Ad Code

ផៃ គឹម​ហឿ​ត និង ឡុង សំណាង នរណា​ជា​ម្ចាស់​ខ្សែក្រវាត់ TIFFY SUPER FIGHT? ញ៉េ សិទ្ធ និង ឌុន ប៊ុន ធឿន​វាយ​យក​លេខ​៣

ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជើងឯក​TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន TV5 Arena នា​យប់​ថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​នេះ បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។


អ្នក​ប្រដាល់ ផៃ គឹម​ហឿ​ត ក្លិប​គី​សែ​មាន​រិ​ទ្ធ និង ឡុង សំណាង អ្នក​ប្រដាល់​សាល​វ័​ន្ត​កីឡា ពួកគេ​ទាំងពីរ​នឹងត្រូវ​ប្រជែង​គ្នា ដើម្បី​យក​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម​នេះ។ ផៃ គឹម​ហឿ​ត ឆ្លងកាត់​ការប្រកួត​ជម្រុះ​៤​ដំណាក់កាល​កន្លងមក គេ​វាយ​ឈ្នះ​ទាំង​៤​ប្រកួត។ លើក​ទី​១​គេ​ឈ្នះ​ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្តរ​តម​គិរី​ដោយ​ពិន្ទុ លើក​ទី​២ ឈ្នះ​សេក ចាន់​រាជ ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ លើក​ទី​៣​ឈ្នះ​ឃីម សា​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ​ដោយ​ពិន្ទុ និង​លើក​ទី​៤ ដែលជា​ការប្រកួត​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ គឹម​ហឿ​ត​បាន​វាយ​ឈ្នះ​ញ៉េ សិទ្ធ ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ។


ចំពោះ អ្នក​ប្រដាល់ ឡុង សំណាង គេ​ឈ្នះ​ទាំង​៤​ដំណាក់កាល​ដូចគ្នា​ដែរ។ លើក​ទី​១ សំណាង​វាយ​ឈ្នះ​ម៉ន គឹម​ឡុង ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ លើក​ទី​២​ឈ្នះ​ផុន ផុល ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ លើក​ទី​៣​ឈ្នះ​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ និង​លើក​ទី​៤ ប្រកួត​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ វាយ​ឈ្នះ​ឌុន ប៊ុនធឿន ក្លិប​ប្រដាល់​ខេត្តព្រៃវែង​ដោយ​ពិន្ទុ ។

​រវាង​ផៃ គឹម​ហឿ​ត និង ឡុង សំណាង មិន​ដឹង​ថា​អ្នកណា​នឹង​ឈ្នះ​ការប្រកួត​នេះ​ទេ។ តាម​ការ​កត់​សម្គាល់​នោះ អ្នក​ប្រដាល់​ទាំងពីរ​រូប​នេះ ពុំមាន​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក ដូច្នេះ​នរណា​ឈ្នះ នរណា​ចាញ់​នោះ មិន​អាច​ទស្សន៍ទាយ​មុន​បាន​ឡើយ ។ ចាំមើល តើ​អ្នកណា​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម នេះ ? ។


ចំពោះ ញ៉េ សិទ្ធ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដែល​ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ​៣ ជាមួយ ឌុន ប៊ុនធឿន ក្លិប​ខេត្តព្រៃវែង នោះ​វិញ ពុំ​ដឹង​ថា​ បាន​ទៅ​នរណា​នោះ​ដែរ ព្រោះ​ពួកគេ​ទាំងពីរ ជា​មិត្ត​រួម​គ្រូ​ជាមួយគ្នា ។ តែបើ​តាម​លោក​អេ​ភូ​ថង ដែល​ជា​គ្រូបង្វឹក​និយាយ​នោះ​ថា ពួកគេ​ទាំងពីរ​នាក់ នឹង​វាយ​គ្នា​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​យក​ប្រាក់​រង្វាន់​លេខ​៣ នេះ។


គួរ​បញ្ជាក់​ថា សម្រាប់​អ្នកទទួល​បានជា​ជើងឯក​ខ្សែក្រវាត់​TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម នឹង​ទទួល​បាន​ខ្សែក្រវាត់ ពាន និង ទឹកប្រាក់​រង្វាន់​ចំនួន​៤.០០០​ដុល្លារ លេខ​២ បាន​ពាន និង​រង្វាន់​២.០០០​ដុល្លារ លេខ​៣ ពាន និង​រង្វាន់​អម​៧៥០​ដុល្លារ ហើយ​លេខ​៤ បាន​៥០០​ដុល្លារ ៕


Nita-26-A-15-Full


Nita-26-A-16-Full



ផៃ គឹម​ហឿ​ត និង ឡុង សំណាង នរណា​ជា​ម្ចាស់​ខ្សែក្រវាត់ TIFFY SUPER FIGHT? ញ៉េ សិទ្ធ និង ឌុន ប៊ុន ធឿន​វាយ​យក​លេខ​៣

Post a Comment

0 Comments

Close Menu