ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងបាន និងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន ប្រព័ន្ធលូបង្ហូរទឹកស្អុយ និងលូបង្ហូរទឹក ដើម្បីបញ្ចៀសទឹកលិចក្នុងក្រុង ព្រមទាំងជួសជុលផ្លូវទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវដីក្រាលគ្រួសក្រហមជាច្រើនខ្សែ និងសមិទ្ធផលជាច្រើនទៀតក្នុងឆ្នាំ២០១៥នេះ។ លោក ឃុន បូផាន់ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តស្វាយរៀងមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០១៥នេះ ខេត្តបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនដែលប្រើប្រាស់ថវិកាគុណប្រយោជន៍របស់ខេត្តរួមមានដូចខាងក្រោម -ជួសជុលសួនច្បាររង្វង់មូលរូបរាជសីហ៍ ដោយប្ដូរមកដាក់រូបគោជំនួសវិញស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ -ជួសជុលសួនច្បារច្រមុះជ្រូកតាហោ ស្ថិតក្នុងសង្កាត់ពោធិហោ ក្រុងស្វាយរៀង។ -ជួសជុលបណ្ដាញអគ្គិសនីសាធារណៈដោយប្ដូរអំពូល កង់ដង់ កូនជ្រូក និងដងគោមក្នុងក្រុងស្វាយរៀង។ -ជួសជុលកែលំអបំពាក់សម្ភារៈអគារ ផ.អ៣ ស្ថិតក្នុងបរិវេណសាលាខេត្ត។ -ជួសជុលលូរំដោះទឹកស្អុយក្នុងក្រុងស្វាយរៀង។
១.ធ្វើលូមុខកាត់១ម៉ែត្រកាត់ផ្លូវលេខ១៣ខាងមុខ និងត្បូងផ្ទះលោកស្នងការនគរបាលខេត្តទៅលិចប្រវែង៩១ម៉ែត្រមានរ៉េហ្គា៥កន្លែង ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃរ៍ ក្រុងស្វាយរៀង។២.ធ្វើលូមុខកាត់០.៨០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១១០ ខាងលិចផ្សារវាលយន្តប្រវែង១៦៦ម៉ែត្រមានរ៉េហ្គា៩កន្លែង ស្ថិតក្នុងសង្កាត់ស្វាយរៀង។ ៣.ធ្វើលូមុខកាត់០.៦០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១៣ ខាងជើងផ្សារពោធិ៍តាហោ ទៅជើង ទល់ផ្លូវហាយវ៉េ ប្រវែង៥៦៦ម៉ែត្រ មានរ៉េហ្គា២៩កន្លែង ស្ថិតក្នុងសង្កាត់សង្ឃរ៍។ ៤.ធ្វើលូមុខកាត់០.៦០ម៉ែត្រតាមបណ្ដោយផ្លូវលេខ១២១ និង២០១អា កែងផ្លូវ២០២(មុខមន្ទីរហិរញ្ញវត្ថុខេត្ត)មានប្រវែង១៧៣ម៉ែត្រ មានរ៉េហ្គា៩កន្លែង ស្ថិតក្នុងសង្កាត់ស្វាយរៀង។ ៥.ធ្វើលូមុខកាត់០.៦០ម៉ែត្រតាមបណ្ដោយផ្លូវលេខ២០៧ ចាប់ពីកែងផ្លូវលេខ២១៣ ទៅលិចទល់ផ្លូវ២១៤(ទំនប់ការពារទឹកជំនន់ផ្នែកខាងលិច)ប្រវែង១៦៩ម៉ែត្រមានរ៉េហ្គា៩កន្លែង។
៦.ធ្វើលូមុខកាត់០.៦០ម៉ែត្រតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីខាងមុខធនាគារអេស៊ីលីដាខេត្តទៅលិចដល់សួនរមាស បត់មកត្បូង ដល់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងប្រវែង៤៣២ម៉ែត្រ មានរ៉េហ្គា២២កន្លែង។ ៧.ធ្វើលូមុខកាត់០.៦០ម៉ែត្រតាមបណ្ដោយផ្លូវលេខ២១០ខាងកើតឆៀងខាងជើងផ្សារវាលយន្តទៅជើងប្រវែង៨០ម៉ែត្រមានរ៉េហ្គា៥កន្លែង។ ៨.ធ្វើលូមុខកាត់០.៦០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១១៩.១១៧.២០៨ ទៅលិចទល់ផ្លូវលេខ២០៨ បត់ទៅជើងទល់ផ្លូវលេខ១១៦ មានប្រវែង៦៤២ម៉ែត្រ មានរ៉េហ្គា៣៣កន្លែង និងក្រាលកៅស៊ូលើកំណាត់ផ្លូវឆ្លងកាត់ប្រភេទម៉ាក់កាដាមទំហំ៦០ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ស្វាយរៀង។ ៩.ធ្វើលូមុខកាត់០.៦០ម៉ែត្រតាមបណ្ដោយផ្លូវលេខ២០៥ ទៅទល់ផ្លូវលេខ១១៩ ប្រវែង២៧៩ម៉ែត្រ មានរ៉េហ្គា១៥កន្លែង និងក្រាលកៅស៊ូប្រភេទម៉ាក់កាដាមទំហំ៣៦ម៉ែត្រការ៉េ។ ១០.រៀបលូមុខកាត់០.៤០ម៉ែត្រ ប្រវែង២៥៦ម៉ែត្រ មានរ៉េហ្គា១៨កន្លែង តភ្ជាប់ពីបណ្ដាញលូមេ ដើម្បីរំដោះទឹកស្អុយពីលូរងទៅលូមេមុខកាត់០.៨០ម៉ែត្រ ប្រវែង៣៦ម៉ែត្រ មានរ៉េហ្គា៨កន្លែង នៅកែងផ្លូវចំនួន៥ខ្សែ គឺផ្លូវលេខ២០៤.លេខ១០៧.លេខ២០៥.១០៧.១១០.២១៤.១១៤.២១០ និងលេខ១០៧។ ត.បណ្ដាញលូរំដោះទឹកស្អុយពីលូរងទៅលូមេមុខកាត់០.៦០ម៉ែត្រ ប្រវែង៤៤ម៉ែត្រ មានរ៉េហ្គា៩កន្លែងនៅកែងផ្លូវចំនួន៤ខ្សែ គឺផ្លូវលេខ៣១៤.១០៧.១១១.២១៤.១១២ និងលេខ២១៤។ ត.បណ្ដាញលូរំដោះទឹកស្អុយពីលូរងទៅលូមេមុខកាត់១ម៉ែត្រ ប្រវែង២៤ម៉ែត្រ មានរ៉េហ្គា៩កន្លែងនៅកែងផ្លូវ៥ខ្សែ គឺផ្លូវលេខ៣១៤.១០៧.២០៩.១០៧.២១០.១០៧.១០៧.២១៤.១១៤ និងផ្លូវលេខ២១៤។ ១១.ជួសជុលផ្លូវលេខ២១៣ ដោយចាក់កៅស៊ូប្រភេទDBST មានប្រវែង២១៣ម៉ែត្រទទឹង៥ម៉ែត្រ និងផ្លូវលេខ២១៤ ប្រវែង៤៨៨ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងក្រុងស្វាយរៀង។
-ជួសជុលផ្លូវដោយអនុវត្តប្រភេទអ៊ុតបេទីមអាសេលើកំណាត់ផ្លូវលេខ១១៩.២០៨.១១៤.១០៧.និង២០៣ ចាប់ពីមន្ទីរព័ត៌មានខេត្តទៅលិចនាគព័ន្ធបាញ់ទឹកមកជើងដល់ផ្លូវផ្នែកខាងកើតស្ថានីយប្រេងឥន្ធនៈខៀវកាយទៅជើងរហូតដល់រង្វង់មូលនាគព័ន្ធខាងជើងអង្គភាពតុលាការខេត្ត។ ខ្សែទី២-ចាប់ពីរង្វង់មូលស្រះវង់ទៅកើតទល់ទំនប់ការពារទឹកជំនន់ផ្នែកខាងកើត និងខ្សែទី៣-ចាប់ពីខាងជើងមន្ទីរផែនការខេត្តមកជើងតាមផ្លូវក្រោយសាលាខេត្តទល់នឹងខាងជើងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថិតក្នុងសង្កាត់ស្វាយរៀងមានទំហំសរុប៣៦.០០០ម៉ែត្រការ៉េ។ -ជួសជុលផ្លូវដីដោយក្រាលគ្រួសក្រហមដែលមានប្រវែង៦.៦០០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក និងមួយខ្សែទៀតមានប្រវែង៤៧៥០ម៉ែត្រ ទទឹង៨ម៉ែត្រ នៅភូមិស្រះ និងភូមិដងក្ដា ឃុំជ្រៃធំ ស្រុករមាសហែក។ -ការងារធ្វើទីលានសម្រាប់ចាក់សំរាមដីចំនួន០៥ហិកតាទីលាននេះយើងអាចរំដោះសំរាមបាន៣ស្រុក គឺក្រុងស្វាយរៀង ស្រុកស្វាយទាបនោង ស្រុករំដួល។ បច្ចុប្បន្នទីលានចាក់សំរាមនេះកំពុងធ្វើបែបបទទិញដី៕
អាជ្ញាធរខេត្តស្វាយរៀងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាមានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៥នេះ
0 Comments