Ad Code

​កេនយ៉ា ធ្វើអន្ដរាគមន៍​ដោយផ្ដល់​ចំណីអាហារ​ត្រឹមត្រូវ ដល់​ពលរដ្ឋ​ដែល​រស់នៅ​ដោយផ្ទុក​ HIV/AIDS

ក្រសួង​សុខាភិបាល​​នៃប្រទេស​កេនយ៉ា ព្រម​ទាំង​ដៃគូពហុ​ភាគី​ កាលពីថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ បាន​បើ​ក​កិច្ច​អន្ដរាគមន៍​ក្នុង​ការផ្ដល់ចំណី​អាហារ​​ដ៏ត្រឹមត្រូវ​ ដើម្បី​បង្កើន​ភាព​សុំា​នឹង​​ជំងឺ​ក្នុង​ចំណោម​ពលរដ្ឋ​​របស់ខ្លួន​ ដែល​ផ្ទុក​ទៅដោយ​វីរុស​បង្ក​​ឲ្យកើត​ទៅជា​ជំងឺ​ AIDS។


ក្រុម​មន្ដ្រី​ជាន់ខ្ពស់​បាននិយាយថា រដ្ឋាភិបាល​បានធ្វើ​ការ​វិនិយោគ​ប្រកបដោយ​អាទិភាព​នៅ​ក្នុង​កម្មវិធី​បំប៉ន​ដោយ​អាហារូបត្ថម្ភ​​ ដែល​នេះ​ត្រូវ​​បានចាត់ទុក​ថា ជាផ្នែកមួយ​នៃការ​ឆ្លើយ​តប​ទៅនឹង​​យុទ្ធសាស្រ្ដ​ថ្នាក់​ជាតិ ជាមួយ​នឹង​ហ៊ីវ​/អេដស៍ នោះហើយ។


លេខាធិការ​​ដើម​ខ្សែ​នៅក្រសួង​សុខាភិបាល​ លោក Khadijah Kassachoon បានលើកឡើង​​ថា ការបំប៉ន​ផ្នែក​អាហារូបត្ថម្ភ​ដ៏ត្រឹមត្រូវ​​គឺ​ជា​តួនាទី​មួយដ៏ធំធេង​​នៅ​ក្នុងការ​​ភ្ជាប់​ទៅ​នឹង​​ការ​ព្យាបាល​ហ៊ីវ/អេដស៍ ចំពោះ​​មនុស្ស​ផងទាំងឡាយ​ដែល​​កំពុងតែ​រស់នៅក្នុង​ស្ថាន​ភាព​​បែប​យ៉ាង​ដូច្នេះ។ អាហារូបត្ថម្ភ​បង្កើននូវ​ប្រព័ន្ធ​​សុំា​នឹង​​ជំងឺ​ ហើយ​ក៏ជា​​មធ្យោបាយ​ប្រកប​ដោយ​​សុវត្ថិភាព​ប្រឆាំង​នឹង​​គ្រប់​ជំងឺ​ឱកាស​និយម។


ទាំង​ក្រសួង​​សុខាភិបាលកេនយ៉ា និង​អង្គ​ការ​​ជាដៃគូ​ទាំងឡាយ បានអភិវឌ្ឍ​រួចហើយ​នូវ​​មគ្គុទ្ទេសក៍​ណែនាំ​​សម្រាប់​ការផ្ដល់ជា​អាហា​រូបត្ថម្ភ​ ដើម្បី​បង្កើន​ការគ្រប់គ្រង​ទៅលើ​ហីុវ/អេដស៍ នៅក្នុងប្រទេស។


ប្រទេសអាហ្វ្រិក​ខាងកើតនេះ មានអត្រា​អ្នក​ផ្ទុក​វីរុសហីុវ/អេដស៍​ដ៏ខ្ពស់​បំផុត​នៅ​អនុតំបន់​សាហារ៉ា ដែល​ប្រេវ៉ាឡង់​ថ្នាក់ជាតិ​បានប៉ាន់​ប្រមាណ​ថា មានដល់ទៅ​៥.៦​ភាគរយ​នៃប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស។


ដោយឡែក​​ លេខាធិការ​ដើមខ្សែ​នៃក្រសួង​សុខាភិបាល​​កេនយ៉ា​ បានសម្ដែង​​ការ​សោក​ស្ដាយ​ដោយសារតែ​កន្លងមកនេះ ចំណី​អាហារ​សម្រាប់​អ្នក​ផ្ទុកវីរុស​ហីុវ/អេដស៍​ ខ្វះ​សុវត្ថិភាព​ ហើយមិន​មានទាំង​អាហារូបត្ថម្ភ​ថែមទៀត​ផង ដែលបាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​កា​រព្យាបាល​ និង​គ្រប់​គ្រង​ហ៊ីវ/អេដស៍​នោះ៕


Xinhua



​កេនយ៉ា ធ្វើអន្ដរាគមន៍​ដោយផ្ដល់​ចំណីអាហារ​ត្រឹមត្រូវ ដល់​ពលរដ្ឋ​ដែល​រស់នៅ​ដោយផ្ទុក​ HIV/AIDS

Post a Comment

0 Comments

Close Menu