Ad Code

ជន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​៣២​នាក់​នៅ​មុខ​ពេទ្យ​លោក​សង្ឃ​​ ត្រូវ​តុលាការ​ដោះលែង

ភ្នំពេញ ​៖ ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​និយាយ​ថា​ ករណី​ចាប់ខ្លួន​មនុស្ស​ចំនួន​៣២​នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ដឹកនាំ​ដោយ ​លោក​ស្នងការ​រង​ឈ្មោះ​ប៊​ន សំអាត និង​លោក​ម៉ក់ ហុង អធិការ ​នគរបាល​ខណ្ឌ​សែនសុខ ​សហការ​ជាមួយ​មន្ត្រី​តុលាការ​ម្នាក់​ឈ្មោះ​កែវ សុជាតិ ព្រះរាជអាជ្ញា​រង​តុលាការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ​កាល​ពី​​រសៀល​ថ្ងៃ​ទី​១៩ ចុង​សប្ដាហ៍​មុន​នេះ​ ឥឡូវ​ត្រូវ​បាន តុលាការ​ជម្រះ​អប់រំ​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​​ហើយ​​នៅ​ដើម​សប្ដាហ៍​នេះ​ដោយ​ពុំ​មាន​អ្នកណាម្នាក់​ជាប់​ពន្ធនាគារ​អ្វី​ឡើយ។


មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​៣២​នាក់​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ដែល​ពួកគេ​ទាំង​នោះ មាន​ឈ្មោះ​ ដូច​ខាង​ក្រោម​នេះ ​៖-១/​ហួន សុ​ផា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​លក់​ថ្នាំញៀន​ ស្នាក់នៅ​ ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​។ ២/ ហែម សម្បត្តិ ភេទ​​ប្រុស ​អាយុ​២០​ឆ្នាំ មុខរបរ​ព្រូ​ឡាន​ នៅ​កំពង់ស្ពឺ។ ៣/ ជា ចិន​ប៉ាវ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ឡាន​ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី។ ៤/​លាង កាន អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ ស្នាក់នៅ​ខណ្ឌ​ចំការមន។ ៥/ កែវ ភក្តី មុខរបរ​ជាង ជាង​ភ្លើង​នៅ​អ្នក​លឿង​ ខេត្ត​ព្រៃវែង។ ៦/​ជឿន ចេស្តា អាយុ​២០​ឆ្នាំ មុខរបរ​ជាង​​ភ្លើង​ជាមួយ​ឈ្មោះ​កែវ ភក្តី។ ៧/​វ៉ាត ចំណាប់ អាយុ​២៩​ឆ្នាំ គ្មាន​មុខរបរ នៅ​ខេត្តកំពង់ស្ពឺ​។ ៨/ វី​ វឿន អាយុ​២៥​ឆ្នាំ ទិញ​លក់​អេតចាយ​។ ៩/ អ៊ូ ខុង អាយុ​១៨​ឆ្នាំ គ្មាន​ទីលំនៅ ​និង​មុខរបរ​ពិត​ប្រាកដ​។ ១០/ សន ប៊ុន​សៀង អាយុ​១៧​ឆ្នាំ​ជា​និស្សិត​ស្នាក់នៅ​ភូមិ​ព្រៃទា​ សង្កាត់​ចោមចៅ។ ១១/ នោ​ង ហ៊ុន អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​។ ១២/ ឡៃ ឆៃ​យ៉ា ​អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា។ ១៣/ តាំង សុធី អាយុ​២៦​ឆ្នាំ​ កម្មករ មាន​ទីលំនៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ១៤/​សុក វិចិត្រ អាយុ​២៨​ឆ្នាំ គ្មាន​ទីលំនៅ ​និង​មុខរបរ​ច្បាស់លាស់។ ១៥/ សុខុន ភក្ត្រា អាយុ​១៦​ឆ្នាំ​គ្មាន​ទីលំនៅ ​និង​មុខរបរ។ ១៦/ សាវ​ង់​ អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​ និង​ទីលំនៅ​។ ១៧/ ធូ ភា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប។

១៨ / សៀន សារ៉េត អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​។ ១៩/ ញ៉ុ​ម ចំណ​ប់ អាយុ​

២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ ខណ្ឌ​ចំការមន​។ ២០/ ហែម ដា​មិច អាយុ​២៥​ឆ្នាំ កម្មករ​។​

២១/ សួន ចន្ថា អាយុ​៣៥​កម្មករ​ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​។ ២២/ ទូច សុ​វ​ណ្ណោ អាយុ​២៩ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​នៅ​ផ្សារ​ដេប៉ូ ខណ្ឌ​ទួលគោក​។ ២៣/ សៅ រដ្ឋា​អាយុ​២៨​ឆ្នាំ កម្មករ​នៅ​ផ្សារ​ដេប៉ូ​។ ២៤/​ដុំ ដឺ​អាយុ​២៨​ឆ្នាំ​មុខរបរ​ជាងចម្លាក់​មាន​ទីលំនៅ​ភូមិ​អូរបែកក្អម សង្កាត់​ទឹកថ្លា។ ២៥/ គិ​ន នៅ អាយុ​១៥​ឆ្នាំ​ជា​សិស្ស​មាន​ទីលំនៅ​ក្បែរ​ចំណុច​កើតហេតុ។ ២៦/​យ៉ុង សុខ​ជា អាយុ​២៥​ឆ្នាំ នៅផ្ទះ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក។ ២៧/​ចាន់ ពៅ អាយុ​២០​ឆ្នាំ។ ២៨/​ហែម ភារ​ម្យ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ស្វាយ​រលំ ស្រុក​ស្អាង​ខេត្តកណ្តាល​។ ២៩/ ជា​ សុវណ្ណារ៉ា អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ខណ្ឌ​ទួលគោក​។ ៣០/ ម៉េង យ៉ា អាយុ​១៨​ឆ្នាំ និស្សិត មាន​ទីលំនៅ​ខេត្តកំពង់ឆ្នាំង​។ ៣១/ លាង ចាន់​បញ្ញា អាយុ​១៥​ឆ្នាំ។ ៣២/ ឈ្មោះ ស៊ុន រី​ណា អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ភ្លើង​ ​ម៉ាស៊ីន​ត្រជាក់ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែន​ជ័យ។


លោក​វរសេនីយ៍ឯក​ ម៉ក់ ហុង អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ថា ករណី​នៃ​ការ​ចាប់​ឃាត់ខ្លួន​ក្រុម​ជន​ជាប់​សង្ស័យ ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៣២​នាក់​នោះ ​ក្រោយ​ការស្រាវជ្រាវ​(​ធ្វើ​កោសល្យវិច័យ​ពិនិត្យ​ទឹកនោម​) បាន​រក​ឃើញ​ថា ពួកគេ​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ប្រើប្រាស់​ទេ ហើយ​ប៉ូលិស​បាន​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​ឲ្យ​តុលាការ​ជម្រះ​អស់​ហើយ​កាលពី​​ដើម​​សប្តាហ៍​នេះ។


នៅ​ពេល​សួរ​លោក​អធិការ​ថា​ តើ​មាន​ជនជាប់ចោទ​ប៉ុន្មាន​នាក់​ត្រូវ​បាន​ដាក់​ទោសទណ្ឌ​នៅ​ឯ​ពន្ធនាគារ និង​ប៉ុន្មាន​នាក់​ត្រូវ​ដោះលែង​នោះ ​លោក​បាន​​ឆ្លើយ​ដោយ​ស្ទាក់​ស្ទើរ​ថា …​អត់​មាន​បាន​បញ្ជូន​ជន​ណា​ម្នាក់​ទៅ​ដាក់​ពន្ធនាគារ​នោះ​ទេ​គឺ តុលាការ​បាន​ជម្រះ​ អប់​រំដោះ​លែង​ឲ្យ​ត្រឡប់​ទៅវិញ​អស់​ហើយ។​


នេះ​មិន​មែន​ជា​​លើក​ទី​១​នោះ​ទេ ​ដែល​អ្នកទោស​ជាប់​​ពាក់ព័ន្ធ​គ្រឿងញៀន​ចាប់​បាន​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ត្រូវ​បាន​ប៉ូលិស​បង្ក្រាប​បាន​ម្តងៗ​ ពេលខ្លះ​៨០​នាក់​ ពេលខ្លះ​៧០​នាក់​ ​​​ត្រូវ​បាន​តុលាការ​បញ្ជា​បង្គាប់​ឲ្យ​ប៉ូលិស​ដោះលែង​នោះ ​ហើយ​ភាគ​ច្រើន​ធ្វើ​ឡើង​នៅក្រោម​រូបភាព​បញ្ជូនទៅ​អប់រំ​នៅ​មណ្ឌល​កែប្រែ ឱកាស​ខ្ញុំ ប៉ុន្តែ​ជន​ទាំងនោះ​មិន​មានមុខ​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទាំង​នោះ​ទេ។ ក្រោយមក​​ច្រើន​តែ​លេចឮ​ពាក្យ​មិនល្អ​ស្តាប់​ថា បាន រួចខ្លួន​ពី​ការ​មិន​ដាក់គុក​នេះ​ ដោយមាន​អ្នក​ជួយ​រត់ការ។


ដោយសារតែ​ប៉ូលិស​ចាប់​ តុលាការ​ដោះលែង​រហូត​នេះ​ហើយ​ទើប​ធ្វើឲ្យ​តំបន់ ទីផ្សារ​ងងឹត​លក់ដូរ​ថ្នាំញៀន​ដ៏​ល្បីល្បាញ​នៅ​ភូមិ​ត្រពាំង​ឈូក​នៅមុខ​ពេទ្យ​លោកសង្ឃ​​ ​ប៉ូលិស​បង្ក្រាប​មិន​ចេះ​អស់ ​ហើយ​ជនល្មើស​​ឃើញ​មុខ​ដដែលៗ។ លើស​ពី​នេះ​ ​ពួក​ក្រុម​ជន​ទាំងនេះ​បាន​បង្ក​ឲ្យ​សង្គម​អាប់អួ​ ​កើត​​មាន​អំពើ​ហិង្សា​​ លួច ឆក់ ប្លន់ សព្វបែបយ៉ាង ​ហើយ​​អនាគត​យុវជន​ខ្មែរ​ជា​ច្រើន​នាក់​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​គ្រឿងញៀន​នេះ។ ពួកគេ​មិន​ត្រឹមតែ​មិនបាន​ជួយ​សង្គម​ និង​រកប្រាក់​ចិញ្ចឹម​ក្រុម​គ្រួសារ​គេ​ទេ​ ​ថែម​ទាំង​មិន​អាច​ជួយ​ទាំង​ខ្លួន​ឯង​បាន​ផង​ ពោល​គឺ​ដើរ​​អុកឡុក​គេឯង បង្ក​បទល្មើស ​ធ្វើ​ឲ្យ​សង្គម​អាប់អួ។


មហាជន​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​គ្រឿងញៀន​កើត​រីក​រាលដាល​ធំ​ឡើង​ៗ​ទូទាំង​ប្រទេស ​ហើយ​សមត្ថកិច្ច​ជំនាញ​រកមុខ​មេខ្លោង​ធំៗ​មិន​ឃើញ​ ឬ​ដូច​ពាក្យ​ចចាមអារ៉ាម​គ្រប់​តំបន់​រិះគន់​សមត្ថកិច្ច​ថា ចាប់​តែ​អ្នក​ប្រើប្រាស់​ មិន​ហ៊ាន​ចាប់​មេខ្លោង​ធំៗ​ដាក់គុក​ទេ ព្រោះ​ខ្លាច​អស់​បុណ្យស័ក្ដិ ? ដោយ​គេ​សង្ស័យ​ថា មេខ្លោង​ជួញដូរ​ថ្នាំញៀន​ ដែល​ធំ​ជាង​គេ​បំផុត ពួន​នៅ​ក្រោយ​ខ្នង​លោកធំ​មានអំណាច​នៅ​ស្រុក​ខ្មែរ​ ដែល​មិន​មាន​អ្នកណា​ហ៊ាន​ប៉ះពាល់។ នេះ​គ្រាន់តែ​ជា​សម្ពាធ​រិះគន់​ពី​ប្រជាពលរដ្ឋ​​ និង​កងកម្លាំង​សមត្ថកិច្ច​តូចតាច​មួយ​ចំនួនធំ ចំពោះ​គ្រឿងញៀន នៅ​ស្រុក​ខ្មែរ ​ហើយ​សកម្មភាព​​នៃ​បទល្មើស​វា​ស៊ីចង្វាក់​គ្នា​ពិត​ណាស់​ត្រង់​ថា គ្រឿងញៀន​មិន​អាច​បង្ក្រាប​បាន​ជោគជ័យ​នៅ​ស្រុក​ខ្មែរ តួយ៉ាង​ដូចជា​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ជា​​ដើម​​លក់ដូរ​ដូច​ទីផ្សារ ហើយ​ប្រជាជន​នៅ​ទីនោះ​ជា​ច្រើន​រកស៊ី​កាក់កប​ ដោយ​ចាំ​ទទួល​​ផ្ញើ​ម៉ូតូ​យក​លុយ​ពី​ពួក​ចូល​មក​ទិញ ​ឬ​សេព​ថ្នាំញៀន​នៅ​ក្នុង​តំបន់​នេះ។ ​តើ​នៅ​ថ្ងៃមុខ​នឹង​ទៅជា​យ៉ាងណា​បើ​នៅតែ​របៀប​នេះ​រហូត​នោះ​?៕
M26-11-15-c1



ជន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​៣២​នាក់​នៅ​មុខ​ពេទ្យ​លោក​សង្ឃ​​ ត្រូវ​តុលាការ​ដោះលែង

Post a Comment

0 Comments

Close Menu