កណ្តាល ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលមកទស្សនា ពិធីអកអំបុក សំពះព្រះខែ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល នារាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះ២០១៥ យើងបាននាំគ្នាប្រារព្ធធ្វើពិធីអក អំបុក សំពះព្រះខែ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយមានរៀបចំតាមក្បួនខ្នាត គ្មានគម្រោងទុកជាមុន ដូច្នេះនៅឆ្នាំក្រោយៗមកទៀត យើងនិងធ្វើជារៀងរហូត ព្រោះជាលក្ខណៈប្រពៃណីរបស់ខ្មែរយើង។
លោកអភិបាលបានថ្លែងឲ្យដឹងទៀតថា ក្នុងពិធីបុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី២៤ ២៥ ២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរខេត្តកណ្តាល ជាពិសេសអាជ្ញាធរក្រុងតាខ្មៅ បានរៀបចំធ្វើពិធីនេះឡើង ប៉ុន្តែដោយឆ្នាំនេះ ប្រទេសកម្ពុជាជួបគ្រោះរាំងស្ងួត ខ្វះខាតទឹក រាជរដ្ឋាភិបាលបានសម្រេចលុបចោល ពិធីប្រណាំងទូក នៅក្នុងដងទន្លេព្រះបរមរាជវាំង ឯពិធីអកអំបុក សំពះព្រះខែ និងការប្រគំតន្ត្រី ឲ្យមានការប្រព្រឹត្តិនៅដដែល។
ដោយឡែកខេត្តកណ្ដាលបានការផ្ដួចផ្ដើមពីសំណាក់លោកស្រី ឧកញ្ញា សៀង ចាន់ហេង អាជ្ញាធរខេត្តកណ្តាល និងក្រុងតាខ្មៅ បានរៀបចំធ្វើពិធីអកអំបុក សំពះព្រះខែ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដោយមានការប្រគំតន្ត្រីកម្សាន្តទៀត កម្សាន្តទៀតផង។
លោកស្រីឧកញ្ញាសៀង ចាន់ហេង បានឲ្យដឹងផងដែរថា ពិធីអកអំបុក សំពះព្រះខែ ដែលប្រព្រឹត្តិឡើងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង១៤រសៀល រហូតដល់យប់ នោះកឺមានការច្រូតស្រូវ យកមកបែន រួចយកទៅកិន ត្បាល់កិនចេញជាអង្ករ និងការលីងគ្រាប់ស្រូវយកទៅបុក ឲ្យចេញជាអំបុកសម្រាប់ការប្រារព្ធពិធីអកអំបុក និងបន្តបន្ទាប់ប្រារព្ធពិធីសម្រក់ទាន សុំទឹកភ្លៀងហើយក៏មានការប្រគំតន្ត្រីសម្រាប់រាំលេងកម្សាន្តទៀតផង។
លោកម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានថ្លែងក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋបានបញ្ជាក់ថា ឆ្នាំនេះ២០១៥ អតមានគម្រោងទុកជាមុនទេ តែយើងបាននាំគ្នាធ្វើពិធីនេះឡើង និងមានភាពអធិកអធមទៀត ហើយប្រជាពលរដ្ឋក៏ឃើញមក មកទស្សនាយ៉ាងច្រើនទៀតផង ដូចច្នេះនៅឆ្នាំក្រោយអាជ្ញាធរខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ និងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ អោយកាន់តែអធិកអធមជាងឆ្នាំនេះទៀត។ អ្នកមីងមានឡៃ ជាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ បានអោយដឹងថា រូបគាត់ក៏ដូចបងប្អូនប្រជាពលរដ្ឋ មានសេចក្តីរីករាយយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំ ទាំងថ្នាក់សង្កាត់ ក្រុង ខេត្តកណ្តាល បានរៀបចំអោយមានពិធីអកអំបុក សំពះព្រះខែ នៅសួនច្បារមាត់ទន្លេមានភាពអធិកអធមដែលពីមុនៗ យើងនាំគ្នាប្រារព្ធធ្វើឡើងនៅតាមវត្តប៉ុណ្ណោះ។ ចំណែកអ៊ំប្រុសឈ្មោះ ផាត ជាប្រជាពលរដ្ឋរស់នៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលមកលេងនិងកូនធ្វើរោងចក្រនៅឃុំស្វាយរលំ ស្រុកស្អាង បានថ្លែងអោយដឹងថា ខ្ញុំទើបបានឃើញជាក់ស្តែងនៅថ្ងៃនេះ២៥វិច្ឆិកា អាជ្ញាធរខេត្តកណ្តាល បានប្រារព្ធពិធីអកអំបុក សំពះព្រះខែ ធ្វើឡើងពិតៗ តាមក្បួនខ្នាតប្រពៃណីខ្មែរ ដូចជានាំគ្នាច្រូតស្រូវយកមកបែនយកមកលីង ហើយដាល់អំបុកនៅកណ្តាលវាល ក្រោមពន្លឺថ្ងៃតែម្តង។
ពិធីនេះខ្មែរយើង បានប្រារព្ធជារៀងរាល់ឆ្នាំ នៅពេលចាប់ផ្តើមច្រូតកាត់មូលផលាផលស្រួវតែអ្នកខ្លះ ធ្វើតាមផ្ទះឬក្នុងវត្ត ហើយក៏មានអ្នកខ្លះមិនធ្វើពិធីនេះជាហេតុ ធ្វើឲ្យក្មេងជំនាន់ក្រោយ មិនបានដឹង មិនបានឃើញអំពីបុណ្យប្រពៃណីនេះ។ អ៊ុំប្រុសក៏បានសំណូមពរផងដែរ ចំពោះអាជ្ញាធរដែនដី រឺមួយគួរតែមានធ្វើពិធីអកអំបុក សំពះព្រះខែ នេះជារៀងរាល់ឆ្នាំ ដើម្បីឲ្យក្មេងៗ ជំនាន់ក្រោយយល់ដឹងឡើងវិញ៕
អភិបាលខេត្តកណ្ដាល ៖ ពិធីអក អំបុក សំពះព្រះខែ និងប្រារព្ធធ្វើជារៀងរហូតនៅសួនច្បារមាត់ទន្លេតាខ្មៅ
0 Comments