Ad Code

អ្នកសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ​ឧបករណ៍​ពិនិត្យ​មើល​សម្រាប់​ការព្យាបាល​ជំងឺ​បេះដូង

អ្នកសិក្សាស្រាវជ្រាវ​​នៅឯសាកលវិទ្យាល័យ​ King’s College London បានចាប់ផ្ដើម​​​អភិវឌ្ឍ​ឧបករណ៍​​ពិនិត្យមើល​ ដែលអាច​ជួយធ្វើ​ឲ្យការវះកាត់​ប្រសើរ​ឡើង​​​ចំពោះ​ទារកដែល​ទើបតែ​​ប្រសូត ​​ដោយមាន​​មក​ជា​មួយ​​នូវ​​​ប្រភេទ​ជំងឺ​​បេះដូង​​​ដែល​គំរាម​កំហែង​ដល់​ជីវិត​​​ នេះ​បើ​យោងតាម​​ការ​សិក្សា​ស្រាវ​ជ្រាវ​​មួយ​ត្រូវ​បាន​​ចេញផ្សាយ​កាលពីថ្ងៃអង្គារ កន្លងទៅនេះ ដោយ​សាកលវិទ្យាល័យ។


ជំងឺ​ប្រភេទមួយ​នេះ​​ត្រូវបាន​គេស្គាល់ថា ជា​ជំងឺ HLHS (hypoplastic left heart syndrome)។ ចំពោះ​​អ្នកជំងឺ​​​ទារក​​ដែលមាន​​រោគវិនិច្ឆ័យ​​ HLHS នេះ​អាស្រ័យ​​​ដោយសារ​តែ​​​ផ្នែកខាង​​​ឆ្វេង​នៃបេះដូង​​តូច​​លើសពី​ធម្មតា​​ ហើយក៏​មិនអាច​បូម​​ឈាម​ឲ្យ​​បាន​គ្រប់គ្រាន់​ដល់​រូបកាយ។ នៅពេល​រោគ​សញ្ញា​ជា​ដំបូង​ផ្ដើមឡើង​នោះ រួមមានពិបាកដកដង្ហើម ចង្វាក់​បេះដូង​ខ្សោយ ហើយ​​ស្បែក​ឡើង​ស្លេក​​ស្លក់។ ប្រសិនបើ​មិន​​ធ្វើ​ការព្យាបាល​​ទេនោះ ទារកដែល​ជា​អ្នកជំងឺ​​ HLHS នេះ​អាច​​ធ្លាក់ខ្លួនឈឺ​​​ធ្ងន់​យ៉ាង​ឆាប់​រហ័ស។


គ្រប់​កុមារ​​ទាំងអស់ដែល​កើត​​ជំងឺ​ HLHS នេះ​ចាំ​បាច់​ត្រូវ​​​តែ​ទទួលបាន​ការ​ព្យាបាល​ដោយវះកាត់​ជា​បន្ដ​បន្ទាប់​ ដើម្បី​​សង្គ្រោះជីវិត​​នៅក្នុង​ដំណាក់​កាល​ប៉ុន្មាន​ឆ្នាំដំបូងនៃ​​ជីវិត​រស់នៅ។


ទោះជាយ៉ាង​ណា​ក្ដី ក៏​អាការៈ​ធ្ងន់​នៃជំងឺ HLHS ប្រែប្រួល​ខុស​ៗគ្នា​​ ហើយក៏​មិន​ច្បាស់លាស់​​នោះទេ​ថា តើ​វិធីធ្វើ​ការ​​​វះកាត់​ទៅតាម​បច្ចេកទេស​​បែប​យ៉ាង​ណា​​ដែលល្អប្រសើរ​​បំផុត​​នោះសម្រាប់​ស្ថាន​ភាព​ជំងឺ​នីមួយៗ។


ដោយឡែក​ការ​សិក្សាស្រាវជ្រាវ​នេះ​វិញ អាចនឹង​ផ្ដល់​ដល់​គ្រូពេទ្យ​​ឯ​កទេស​វះកាត់​នូវប្រភេទ​ឧបករណ៍​ដែល​គេត្រូវ​​​ការ​ជា​ចាំបាច់​ ដើម្បីជ្រើសរើស​សម្រាំង​យក​ផែនការព្យាបាលដែល​ល្អបំផុត​​ចំពោះ​​ទារក​ម្នាក់ៗ​ ក្នុងការ​​ធ្វើ​ឲ្យ​​ប្រសើរឡើងវិញនូវ​ភ័ព្វ​វាសនា​​​ដែលអាច​រស់រាន​​មានជីវិត​​ នេះជាការ​លើក​ឡើង​​ពី​ក្រុម​អ្នក​​សិក្សា​ស្រាវជ្រាវ។


ក្រុម​នេះ​​​នឹង​ធ្វើ​វិភាគ​​ស្កេន MRI (magnetic resonance imaging) ហើយប្រើប្រាស់​​កុំ​ព្យូទ័រ​ប្រភេទ​ទំនើប​ដើម្បី​ប្រើប្រាស់​​​ម៉ូដែល​បច្ចេកទេស​​ក្នុង​ការ​​​បង្កើតចេញ​ជា​ម៉ូដែល​ 3D model មួយ​ដែល​​អាច​មើល​​ឃើញ​បេះដូង​​របស់ទារក​អ្នកជំងឺ​​​តាំងពី​មុន​​ពេល​ និង​ក្រោយពេល​ធ្វើការ​វះកាត់។


ការ​ស្រាវជ្រាវ​សំដៅ​​ទៅលើ​គោល​​ដៅ​ក្នុងការ​​​​ជួយ​ដល់ក្រុម​​វេជ្ជ​បណ្ឌិត ​​ផ្ដោត​ចក្ខុវិស័យ​​ដោយមើល​​​ឃើញ​បេះដូង​​​របស់​ទារក​បានយ៉ាង​​ច្បាស់​ពេល​ប្រសូត ​​​ដោយ​ផ្ដល់​នូវ​​ព័ត៌មាន​យ៉ាង​លម្អិត​​ច្រើន​បន្ថែមទៀត​ស្ដី​​អំពី​ស្ថានភាព​នៃបេះដូង​​ ព្រមទាំងជួយ​​ដល់​​គ្រូពេទ្យ​​ឯក​ទេស​​វះកាត់​​ដឹងបានថា តើត្រូវ​​​សម្រប​លំអាន​​ការ​វះ​កាត់​នោះដោយ​របៀប​យ៉ាង​​ដូ​ចម្ដេច​​ទៀត​ផង។


វិភាគ​ និងប្រៀបធៀប​​​​ម៉ូដែល​​ទម្រង់​​ដែល​មើល​ឃើញ​នៃបេះដូង​​​របស់​ទារក​ទាំងមុនពេល​និង​ក្រោយ​ពេល​​ធ្វើការវះកាត់​​​នោះហើយ នឹង​ជួយ​​ផ្ដល់​នូវ​​ផល​​ប្រយោជន៍​​ ព្រមទាំង​​​អ្វីដែល​​ជាការ​បង្អាក់​នូវ​​បច្ចេក​ទេស​​វះកាត់​​ផ្សេងៗគ្នា​​នោះ។ នេះ​ជាការលើកឡើង​​​ពី​ក្រុមអ្នកសិក្សា​ស្រាវជ្រាវ។


វេជ្ជបណ្ឌិត Pablo Lamata សាស្ដ្រាចារ្យ​ឧទ្ទេស​នាម​​នៃសាកលវិទ្យាល័យ King’s College London បានមានប្រសាសន៍​​លើក​ឡើងថា យើង​ខ្ញុំ​​សង្ឃឹមថា បច្ចេក​វិទ្យា​​ថ្មីនេះ​​នឹង​ជួយ​​ដល់​យើង​ខ្ញុំ​​​ឲ្យ​កំណត់​បាន​​នូវ​ជម្រើស​ដ៏ល្អ​ប្រសើរ​បំផុត​​សម្រាប់ធ្វើ​ការ​​​វះកាត់​ ហើយថា តើ​ការ​ឆ្លើយតប​​​ចំពោះ​ជំងឺ​​របស់​​ទារក​ទាំង​ឡាយ​ណានោះ​​យ៉ាងដូចម្ដេច៕


Xinhua



អ្នកសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ​ឧបករណ៍​ពិនិត្យ​មើល​សម្រាប់​ការព្យាបាល​ជំងឺ​បេះដូង

Post a Comment

0 Comments

Close Menu