ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ដោយអំណាច នៃជាតិសុរា បានបើកបររថយន្តម៉ាកCRVរបស់ខ្លួនយ៉ាងលឿនបួងចង្កូតមិនទាន់ក៏បុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់ចំនួន៦ផ្ទាំង និងបណ្ដាលឲ្យបាក់ប្រព័ន្ធបញ្ជាកង់ខាងមុខទៅមុខលែងរួច។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង២០ និង៤០នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីកែងស្តុប2004 ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រថយន្តបង្កម៉ាកCRVពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1I3893បើកបរដោយបុរសជនជាតិចិនម្នាក់ដែលបើកបរក្នុងទិសដៅ ពីរកើតទៅលិចដោយស្ថានភាពស្រវឹងបើកបុករនាំងដែកពុះចែកទ្រូងផ្លូវអស់ចំនួន6ផ្ទាំង។ តាមប្រភពព័ត៌មាន ពីមន្ត្រីចរាចរយាមនៅគោដៅស្តុប2004នោះបាននិយាយថា មុនពេលកើតហេតុគាត់បានឃើញរថយន្តបើកបរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿននៅពេលឆ្លងស្តុបរួចបានបួងចង្កូតមិនទាន់ ក៏បុករនាំងដែកពេញទំហឹងតែម្ដង។
ក្រោយពេលកើតហេតុជនជាតិចិនត្រូវសមត្ថកិច្ច ឃាត់ខ្លួនទុកឲ្យស្វាងស្រវឹងសិនទើបគេហៅមិត្តភក្កិគេឲ្យមកយកនឹងរថយន្តត្រូវនគរបាលចរាចរណ៍ក្រុង ស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ជនជាតិចិនស្រវឹងបើកបុករនាំងដែក ពុះចែកទ្រូងផ្លូវអស់ចំនួន៦ផ្ទាំង
0 Comments