Ad Code

សម្ដេច​តេ​ជោ ​៖ ប្រធានបទ​ទិវា​ជន​ពិការ​ឆ្នាំនេះ​គឺ ​«​រួមគ្នា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ ដើ​ម្បី​បរិស្ថាន​គ្មាន​ពិការភាព​»

ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការណែនាំ​ចាត់តាំង ​ក្រោម​ប្រធានបទ «​រួមគ្នា​បង្ក​លក្ខ​ណៈ​ងាយស្រួល​ដល់​ជន​ពិការ ដើម្បី​បរិស្ថាន​គ្មាន​ពិការភាព​»​។​



សារាចរ​ណែនាំ ស្ដីពី ការចាត់តាំង​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៧​ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ថ្ងៃទី​៣ ខែ ធ្នូ ឆ្នាំ​២០១៥ ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​គូស​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ​ព្រះរាជាណាចក្រ​កម្ពុ​ជា​តែង​ប្រារព្ធ​ទិវា​ជន​ពិការ​កម្ពុជា និងទិវា​ជន​ពិការ​អន្តរជាតិ​នៅ​ថ្ងៃទី៣ ខែធ្នូ ដើម្បី​រំលឹក​ដល់​ការ​អនុវ​ត្ត​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ ​និង​សេរីភាព​ជន​ពិការ ព្រមទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ពិការភាព ជាពិសេស​សុខមាលភាព​បងប្អូន​ជន​ពិការ​កម្ពុជា ស្របតាម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ ទសវត្សរ៍​ជន​ពិការ​ឆ្នាំ​២០១៣-២០២២​យុទ្ធសាស្ត្រ​អ៊ី​ឈាន់ (​ធ្វើ​ឲ្យ​សិទ្ធិ​ក្លាយជា​ការពិត​) ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨​។​

​ ​

ទិវា​ជន​ពិការ​អន្តរ​ជាតិ​ត្រូវ​បាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​អំពី​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជន​ពិការ ប្រមាណ ១​ប៊ី​លាន​នាក់ ស្មើនឹង​ចំនួន ១៥% នៃ​ប្រជាជន​សរុប​ក្នុង​ពិភពលោក ដែល​ជា​ជន​បាត់បង់​កាយសម្បទា កាយវិញ្ញាណ និង​សតិបញ្ញា ដែល​តែងតែ​ជួបប្រទះ​ឧបសគ្គ​រារាំង​ក្នុង​ជីវិត​តាំងពី​ឆ្នាំ១៩៥០ ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប សំដៅ​ធ្វើការ​ផ្លាស់ប្ដូរ​នូវ​ស្ថានភាព​រស់នៅ​របស់​ពួកគេ និង​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​ពិការភាព​ ដោយ​ផ្ដោត​សំខាន់​លើ​សិទ្ធិ​ជន​ពិការ ព្រមទាំង​ធ្វើ​សមាហរណកម្ម​ជន​ពិការ ទៅ​ក្នុង​សកម្មភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌​។​



​ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​ជន​ពិការ​នេះ​ឡើង ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ក្នុង​នោះ​រួមមាន ជន​ពិការ ស្ត្រី​មេម៉ាយ កុមារ​កំព្រា គ្រាប់មីន និង​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។ ក្រៅ​ពី​នេះ​ប្រជា​ជន​កម្ពុជា ក៏​ប្រឈម​នឹង​ភាព​រងគ្រោះ​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​មាន​ពិការភាព​ដូចជា គ្រោះថ្នាក់​ចរាចរណ៍ គ្រោះថ្នាក់​ការងារ ពិការ​ពី​កំណើត ចាស់ជរា ជំងឺ និង​មូលហេតុ​ផ្សេងៗ​ទៀត​។​


សារាចរ​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រសួង​ព័ត៌មាន​ត្រូវ​សហការ​ជាមួយ​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិ​ការ ណែនាំ​ប្រព័ន្ធ​ឃោសនា​រដ្ឋ និង ឯកជន​ឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​សង្គមជាតិ​ទាំងមូល​ឲ្យ​បាន​ជ្រួតជ្រាប​អំពី​ប្រវត្តិ និង​សារៈសំខាន់​នៃ​ទិវា​ជន​ពិការ​កម្ពុជា និង​ទិវា​ជន​ពិការ​អន្តរជាតិ ៣​ធ្នូ​។ គ្រប់​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវ​រៀបចំ​មិទ្ទិញ ពិធី​ជួប​សំណេះសំណាល​ជាមួយ​ជនពិការ កម្មវិធី​កម្សាន្ត​សប្បាយ​របស់​ជន​ពិការ នៅ​តាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សា​រដ្ឋ ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​នៅ​តាម​មណ្ឌល​នានា​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា មូលនិធិ​ជន​ពិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ សាលា​រាជធានី​ភ្នំពេញ ​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​មិ​ទ្ទិញ​ថ្នាក់​ជាតិ និង​រៀបចំ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​សម្រាប់​ជន​ពិការ​នៅ​រាជធានី​ភ្នំពេញ​៕



សម្ដេច​តេ​ជោ ​៖ ប្រធានបទ​ទិវា​ជន​ពិការ​ឆ្នាំនេះ​គឺ ​«​រួមគ្នា​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​ពិការ ដើ​ម្បី​បរិស្ថាន​គ្មាន​ពិការភាព​»

Post a Comment

0 Comments

Close Menu