯង ស៊ុត​បាល់​ឲ្យ​ចំ​គោលដៅ​ដែរ តែ​ត្រូវ​គេ​បាំង មុន​ពេល​ដែល​គាត់​រកបាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី និង​ជា​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម Moenchengladbach។


ជ័យជម្នះ​របស់​ក្រុម Moenchengladbach នេះ​ដែរ បាន​កើតមានឡើង ក្រោយពេល​ពួកគេ​រកបាន​ជ័យជម្នះ ៥ លើក​ជាប់ៗ​គ្នា នៅ​ក្របខណ្ឌ​បាល់ទាត់ Bundesliga។


ដោយឡែក កីឡាករ Anthony Ujah រកបាន​គ្រាប់​បាល់​ឈ្នះ​តែ ១ គ្រាប់​គត់​ឲ្យ​ក្រុម Werder Bremen ពេល​ជួប​ជាមួយ​អតីត​ក្រុម Cologne  ខណៈ​ដែល​ក្រុម Stuttgart បាន​យកឈ្នះ​ក្រុម​លេខ ៤ Carl Zeiss Jena ដោយ​លទ្ធផល ២-០ ដោយសារ​គ្រាប់​បាល់​របស់​កីឡាករ Martin Harnik និង Alexandru Maxim។


ក្រុម Augsburg ដែល​កំពុង​ត្រ​ដាប​ត្រ​ដួល​នៅ​ក្របខណ្ឌ Bundesliga បាន​យកឈ្នះ​ក្រុម​សិស្ស​ប្អូន Freiburg ក្នុង​លទ្ធផល ៣-០ ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Ji Dong-won, Alexander Esswein និង​កីឡាករ Caiuby៕



ក្រុម Dortmund ឈ្នះ​ក្នុង​លទ្ធផល ៧-១ ខណៈ​ដែល Moenchengladbach បំបាក់​ក្រុម Schalke ក្នុង​លទ្ធផល ២-០ នៅ​ការប្រកួត German Cup

Post a Comment

0 Comments

Close Menu