ឧត្តរមានជ័យ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់និងស្រាល ដោយសារគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ចំនុចភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការនោះរួមមាន១/ឈ្មោះ គឹម ចាន់រ៉ា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ របស់ក្បាលធ្ងន់ ជាអ្នកបើកបរម៉ូតូវ៉េវសរ ២/ឈ្មោះ គឹម ចាន់ណា ភេទស្រី អាយុ១៤ឆ្នាំ របួសស្រាល ៣/ឈ្មោះ គឹម ផៃរិន ភេទស្រី អាយុ៧ឆ្នាំ របួសស្រាល ពួកគេទាំង២នាក់ជាអ្នករួមដំណើរ។ រីឯភាគីខាងម៉ូតូវ៉េវក្រហមខ្មៅ មានឈ្មោះ រ៉ន រ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរគគីកណ្តាល ឃុំទទឺង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួស ក្បាលធ្ងន់។
អធិការស្តីទីនគរបាលស្រុកអន្លង់វែង លោក ស៊ូ នូវ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូទាំង ២ បានធ្វើដំណើរលើផ្លូវបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន មកដល់ចំណុចផ្លូវកោងក៏បានបុកគ្នាមួយ ទំហឹងទើបបណ្តាលឲ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល។ភ្លាមៗនោះជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បច្ចុប្បន្ន ទាំងម៉ូតូភាគីបង្កនិងភាគីរងគ្រោះត្រូវបាននគរបាលនាំយកមករក្សាទុក រង់ចាំដោះ ស្រាយគ្នាតាមផ្លូវច្បាប់៕
ម៉ូតូនឹងម៉ូតូព្រលះគ្នាពេញទំហឹង របួសធ្ងន់ស្រាល៣នាក់ នៅស្រុកអន្លង់វែង
0 Comments