ថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥ ស្អែកនេះ នៅទ្បកំទេចសំណល់វេជ្ជសាស្ត្របឹងជើងឯក ខណ្ឌដង្កោ នឹងមានការរៀបចំកម្មវិធីដុតកំទេចឱសថក្លែងក្លាយដែលបង្ក្រាបបាន ពីខេត្តបន្ទាយមានជ័យប្រមាណជាង ១៩៦៧.២គីទ្បូក្រាម។
ពីធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច ក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលរៀបចំទ្បើងដោយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ក្រោមការដឹកនាំដោយ ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមនហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ(គ.ប.ផ.ក) និងមានការចូលរួមពីក្រសួងសុខាភិបាលផងដែរ៕
គណៈកម្មាធិការ គ.ប.ផ.ក នឹងដុតកំទេចឱសថក្លែងក្លាយ ជិត២តោនចោល នៅថ្ងៃស្អែកនេះ
0 Comments