Ad Code

Sandara Park លេងស្តាយ៍មួយក្បាច់ ផ្អើលអស់អ្នកលេងអ៊ីនធឺណែត

នៅ​ល្ងាច​ថ្ងៃទី១៩នេះ គេ​បាន​សង្កេតឃើញថា មាន​អ្នកលេង​អ៊ី​ន​ធឺ​ណែ​តរាប់​ម៉ឺន​នាក់ បាននាំគ្នា​ចែកចាយ​រូបភាព​ប៉ុន្មាន​សន្លឹក របស់​សមាជិក​ក្នុង​ក្រុម​ម​តារាចម្រៀង​ស្រី​កូរ៉េ 2ne1ដ៏​ស្រស់ស្អាត​មួយ​ដួង គឺ​កញ្ញា Sandara Park បន្ទាប់ពី​គេហទំព័រ​ទស្សនា​វ​ដ្តី​អន្តរជាតិ​ដែលមាន​ឈ្មោះថា “W” បាន​បង្ហោះ​រូបភាព​របស់​តារាចម្រៀង​ស្រី​រូបនោះ។


Sandara-Park-05


ក្នុង​រូបភាព​ទាំងនោះ ត្រូវបាន​គេ​សង្កេតឃើញថា កញ្ញា​បាន​ស្លៀក​ឈុត​សម្លៀកបំពាក់​ឆ្នាំ២០១៦ របស់​ផលិតផល​ម៉ាក​ល្បី​របស់​ប្រទេស​បារាំង ដែលមាន​ឈ្មោះថា GIVENCHY និង​អម​ទៅដោយ​ការតុបតែង​ខ្លួន​យ៉ាង​ពិសេស ផ្គួប​ផ្សំ​ជាមួយ​គ្រឿងអលង្ការ​ពណ៌​ខ្មៅ ដែល​មើលទៅ​ប្លែក​ភ្នែក​មែនទែន។


Sandara-Park-06


ទាក់ទង​នឹង​ព័ត៌មាន​នេះ គេ​ក៏បាន​បន្ថែម​ឱ្យដឹងទៀតថា កញ្ញា Sandara Park ក៏​ធ្លាប់​ទទួលបាន​ការអញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី New York Fashion Week ពី​អ្នក​ឆ្នៃ​ម៉ូត​របស់ GIVENCHY  គឺ​លោក Riccardo Tisci កាលពី​ប៉ុន្មាន​ខែ​មុន​ផងដែរ។


Sandara-Park-03


ចង់ដឹងថា តើ​រូបភាព​របស់​សមាជិក​ក្រុម 2ne1 កញ្ញា Sandara Park មាន​លក្ខណៈ​ខុសប្លែក​ពី​ធម្មតា​ដូចម្តេចខ្លះ? សូម​រីករាយ​ទស្សនា ដែល​មាននៅ​ខាងក្រោម​នេះ ដូចតទៅ៖


Sandara-Park-02


Sandara-Park-01


Sandara-Park-05



Sandara Park លេងស្តាយ៍មួយក្បាច់ ផ្អើលអស់អ្នកលេងអ៊ីនធឺណែត

Post a Comment

0 Comments

Close Menu